ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បាន​បដិសេធ​អំពី​បញ្ហា​មូលដ្ឋាន​យោធា​នៅ​កម្ពុជា

4 ឆ្នាំ មុន

ក្រសួងការពារជាតិ​ចិន​បាន​ចេញ​មុខ​បដិសេធ​រឿង​ដ៏​រសើប​ខ្លាំង​ទាក់ទង​នឹង​សេចក្តីរាយការណ៍​ព័ត៌មាន​ដែល​ថា ចិន និង​កម្ពុជា​បាន​ចុះហត្ថលេខា​សម្ងាត់ ដោយ​អនុញ្ញាត​អោយ​ចិន​មាន​មូលដ្ឋាន​យោធា​នៅ​កម្ពុជា ។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ត្រូវ​បាន​ដកស្រង់​សម្តី​ដែល​និយាយ​ថា សេចក្តីរាយការណ៍​ព័ត៌មាន​ដែល​ថា…

ក្រសួងការពារជាតិ​ចិន​បាន​ចេញ​មុខ​បដិសេធ​រឿង​ដ៏​រសើប​ខ្លាំង​ទាក់ទង​នឹង​សេចក្តីរាយការណ៍​ព័ត៌មាន​ដែល​ថា ចិន និង​កម្ពុជា​បាន​ចុះហត្ថលេខា​សម្ងាត់ ដោយ​អនុញ្ញាត​អោយ​ចិន​មាន​មូលដ្ឋាន​យោធា​នៅ​កម្ពុជា ។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ត្រូវ​បាន​ដកស្រង់​សម្តី​ដែល​និយាយ​ថា សេចក្តីរាយការណ៍​ព័ត៌មាន​ដែល​ថា ចិន​ស្វះស្វែង​សាងសង់​មូលដ្ឋាន​យោធា​នៅ​កម្ពុជា​នោះ គឺ​មិន​ពិត​ទេ ។

ចំណែក​សម្តេច​តេ​ជោ​ហ៊ុន សែន និង​ក្រសួងការបរទេស​កម្ពុជា​ក៏​បាន​បដិសេធ​ផង​ដែរ ចំពោះ​ព័ត៌មាន​ដែល​ត្រូវ​ទម្លាយ​ចេញ​តាម​សារព័ត៌មាន Wall Street Journal ដោយ​ចាត់​ទុក​ថា នោះ​ជា​ព័ត៌មាន​ក្លែងក្លាយ និង​មាន​ចេតនា​អាក្រក់​បំផុត​សម្រាប់​កម្ពុជា ។ អា​មេ​រិ​កបាន​បង្ហាញ​ការ​បារម្ភ​របស់​ខ្លួ ន​ចំពោះ​ឥ​ទ្ឋិ​ពល​របស់​ចិន​នៅ​កម្ពុជា បន្ទាប់​ពី​កម្ពុជា និង​ចិន​កាន់តែ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ