ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​ឃាតករ​ដ៏​សាហា.វ​២​នាក់​ ប្រើ​ដល់​យន្តហោះ

4 ឆ្នាំ មុន

ប្រទេស​កា​ណា​ដា ៖ យន្តហោះ​មួយ​គ្រឿង​របស់​កងទ័ពអាកាស​កា​ណា​ដា កាលពី​ថ្ងៃ​ទី​២៧​ ខែក​ក្ក​ដា ឆ្នាំ២០១៩ បាន​ចូលរួម​ក្នុង​ការ​តាម​ប្រមាញ់​មនុស្ស​ដ៏​ធំ​មួយ ដែល​ធ្វើ​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ ដើម្បី​តាម​ចាប់​យុវជន​កា​ណា​ដា​២​នាក់​ជា​ឃាតករ​ដ៏​សាហាវ សម្លាប់​មនុស្ស​៣​នាក់…

ប្រទេស​កា​ណា​ដា ៖ យន្តហោះ​មួយ​គ្រឿង​របស់​កងទ័ពអាកាស​កា​ណា​ដា កាលពី​ថ្ងៃ​ទី​២៧​ ខែក​ក្ក​ដា ឆ្នាំ២០១៩ បាន​ចូលរួម​ក្នុង​ការ​តាម​ប្រមាញ់​មនុស្ស​ដ៏​ធំ​មួយ ដែល​ធ្វើ​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ ដើម្បី​តាម​ចាប់​យុវជន​កា​ណា​ដា​២​នាក់​ជា​ឃាតករ​ដ៏​សាហាវ សម្លាប់​មនុស្ស​៣​នាក់ ក្នុង​នោះ​មាន​អ្នកទេសចរ​បរទេស​២​នាក់​។

យន្តហោះ​យោធា​ធុន​C-130 HERCULE​មួយ​គ្រឿង នា​ថ្ងៃ​ទី​២៧​កក្កដា​បាន​មក​ដល់​តំបន់​GILLAM ជា​កន្លែង​ប្រមូលផ្ដុំ​កម្លាំង​តាម​រុករក​។ យន្តហោះ​នោះ​ធ្វើ​ប្រតិបត្តិការ​តាម​រក​ពីលើ​អាកាស តាម​សំណើ​របស់​ប៉ូលិស​សហព័ន្ធ​។ ចាប់តាំងពី​ថ្ងៃ​ទី​២៣​កក្កដា​មក តំបន់​GILLAM​នៅ​ជិត​ឆក​HOUDSON ជា​តំបន់​មានការ​តាម​ប្រមាញ់​មនុស្ស​ធំ ជាមួយ​ការ​ប្រើ​ឆ្កែ​ជា ច្រើន​ក្បាល ដ្រូ​ន​និង​បណ្ដា​រថពាសដែក​ដើម្បី​ប៉ុនប៉ង​តាម​រក​យុវជន​២​នាក់ ម្នាក់​ឈ្មោះ​KAM MCLEOD​អាយុ​១៩​ឆ្នាំ​និង​ម្នាក់​ទៀត​ឈ្មោះ​BRYER SCMEGELSKY​អាយុ​១៨​ឆ្នាំ​។

យុវជន​ទាំង​២​នាក់​នោះ​ត្រូវ​បាន​គេ​ចោទប្រកាន់​ជា​ផ្លូវការ ពី​បទ​សម្លាប់​ដោយ​គ្មាន​ការ​គ្រោងទុក សាស្ត្រា​ចារ្យ​ម្នាក់​អាយុ​៦៤​ឆ្នាំ និង​សង្ស័យ​ជា​អ្នក​សម្លាប់​យុវជន​អូស្ត្រាលី​ម្នាក់​អាយុ​២៣​ឆ្នាំ​និង​មិត្ត​ស្រី​របស់​គេ​ជនជាតិ​អា​មេ​រិ​ក​អាយុ​២៤​ឆ្នាំ ដែល​សាកសព​របស់​ពួក​គេ​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​១៥​កក្កដា នៅ​តាម​បណ្ដោយ​ផ្លូវថ្នល់​មួយ នា​ភាគ​ខាងជើង​តំបន់​កូ​ឡុំ​ប៊ី​-​អង់គ្លេស​។ យុវជន​ជា​ឃាតករ​ដ៏​សាហាវ​ទាំង​២​នាក់​តាម​ព័ត៌មាន​នានា​ថា ជា​អ្នក​ងុបងុល​នឹង​ការ​លេង​ហ្គេ​ម​វី​ដេ​អូ​ពី​ការ​បាញ់ប្រហារ​និង​ឆាក​សាហាវ​ព្រម​ទាំង​បែប​ណា​ហ្ស៊ី ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ