យោងតាមគេហទំព័រសិល្បៈចេញផ្សាយ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ ឱ្យដឹងថា តារាចម្រៀងអាមេរិកវ័យក្មេង នាងសេឡេណា ហ្គោមេស បានចូលមណ្ឌលកែប្រែដោយស្ម័គ្រចិត្ត និងដើម្បីរំងាប់អារម្មណ៍ ។
តារាចម្រៀងវ័យ២១ឆ្នាំ សេឡេណា ហ្គោមេស មិនមានការពាក់ព័ន្ធជាមួយសារធាតុញៀន ឬក៏សកម្មភាពអ្វីខុសច្បាប់ទេ ។ នាងបានចូលទៅក្នុងមណ្ឌលកែប្រែ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ ហើយបន្តរហូតរយៈពេលកន្លះខែ ដូច្នេះត្រូវលុបចោលដំណើរកម្សាន្តទៅកាន់ប្រទេសអូស្ត្រាលី ។
មានទស្យនិកជន និងអ្នកកាសែតចោទសួរនាងសេឡេណា ថាតើមានបញ្ហាអ្វីឱ្យពិតប្រាកដ ខណៈដែលរូបនាងមិនបានប្រព្រឹត្តអ្វីខុសសោះ តែបែរជាចូលទៅក្នុងមន្ទីរឃុំឃាំងខ្លួនទៅវិញ? ទាក់ទងទៅនឹងសំណួររបស់អ្នកសារព័ត៌មាន សេឡេណា ហ្គោមេស សុំមិនបកស្រាយទេ ។
ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះត្រូវអ្នកសិល្បៈរួមអាជីព អះអាងថា អាចជាប់ពាក់ព័ន្ធនឹងអតីតគូសង្សាររបស់នាងគឺ ចាស្ទីន ប៊ីប៊ើ។ ឥឡូវនេះនាងមានសភាពធម្មតាវិញហើយបន្ទាប់ពីចេញពីកន្លែងនោះ ដោយសរសេរជាពាក្យពេចន៍មួយចំនួនបង្ហោះលើបណ្តាញកម្សាន្តរបស់នាងដែលមានន័យថា «នាងមានវត្តមាននៅក្នុងផលិតកម្ម បន្តថតចម្រៀងជាប្រក្រតីវិញហើយ»៕
ចែករំលែកព័តមាននេះ