យោងតាមគេហទំព័រសិល្បៈចេញផ្សាយកាលពីពេល ថ្មីៗនេះ ឱ្យដឹងថា នាង ប្រ៊ីតនី ស្ពៀរ បារម្ភពីមិត្តប្រុសថ្មីរបស់នាង គឺលោក ដេវីដ លូកាដូ ថា មានភាពក្មេងខ្ចីពេក ។ ប្រ៊ីតនី ស្ពៀរ ធ្លាប់បែកបាក់ស្នេហាម្តងរួចមកហើយ គឺលោក ចេស៊ុន ត្រាវីក ។ ដោយសារខ្វះភាពកក់ក្តៅ ទើបនាងសម្រេចចិត្តស្វែងរកដៃគូស្អំបេះដូង ។
នាង ប្រ៊ីតនី ស្ពៀរ និងលោកដេវីត ទ្បូកាដូ បានណាត់ជួបគ្នាជាច្រើនលើកច្រើនសាហើយ ដូច្នេះពួកគេទាំង២នាក់ បានស្វែងយល់ចិត្តគ្នារួចទៅហើយ គឺរង់ចាំតែថ្ងៃរៀបអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក្តី មួយរយៈនេះ ប្រ៊ីតនី ស្ពៀរ ហាក់ដូចជាមិនសូវទទួលបានភាពកក់ក្តៅពីមិត្តប្រុសនាង ខណៈពួកគេទាំងពីរនាក់មិនមានពេលវេលាគ្រប់គ្រាន់ដើម្បីនៅក្បែរគ្នាទេ ។ ប្រ៊ីតនី ស្ពៀរ និយាយថា ចេស៊ុន ទ្បូកាដូ ប្រៀបបីដូចជាកូនប្រុសទី៣ របស់នាងតាមរយៈកាយវិការ និងពាក្យសម្តី ។
គេហទំព័រដដែលបន្តទៀតថា នាង ប្រ៊ីតនីស្ពៀរ នឹងមានវត្តមានក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំមួយដែលប្រារព្ធធ្វើក្នុងរដ្ឋទ្បាសវេហ្គាស នៅខែកុម្ភៈ ។ តាមរយៈការប្រគំតន្ត្រីនេះ មានទស្សនិកជនជាច្រើននាក់ ជាពិសេសអ្នកគាំទ្រនាងប្រ៊ីតនី ស្ពៀរ ចូលរួមទស្សនា ។
ប្រ៊ីតនី ស្ពៀរ ជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបក្នុងចំណោមតារាជាច្រើនដួងទៀត បើទោះជានាងមានវ័យជ្រេបន្តិចក៏ដោយ នាងនៅតែទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនដដែល ៕
ចែករំលែកព័តមាននេះ