រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៤ ហាងកាត់ដេរ និងលក់សម្លៀកបំពាក់ធិរិកាដើមមានបញ្ចុះតម្លៃពិសេសរហូតដល់៥០% ក្នុងឱកាសថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ចាប់ពីថ្ងៃទី៤ កុម្ភៈ រហូតដល់ថ្ងៃទី១៤ កុម្ភៈ ។ ហាងកាត់ដេរ និងលក់សម្លៀកបំពាក់ធិរិកាដើម មានទទួលកាត់ដេរច្នៃម៉ូតសម្លៀកបំពាក់គ្រប់ម៉ូត ដែលមានជាងចំណានៗធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំរង់ចាំបម្រើជូនភ្ញៀវកិត្តិយសទាំងអស់តាមតម្រូវការ ។ ហាងធិរិកាដើមមានទីតាំងតែមួយគត់ គឺស្ថិតនៅផ្ទះលេខ៨៣D, ៨៥CD តាមបណ្តោយមហាវិថីមុន្នីរ៉េត (ផ្លូវ២១៧) ទល់មុខធនាគារភ្នំពេញពាណិជ្ជសាខាផ្សារដើមគរ ។
អ្នកស្រី ធិ សុគន្ធា ម្ចាស់ហាងកាត់ដេរ និងលក់សម្លៀកបំពាក់ធិរិកាដើមបានឱ្យដឹងថា ហាងរបស់អ្នកស្រីបានបើកមកទល់នឹងពេលនេះគឺមានរយៈពេល២៥ឆ្នាំហើយ ដោយធ្លាប់ទទួលបានការកោតសរសើរពីអថិតិជនជាច្រើន ហើយក្នុងឱកាសថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ហាងធិរិកាដើមនឹងមានបញ្ចុះតម្លៃពិសេសរហូតដល់៥០%សម្រាប់អតិថិជនទាំងចាស់ទាំងថ្មីផងដែរ ។
អ្នកស្រី ធិ សុគន្ធា បានអោយដឹងទៀតថា ហាងរបស់អ្នកស្រីមានទទួលច្នៃម៉ូតសម្លៀកបំពាក់បុរាណចំបុរាណ សម័យចំសម័យ មិនធ្វើអោយអស់លោក លោកស្រីខកបំណងឡើយ។ អ្នកស្រីម្ចាស់ហាងធិរិកាដើមអោយដឹងទៀតថា អ្នកស្រីគឺជាមេជាងផ្ទាល់របស់ហាងកាត់ដេរនិងលក់សម្លៀកបំពាក់ធិរិកាដើម និងធ្លាប់សិក្សានៅបរទេសជាច្រើនឆ្នាំ ។ បើចង់ជ្រាបច្បាស់សូមទំនាក់ទំនងតាមរយៈ Email : thirikadeum@yahoo.com ៕
ចែករំលែកព័តមាននេះ