ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ា​ដូ​ណា ទម្លាយ​រឿង​កូនបំណុល​ជំពាក់​លុយ​ចំនួន​២៣​ម៉ឺន​​ដុល្លារ​មិន​ទាន់​សង

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង និង​ចម្រៀង​ភេទ​.ទី.​បី​ លោក​ម៉ា​ដូ​ណា បាន​ទម្លាយ​ពី​កូនបំណុល​​ដែល​ជំពាក់​លុយ​លោក​យ៉ាង​សន្ធឹកសន្ធាប់​ប្រមាណ​២៣​ម៉ឺន​ដុល្លារ ខណៈ​ពេល​បំណុល​នេះ​​មិន​ទាន់​សង​នៅឡើយ ។ យ៉ាងណា​ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា…

រាជធានីភ្នំពេញ ៖ តារា​សម្តែង និង​ចម្រៀង​ភេទ​.ទី.​បី​ លោក​ម៉ា​ដូ​ណា បាន​ទម្លាយ​ពី​កូនបំណុល​​ដែល​ជំពាក់​លុយ​លោក​យ៉ាង​សន្ធឹកសន្ធាប់​ប្រមាណ​២៣​ម៉ឺន​ដុល្លារ ខណៈ​ពេល​បំណុល​នេះ​​មិន​ទាន់​សង​នៅឡើយ ។

យ៉ាងណា​ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា កូនបំណុល​ដែល​ជំពាក់​លុយ​លោក​យ៉ាងច្រើន​នេះ​ជា​នរណា​ឡើយ ប៉ុន្តែ​តារា​រូប​នេះ​​បាន​បង្ហើប​ថា កូនបំណុល​នោះ​​ ជា​អតីត​ជា​អ្នកលក់​ពេជ្រ​ដែល​មាន​សាខា​រហូត​៣​កន្លែង ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​សរ​សេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​លោក ម៉ា​ដូ​ណា បាន​លើក​ឡើង​ថា៖ 23​ម៉ឺន​​ដុល្លា​របស់ខ្ញុំ​ ដែល​អ្នក​ទាំងអស់​គ្នា​ជំពាក់​ខ្ញុំ ខ្ញុំ​មិន​ដែល​ភ្លេច​ទេ គ្រាន់តែ​ពេល​នេះ​ខ្ញុំ​រក្សា​ផ្លូវចិត្ត​អោយ​ល្អ​សិន កុំ​គិត​ថា​ អ្នក​បិទ​ហាង​លក់​ពេជ្រ​ទាំង​៣​កន្លែង​ហើយ​រត់គេច អ្នក​អាច​រស់​ដោយ​ជីវិត​ស្រល់​ស្រាយ តែ​កុំ​ភ្លេច​បាប​បុណ្យ ។

យ៉ាងណា​ តាម​រយៈ​សំ​ណេ​រ​ខាងលើ​នេះ ​បាន​ធ្វើ​អោយ​ម​ហា​ជន​មានការ​ភ្ញាក់ផ្អើល ខ​ណៈ​ពេល​កន្លង​មក ម៉ា​ដូ​ណា ក៏​ធ្លាប់​បញ្ចេញ​នូវ​អត្តសញ្ញាណ​អ្នក​សិ​ល្បៈមួយ​ចំនួន​ដែល​ខ្ចី​លុយ​លោក​មិន​ទាន់​សង​ដូច​គ្នា ។

ជា​ការ​កត់សម្គាល់​ ទន្ទឹម​នឹង​បង្ហាញ​ពី​កូនបំណុល​ដែល​ជំពាក់​នោះ កន្លង​មក ​តារា​សម្តែង​លោក ម៉ា​ដូ​ណា ក៏​ធ្លាប់​ទម្លាយ​រឿងរ៉ាវ​ដែល​លោក​ក៏​ជាប់បំណុលគេ​ដូច​គ្នា​ដែល​បំណុល​មាន​ចំនួន​រហូត​ដល់​ខ្ទង់​៦០​ម៉ឺន​​ដុល្លារ ។

ម៉ា​ដូ​ណា បាន​លើក​ឡើង​ថា លោក​បាន​ដោះបំណុល​ខ្ទង់​៦០​ម៉ឺន​ដុល្លារ​របស់​ខ្លួន​យ៉ាង​លំបាក ទំ​រាំ​តែ​អាច​ឈរជើង​រឹង​មាំ​មក​វិញ​ដូច​សព្វ​ថ្ងៃនេះ ។

លោក​បញ្ជាក់​ថា  បើ​ទោះបីជា​លោក​នៅ​សល់​បំណុល​ខ្លះ​ៗ​ទៀត ​មិន​ទាន់​ដោះស្រាយ​ចប់ តែ​ពេល​នេះ​​លោក​សប្បាយ​ចិត្តច្រើន ពីព្រោះ​លោក​អាច​ដោះបំណុល​ខ្ទង់​៦០​ម៉ឺន​ដុល្លារ​រួច​រាល់​​ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​។

បើ​តាម​ម៉ា​ដូ​ណា ការ​ដោះបំណុល​រយៈ​ពេល​ជិត​២ឆ្នាំ លោក​ទទួលស្គាល់​ថា លោក​នៅ​មាន​បំណុល​ខ្លះ​ៗ​ទៀត​ដែល​ត្រូវ​ដោះស្រាយ គ្រាន់តែ​អ្វី​ៗ​ទុក​តាម​ដំណើរ​សិន ដោយ​លោក​ត្រូវ​ដោះស្រាយ​មួយ​ជំ​ហ៊ាន​ម្តង​ៗ​ដោយ​មិន​មានការ​គិច​វិះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ