ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​វាយលុក​ខ្លាំង​ក្តោប​ស្ទើរ​គ្រប់​វិស័យ​លើ​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខេត្ត​ព្រះ​សីហ​នុម​ក​ដល់​បច្ចុប្បន្ន​គេ​ដឹង​ថា ជា​ខេត្ត​សក្តានុពល​មួយ​បាន​និង​កំពុង​ទាក់ទាញ​វិនិយោគិន​បរទេស​ច្រើន​ជាងគេ ពិសេស​វិនិយោគិន​ជនជាតិ​ចិន​ហើយ​ក្រុម​វិនិយោគិន​ចិន​នេះ​បាន​បោះទុន​វិនិយោគ​សឹងតែ​លើ​គ្រប់​វិស័យ​បើ​ប្រៀបធៀប​នឹង​វិនិយោគិន​បរទេស​ផ្សេង​ទៀត ។ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សី​ហនុមាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី ៣១…

រាជធានី​ភ្នំពេញ​៖ ខេត្ត​ព្រះ​សីហ​នុម​ក​ដល់​បច្ចុប្បន្ន​គេ​ដឹង​ថា ជា​ខេត្ត​សក្តានុពល​មួយ​បាន​និង​កំពុង​ទាក់ទាញ​វិនិយោគិន​បរទេស​ច្រើន​ជាងគេ ពិសេស​វិនិយោគិន​ជនជាតិ​ចិន​ហើយ​ក្រុម​វិនិយោគិន​ចិន​នេះ​បាន​បោះទុន​វិនិយោគ​សឹងតែ​លើ​គ្រប់​វិស័យ​បើ​ប្រៀបធៀប​នឹង​វិនិយោគិន​បរទេស​ផ្សេង​ទៀត ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សី​ហនុមាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ ថា ខេត្ត​ព្រះ​សីហ​នុ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទទួល​បានការ​បណ្តាក់ទុន​យ៉ាង​សន្ធឹកសន្ធាប់​ពី​វិនិយោគិន​បរទេស ជា​ពិសេស​វិនិយោគិន​ជនជាតិ​ចិន ជា​ហេតុ​ធ្វើ​ឱ្យ​ខេត្ត​ព្រះ​សី​ហនុមាន​សន្ទុះ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ ។

លោក​គូសបញ្ជាក់​ថា «​បច្ចុប្បន្ន​វិនិយោគិន​ជនជាតិ​ចិន ស្ថិត​នៅ​លំដាប់​លេខ ១ ដែល​មក​បណ្តាក់ទុន និង​វិនិយោគ​ភាគច្រើន​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​, ពាណិជ្ជកម្ម​, ដឹក​ជញ្ជូន​, សំណង់​, ទេសចរណ៍ និង​កាស៊ីណូ​» ។

លោក​លើក​ឡើង​ថា កាលពី​ឆ្នាំ​២ ០១៨ កន្លង​មក​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ ២ លាន​នាក់ ហើយ​មាន​មូលដ្ឋាន​អាជីវកម្ម និង​សេវាកម្ម​ទេ​ចរណ៍​គិត​ត្រឹម​ខែមិថុនា ២០១៩ មាន​សរុប ៩២២ កន្លែង ក្នុង​នោះ​សណ្ឋាគារ​មាន ៩៨ កន្លែង​, ផ្ទះសំណាក់ ២៦២ កន្លែង​, ភោជនីយដ្ឋាន ៣៤០ កន្លែង​, បឹង​កា​ឡូ ២៦ កន្លែង​, កា​រ៉ា​អូ​ខេ ៣៩ កន្លែង​, ឌី​ស្កូ​តិច ៦ កន្លែង​, ម៉ាស្សា ៦២ កន្លែង និង​សេវាកម្ម​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ ចំណែក​វិស័យ​សំណង់​វិញ​មានការ​រីក​ចម្រើន​យ៉ាង​កំ​ហុ​ក​ក្នុង​នោះ​សំណង់​មាន​លិខិតអនុញ្ញាត​គិត​ពី​ឆ្នាំ​២០០៧ ដល់​ខែកក្កដា ២០១៩ មាន ៨១៩ គម្រោង​, អគារ​មាន​កម្ពស់​ចាប់ពី ៥ ជាន់​ដល់ ៤២ ជាន់​មាន​ចំនួន ២១៨ គម្រោង ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ដែល​រដ្ឋបាល​ខេត្ត​ទទួល​បាន​ចុះ​ត្រួតពិនិត្យ​បញ្ជាក់​ថា ក្រុមបច្ចេកទេស​គាំំ​ទ្រ​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ទាំង ៤ ដំណាក់កាល​មាន ២៨៨ ការដ្ឋាន ។

ការ​រីក​ចម្រើន​ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​មិន​ថា​នៅ​ខេត្ត​ព្រះ​សីហ​នុ ឬ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត​បច្ចុប្បន្ន​នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​គឺ​ដោយសារ​កម្ពុជា​មាន​គោលនយោបាយ​ត្រឹមត្រូវ​ទើប​ធ្វើ​ឱ្យ​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ធ្វើការ​បោះទុន​វិនិយោគ​នៅ​កម្ពុជា ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លើក​ឡើង​ថា តើ​ដី​ឡើងថ្លៃ​, គម្រោង​វិនិយោគ​មានការ​ប្រមូលផ្តុំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និយាយ​ជា​រួម និង​ដោយឡែក​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នេះ​ដោយសារ​បញ្ហា​អ្វី ?

លោក ជា សុ​ផា​រ៉ា មាន​ប្រសាសន៍​ថា «​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ដោយសារ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដោយសារ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ ដូច្នេះ​ហើយ​បាន​ធ្វើ​ឱ្យ​វិនិយោគិន​ទាំង​តូច និង​ទាំង​ធំ មក​ពី​គ្រប់​ទិស​ទី​នៅ​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​ជុំវិញ​ពិភពលោក​បាន​ចាប់អារម្មណ៍​មក​ធ្វើការ​បណ្តាក់ទុន បោះទុន​ដោយ​ផ្តល់​សេចក្តី​សង្ឃឹមថា «​សិ្ថ​រ​ភាព​នយោបាយ​នេះ គឺជា​ស្ថិរភាព​យូរអង្វែង​» ។

លោក​ឧបនាយករដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា «​ជា​ធម្មតា​បោះទុន​វិនិយោគ​ត្រូវ​តែ​ផ្ញើរ​នូវ​សេចក្តី​សង្ឃឹម​ត​ជំនាន់ ពីព្រោះ​ថា​ការ​សាងសង់​អគារ​មួយ​ក្នុង​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន មិន​សង្ឃឹម​តែ​មួយ​ជំនាន់​នោះ​ទេ គឺ​សង្ឃឹម​ត​ជំនាន់ ។ ចុះបើ​ការ​អះអាង​របស់​រាជរដ្ឋាភិបាល​មិន​គ្រប់គ្រាន់ នោះ​ការ​វិនិយោគ​ពិតជា​មិន​កក់ក្តៅ មិន​យក​លុយ​មក​បោះចោល​នៅ​ក្នុង​ភាព​ប្រថុយប្រថាន​ទៅ​ហើយ ។ ដូចនេះ​ការ​សង្ឃឹម​ជឿជាក់​ទៅ​លើ​ការ​ដឹកនាំ​នយោបាយ​ដ៏​ត្រឹមត្រូវ​នេះ​ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឱ្យ​យើង​មាន​អ្នក​វិនិយោគ​, ធ្វើ​ឱ្យ​យើង​មានកា​រវិ​វត្ត​រីក​ចម្រើន មិន​ថា​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ឬ​នៅ​តាម​ខេត្ត​ដទៃ​ទៀត​ក៏​រីក​ចម្រើន​ដូច​គ្នា​» ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ