ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់កន្ត្រាក់​មកកណ្តាល​យប់…​​បំផ្លាញផ្ទះ មនុស្សក៏របួស

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ មហន្តរាយ​ខ្យល់​កន្ត្រាក់​បាន​កើតឡើង​ កាលពី​ពាក់កណ្តាល​យប់​ថ្ងៃ​ទី​៣០ ​កក្កដា បាន​បង្ក​ឲ្យ​មាន​លំនៅ​ឋាន​​ពលរដ្ឋ​ចំនួន​ជាង​៣០០​ខ្នង ​​រង​ការ​ខូចខាត​បាក់​រលំ និង​ប៉ើង​ដំបូល និង​​​មានទ្រព្យ​សម្បត្តិ​រដ្ឋ ដូច​ជា…

ខេត្តក្រចេះ ​៖ មហន្តរាយ​ខ្យល់​កន្ត្រាក់​បាន​កើតឡើង​ កាលពី​ពាក់កណ្តាល​យប់​ថ្ងៃ​ទី​៣០ ​កក្កដា បាន​បង្ក​ឲ្យ​មាន​លំនៅ​ឋាន​​ពលរដ្ឋ​ចំនួន​ជាង​៣០០​ខ្នង ​​រង​ការ​ខូចខាត​បាក់​រលំ និង​ប៉ើង​ដំបូល និង​​​មានទ្រព្យ​សម្បត្តិ​រដ្ឋ ដូច​ជា សាលារៀន បង្គោល​ខ្សែភ្លើង ព្រមទាំង​ដំណាំ​កសិកម្ម​ឯកជន​ជា​ច្រើន​ហិ​កតា​ផ្សេង​ទៀត​ ក៏ត្រូវ​រង​ការ​ខូចខាត ជាងនេះទៀត គឺ​​មាន​ពល​រដ្ឋ​៣​នាក់​បាន​​រង​របួសផងដែរ ​។

នេះ​ជា​មហន្តរាយ​គ្រោះ​ធម្មជាតិ​​​កើត​មាន​ជា​លើក​ទី​៤​ហើយ​ក្នុង​រដូវវស្សា​ឆ្នាំនេះ ខណៈ​កន្លង​មក​ គ្រោះ​ធម្មជាតិ​បាន​កើត​មាន​ជា​បន្តបន្ទាប់​និង​បង្ក​ជា​មហន្តរាយ​ធ្ងន់ ស្រាល​ដូច​គ្នា ដូច​ជា ករណី​រន្ទះបាញ់ សម្លាប់​មនុស្ស​និង​សត្វពាហនៈ និង​ខ្យល់​កន្ត្រាក់ និង​ក៏​ធ្លាប់​បាន​កើត​មាន​ស្ទើ​គ្រប់​ស្រុក ក្រុង​ទូ​ទាំង​ខេត្ត​។

បើ​តាម​អាជ្ញាធរ​ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ពលរដ្ឋ និង​ទ្រព្យ​ស​ម្ប​ត្ត​រដ្ឋ​និង​ឯកជន​មួយ​ចំនួន នៅ​តាម​ស្រុក​ចំនួន​២ គឺ​ស្រុក​ស្នួល​និង​ស្រុក​ឆ្លូងបាន​រង​ការ​ខូចខាត ដោយសារ​ខ្យល់​កន្ត្រាក់ ដែល​បាន​កើត​មាន​ឡើងជា​បន្តបន្ទាប់​ កាលពី​យប់​ថ្ងៃ​ទី​៣០ កក្កដា​ ។ នៅស្រុក​ស្នួលវិញ មាន​ឃុំ​ចំនួន​៣ ក្នុង​នោះ ​រួម​មាន​ឃុំ​ស្រែ​ចារ ឃុំ​២​ធ្នូ និង​ឃុំ​ស្នួល សម្ភារ​ខូចខាត​មាន​ដូច​ជា ផ្ទះ​ឈើ​តូច​ធំ​៣​ខ្នង ត្រូវ​បាន​បាក់​រាប​ដល់​ដី ក្រៅពី​នោះ ក៏​នៅ​មាន​១៩៥​ខ្នង​ផ្ទះទៀត បាន​រង​ការ​ខូចខាត​ដូច​ជា​ដួល​បាក់​ទ្រេត និង​ប៉ើង​ដំបូល ​។ សាលារៀន​ចំនួន​៣​ខ្នង​ក៏​ត្រូវ ប៉ើង​ដំបូល បង្គោល​អគ្គី​ស​នី​១​បង្គោល​ត្រូវ​បាន​ដួល​បាក់ និង​ក៏​មាន​ដំណាំ​ម្រេច​និង​កៅស៊ូ​ជា ច្រើន​ហិ​កតា​ក៏​ត្រូវ​បាក់​រលំ​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ​ក៏​បណ្តាល​ឲ្យ​មាន​ពលរដ្ឋ​យ៉ាង​ហោច​២​នាក់ បាន​រង​របួស​ម្នាក់​បាក់ដៃ និង​ម្នាក់​របួស​ចង្កេះ​ដោយសារ​រលំ​ផ្ទះ​សង្កត់​។អាជ្ញាធរ​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹង​ដែរ​ថា គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​ក៏​បាន​បង្ក​ជា​មហន្តរាយ ដែល​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៣០ កក្កដា បាន​បង្ក​ការ​ប៉ះពាល់​ដល់​ឃុំ​ចំនួន​៤​នៅ​ក្នុង ស្រុក​ឆ្លូង រួម​មាន ​ឃុំ​ខ្សាច់​អណ្តែត ឃុំ​កំពង់​ដំរី ឃុំ​ដំរី​ផុង និង​ឃុំ​ឆ្លូង​ ។ ក្នុង​នោះ​បង្ក​ឲ្យ​មានការ ខូចខាត​ដល់​លំនៅ​ឋាន​របស់​ពលរដ្ឋ​ចំនួន​៥​ខ្នង​ផ្ទះ និង​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ម្នាក់ ត្រូវ​រង​របួស​លើ រាង​កាយ ដោយសារ​រង​ពី​ការ​រំលំ​ផ្ទះ​សង្កត់​លើ​។

អាជ្ញាធរ​បាន​អះអាង​ថា គ្រោះ​មហន្តរាយ​ដែល​បាន​កើត​មាន ក្រៅពី​បង្ក​មាន​លំនៅ​ឋាន ជាង​ជាង​៣​រយ​ខ្នង បាន​ខូចខាត​ធ្ងន់​ស្រាល គឺ​មិន​មាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត មនុស្ស​នោះ​ទេ ដោយ​គ្រាន់តែ​មាន​ពលរដ្ឋ​៣​នាក់​បាន​រង​របួស​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ