ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ឧទ្ទាម​យេ​ម៉ែ​ន ​មាន​អាវុធ​ទំនើប​ច្រើន រាប់​ទាំង​បណ្ដា​មី​ស៊ីលទៀត

4 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣​កក្កដា​ថា ពួក​អ្នក​ជំនាញ​ការ​វាយតម្លៃ​ថា ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី​ពេល​នេះ​មាន​អាវុធ​ជា​ច្រើន រាប់​ទាំង​បណ្ដា​មី​ស៊ីល​បាលី​ស្ទិ​ក ដ្រូ​ន​និង​គ្រឿង​ឧបករណ៍​យោធា​ឯទៀត​ៗ ដែល​ជា​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​ជិតខាង ជា​ប្រទេស​ទិញ​អាវុធ​ធំ​បំផុត​មួយ​នៃ​ពិភពលោក​។ កាលពី​ខែមិថុនា​ពួក​ឧទ្ទាម​ហ៊ូ​ធី…

ប្រទេស​យេ​ម៉ែ​ន ៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៣​កក្កដា​ថា ពួក​អ្នក​ជំនាញ​ការ​វាយតម្លៃ​ថា ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី​ពេល​នេះ​មាន​អាវុធ​ជា​ច្រើន រាប់​ទាំង​បណ្ដា​មី​ស៊ីល​បាលី​ស្ទិ​ក ដ្រូ​ន​និង​គ្រឿង​ឧបករណ៍​យោធា​ឯទៀត​ៗ ដែល​ជា​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​ជិតខាង ជា​ប្រទេស​ទិញ​អាវុធ​ធំ​បំផុត​មួយ​នៃ​ពិភពលោក​។

កាលពី​ខែមិថុនា​ពួក​ឧទ្ទាម​ហ៊ូ​ធី បាន​វាយប្រហារ​២០​លើក​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត​។ កងការពារ​អាកាសប្រទេស​នោះ​អាច​ស្ទាក់​កម្ទេច​មី​សី​ុ​ល​និង​ដ្រូ​ន​មួយ​ចំនួន ប៉ុន្តែ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ABHA​ភាគ​ខាងត្បូង​ប្រទេស រង​ការ​ប៉ះពាល់​បណ្ដាល​ឲ្យ​ជន​សី​ុ​វិល​ម្នាក់​ស្លាប់ ហើយ​មនុស្ស​២១​នាក់​ទៀត​រង​របួស​។

លោក​ANDREAS KRIEG​សាស្ត្រាចារ្យ​នៅ​KING’S COLLEGE​នៃ​ទីក្រុង​ឡុ​ង​ដ៏​និយាយ​ថា មាន​ការ​ពង្រឹងសមត្ថភាព​យោធា​យ៉ាង​ខ្លាំង​របស់​ពួក​ហ៊ូ​ធី ពិសេស​ទាក់ទិន​នឹង​មី​ស៊ី​ល​បាលី​ស្ទិ​ក​និង​ដ្រូ​ន​។ លោក​បន្ត​ថា​សមត្ថភាព​បច្ចុប្បន្ន​របស់​ពួក​ហ៊ូ​ធី ពិតជា​មាន​ខ្ពស់​ជាង​កងទ័ព​យេ​ម៉ែ​ន​កាលសម័យ​មិន​ទាន់​ចាប់ផ្ដើម​សង្គ្រាម​ផង​។

តាម​វី​ដេ​អូ​មួយ​ចេញផ្សាយ​ដោយ​ពួក​ហ៊ូ​ធី​គេ​ឃើញ​បណ្ដា​ប្រមុខ​ពួក​ឧទ្ទាម ចូលរួម​ទស្សនា​បណ្ដា​មី​សី​ុ​ល​និង​ដ្រូ​ន​ថ្មី​ៗ​ក្នុង​ពិព័រណ៍​អាវុធ​មួយ​។ ពួក​ឧទ្ទាម​និយាយ​ថា​ពួក​គេ​មាន​ដ្រូ​ន​SAMMAD3 ដែល​មាន​រង្វង់​ប្រតិបត្តិការ​ដល់​ទៅ​១៥០០​គីឡូម៉ែត្រ ដែល​អាច​ឲ្យ​ពួក​គេ​វាយប្រហារ​គ្រប់​គោលដៅ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​និង​ក្នុង​តំបន់​ជា​ច្រើន​របស់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​និង​អូ​ម៉​ង់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ