ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ដែលធ្វើ​ឱ្យ​មាន​ជំងឺ​រលាក​ស្បែក​គ្រប​ក្បាល​លិង្គ…

4 ឆ្នាំ មុន

ការ​រលាក​ស្បែក​គ្រប​ក្បាល​លិង្គ​ច្រើន​តែ​កើតឡើង​លើ​បុរស និង​ក្មេង​ប្រុស​ដែល​មិន​ទាន់​បាន​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​នេះ​ចេញ និង​ភាគច្រើន​គឺ​មិនសូវ​មាន​អនាម័យ​តែ​ម្តង​។ ការ​រលាក​នេះ​អាច​កើតឡើង​បាន​បើសិនជា​ក្បាល​លិង្គ​នោះ​ងាយ​រលាក ជា​ពិសេស​មិន​បាន​លាង​សម្អាត​ល្អ ដែល​ជា​ហេតុ​នាំ​ឲ្យ​បែកញើស មាន​កំទិចកំទី​ស្បែក និង​បាក់តេរី​ប្រមូលផ្តុំ​នៅ​ក្រោម​ស្បែក​នោះ និង​បង្ក​ជា​ការ​រលាក​តែ​ម្តង​ទៅ​។ ការ​ដែល​ស្បែក​គ្រប​ក្បាល​លិង្គ​តឹង​ពេក​ក៏​ប្រហែលជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​ក្បាល​លិង្គ​ពិបាក​លាង​សម្អាត…

ការ​រលាក​ស្បែក​គ្រប​ក្បាល​លិង្គ​ច្រើន​តែ​កើតឡើង​លើ​បុរស និង​ក្មេង​ប្រុស​ដែល​មិន​ទាន់​បាន​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​នេះ​ចេញ និង​ភាគច្រើន​គឺ​មិនសូវ​មាន​អនាម័យ​តែ​ម្តង​។ ការ​រលាក​នេះ​អាច​កើតឡើង​បាន​បើសិនជា​ក្បាល​លិង្គ​នោះ​ងាយ​រលាក ជា​ពិសេស​មិន​បាន​លាង​សម្អាត​ល្អ ដែល​ជា​ហេតុ​នាំ​ឲ្យ​បែកញើស មាន​កំទិចកំទី​ស្បែក និង​បាក់តេរី​ប្រមូលផ្តុំ​នៅ​ក្រោម​ស្បែក​នោះ និង​បង្ក​ជា​ការ​រលាក​តែ​ម្តង​ទៅ​។
ការ​ដែល​ស្បែក​គ្រប​ក្បាល​លិង្គ​តឹង​ពេក​ក៏​ប្រហែលជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​ក្បាល​លិង្គ​ពិបាក​លាង​សម្អាត និង​អាច​បង្ក​ជា​ក្លិនស្អុយ​កើត​មាន​ដែរ​។

មូលហេតុ​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា​ ៖

១-ការ​រលាក​ស្បែក ដែល​ភាគច្រើន​បង្ក​ឡើង​ដោយ​ការ​មាន​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​ផលិតផល​សាប៊ូ ទឹក​អប់ ឬ​សារធាតុ​សម្លាប់​មេជី​វិត​ឈ្មោល​តែ​ម្តង​។ ករណី​នេះ​វា​អាច​បណ្តាល​ឲ្យ​មានការ​រលាក រមាស់ និង​ឡើង​កន្ទួល​រមាស់​ផង​។២

២- ការ​បង្ក​រោគ​ដោយ​ពពួក​មេរោគ​ផ្សិត Candida Albican ដែល​អាច​ទៅ​ជា រមាស់ ឡើង​កន្ទួល​រមាស់​ជាដើម​។ ជំងឺ​កាមរោគ​ដូច​ជា ប្រមេះទឹកបាយ ជំងឺ​ប៉េ​ស និង​ជំងឺស្វាយ​ក៏​អាច​បង្ក​ជា​រោគ​សញ្ញា​រលាក​ស្បែក​គ្រប​ក្បាល​លិង្គ​ដែរ​។

បុរស​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​គឺ​ប្រឈម​ខ្ពស់​នឹង​ការ​រលាក​ស្បែក​គ្រប​ក្បាល​លិង្គ​នេះឯង ដោយសារ​តែ​ទឹក​នោ​មាន​ជាតិ​ស្ករ​ច្រើន ដែល​ជា​ហេតុ​នាំ​ឲ្យ​កក​នៅ​ក្នុង​ក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ ហើយ​ក៏​អំណោយផល​ល្អ​សម្រាប់​បាក់តេរី​រស់នៅ​ដែរ​។

ការ​រលាក​ក្បាល​លិង្គ និង​ស្បែក​គ្រប​ក្បាល​លិង្គ​ជាប់​រហូត​អាច​បណ្តាល​ឲ្យ​កើតជា​សម្លាក និង​ធ្វើ​ឲ្យ​ស្បែក​គ្រប​ក្បាល​លិង្គ​នោះ​តឹង​ខ្លាំង ហើយ​ក៏​ធ្វើ​ឲ្យ​បង្ហួរនោម​កាន់តែ​រូ​ច​ជាង​មុន​ដែរ​។

ចំពោះ​ការ​ព្យាបាល​វិញ​គឺ​អាស្រ័យ​ទៅ​តាម​មូលហេតុ​របស់​វា​។ បើសិនជា​វា​គឺជា​ការ​បង្ក​រោគ ការ​ព្យាបាល​គឺ​ត្រូវ​មាន​ថ្នាំ​ផ្សះ ឬ​ថ្នាំ​សម្លាប់​មេរោគ​ផ្សិត​។ ករណី​រលាក​ធ្ងន់ធ្ងរ ឬ​ជាប់​រហូត ទាល់តែ​មានការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​នោះ​ចេញ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ