ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ថ្នាំ​ញៀន​២១​គីឡូក្រាម​…​បែកធ្លាយ​ក្រោយ​វាយ​ស្រី​ស្នេហ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​​៣​នាក់​ ​រក​សុ​ី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ដែល​កំពុង​បាន​ធ្វើ​ចរាចរ​ណ៍ក្នុង​ប្រទេស​កម្ពុជា ​ចំណោម​អ្នក​ទាំង​៣​នោះ​ជន​ម្នាក់​មាន​សង្សារ​ជា​ស្ត្រី​ខ្មែរ​ ​ហើយដោយសារ​តែង​​​វាយ​ធ្វើបាប​នាង​​ញឹកញាប់ពេកទ្រាំ​លែងបាន ​ចុង​ក្រោយ​នាង​ជា​សង្សារ​បាន​ទៅ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​រឿង​ការ​ប្រើ​អំពើ​ហិង្សានេះ ។ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​វរសេនីយ៍ឯក​ជឹ​ម…

រាជធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​​៣​នាក់​ ​រក​សុ​ី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ដែល​កំពុង​បាន​ធ្វើ​ចរា
ចរ​ណ៍ក្នុង​ប្រទេស​កម្ពុជា ​ចំណោម​អ្នក​ទាំង​៣​នោះ​ជន​ម្នាក់​មាន​សង្សារ​ជា​ស្ត្រី​ខ្មែរ​ ​ហើយដោយសារ​តែង​​​វាយ​ធ្វើបាប​នាង​​ញឹកញាប់ពេកទ្រាំ​លែងបាន ​ចុង​ក្រោយ​នាង​ជា​សង្សារ​បាន​ទៅ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​រឿង​ការ​ប្រើ​អំពើ​ហិង្សានេះ ។

កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​វរសេនីយ៍ឯក​ជឹ​ម សុ​ី​ថា អធិ​ការ​នគរបាល​ខណ្ឌ​ ​​បាន​ចេញ​អន្ត​រាគមន៍​តាម​ស្រា​វ​ជ្រាវ​រយៈ ពេល​២​ថ្ងៃ ​ទើប​ចាប់ខ្លួន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំង​៣​នាក់​នោះ​បាន​ ​ព្រមទាំង​ធ្វើការ​ដកហូត​បាន​ម្សៅ​ក្រាម​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២១​ដុំ ដែល​​តាម​ការ​អះអាង​ថា ​ស្មើរ​នឹង​ចំ​នួ​២១​គីឡូក្រាម​ដែល​ជន​សង្ស័យ​វេច​ខ្ចប់​យ៉ាង​ត្រឹមត្រូវ​ ។

ប្រតិបត្តិការ​ចាប់ខ្លួនពួកគេ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ​កក្កដា ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ ​«​តូ​នី​»​ ស្ថិត​នៅ​ក្នុងភូមិ​ចំរើន​ផល សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ប្រភព​បន្តថា ជនសង្ស័យ​​ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំង​៣​នាក់​នោះ ​រួម​មាន​១-​ឈ្មោះ​DAVIS CANKWDO​អាយុ​៣០​ឆ្នាំ ជាអ្នក​​លក់ដូរ​ស្នាក់​នៅផ្ទះ​ជួល​លេខ​១៥១ ផ្លូវ​បេតុង​លេខ​៣ ក្នុងបុរី​​​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​២-​ឈ្មោះ​MADUKA JONAS CHIBUDO អាយុ៣៥​ឆ្នាំ និង​៣-​ឈ្មោះ OBIESIE CHIKA ODIDAKA CHIEMERIE អាយុ២៥​ឆ្នាំ​។

យោង​តាម​របាយការណ៍​របស់​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​អ្នក​ទាំង​៣​នោះ​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​DAVIS CANKWDO​ មាន​សង្សារ​ម្នាក់​ជា​ស្ត្រីជន​ជាតិខ្មែរ​ ឈ្មោះ​ហ៊ុំ ស្រី​ភាស់ ​អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ​ជន​នេះ​ បាន​វាយ​ធ្វើបាប​នាង​ជា​សង្សារ​រហូត​នាង​ទ្រាំ​លែង​បាន​លុះដល់​វេ​ល​ម៉ោង​៧ ​និង​៣០​នាទី​យប់​ថ្ងៃ​២៦ ​កក្កដា​ នាង​រួម​ជាមួយ​បងប្រុស​បង្កើត​របស់​នាង​ម្នាក់​ទៀត ​ឈ្មោះ ហ៊ុំ សា​វឿ​ន អាយុ​២៩​ឆ្នាំ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ទៅ​លើ​ឈ្មោះ DAVIS CANKWDO ​ដែល​ជា​សង្សារ​នោះ​។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​ ក្រៅពី​ការ​ដាក់​ពាក្យ​ប្ដឹង​អំពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា​រម​កលើ​រូប​នាង នាង​ក៏​បាន​រាយការណ៍​ប្រាប់​ឲ្យ​ដឹង​ថា ឈ្មោះ​DAVIS CANKWDO​រួម​ជាមួយ និង​បក្សពួក​ដែល​ជា​ជន​ជាតិ​នី​ហ្សេ​រី​យ៉ា ដូច​គ្នា​ចំនួន ០២​នាក់​ទៀត គឺ​មានឈ្មោះ​MADUKA JONAS CHIBUDO និង​ឈ្មោះ OBIESIE CHIKA ODIDAKA CHIEMERIE ​​។ ​ពេល​នោះ ​លោក​អធិការ​បាន​ដឹកនាំ​កម្លាំង​ទៅ​រក​ចាប់ខ្លួន​ជន​ទាំងនោះ ​ប៉ុន្តែ​ខណៈនោះ​ជនសង្ស័យ​មិន​បាន​នៅឡើយ ​គឺ​កំពុង​ស្ថិត​នៅ​ឯ​ព្រំដែន​ប្រទេស​ឡាវ​ ទើប​លោក​ដាក់​កម្លាំង​តាម​ឃ្លាំមើល​ពី​សកម្មភាព​ក្រុម​នេះ​។​

លុះដល់​វេលា​ម៉ោង៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ​កក្កដា ឆ្នាំ​២០១៩ ក្រុម​ជនសង្ស័យ​បាន​ខ​ល​ហៅ​ឲ្យ​រថ​យន្ដឈ្នួល​១​គ្រឿង ម៉ាក​ស៊ី​ណា ពណ៌​ស ពាក់​ស្លាក​លេខ 2AN-1557 ចេញពី​ភ្នំពេញ​ ទៅ​យក​នៅ​ព្រំដែន​ប្រទេស​ឡាវ ដើម្បី​ត្រឡប់​ចូល​មក​ភ្នំពេញ​វិញ​ ​រហូត​ដល់​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៨ ​កក្កដា ដដែល ក្រុម​ជនសង្ស័យ​បាន​ត្រឡប់​ចូល​មក​ដល់​រាជធានី​ភ្នំពេញ​វិញ ក្នុង​គោលបំណង​ចូល​ផ្ទះ​របស់​សង្សារ​ឈ្មោះ ហ៊ុំ ស្រី​ភាស់​ ស្ថិត​នៅផ្ទះ​ជួល​លេខ​១៥១ ផ្លូវ​បេតុង​លេខ​៣ បុរី​ពិភព​ថ្មី ស្ថិត​នៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​ ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​ស្ពានដែក​ចំការ​ដូង ក្រុម​នេះ​ បាន​ប្ដូរ​ទិស​ដៅ​ឆ្ពោះទៅ​ផ្ទះ​សំណាក់​យីហោ​« តូ​នី »​ស្ថិត​នៅ​ក្នុងភូមិ​ចំរើន​ផល សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​វិញ​ ។​

ខណៈនោះ​លោក​វេ​សេនីយ៍​ឯកជឹ​ម ស៊ី​ថា ប្រើ​កម្លាំង​ធ្វើការ​ឡោម​ព័ទ្ធ និង​ឆែកឆេរ ទៅ​លើ​ជនសង្ស័យ​ខាង​លើ រក​ឃើញ​គ្រឿងញៀន​ចំនួន​២១​កញ្ចប់​ធំ​ ដែល​ក្នុង​១​ដុំ​ទម្ងន់​១​គីឡូ​រួច​ធ្វើការ​ឃាត់ខ្លួន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែ​ម្ដង ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ