ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ប៉ូលិស​ភ្លាម​ឆ្លេឆ្លា​ដូច​បានឃើញ​ខ្មោច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ប្រទះ​ឃើញ​សមត្ថកិច្ច​បម្រុង​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ត្រួតពិនិត្យ និង​នាំ​ទៅ​សាកសួរ​នាំ​បន្ត​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ធ្វើតេស្ត​ទឹកនោម​ឃើញ​មាន​សារជាតិ​ញៀន​ក៏​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​ឃាត់​ជនសង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១០​និង​៥0​នាទី​យប់ ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ប្រទះ​ឃើញ​សមត្ថកិច្ច​បម្រុង​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ត្រួតពិនិត្យ និង​នាំ​ទៅ​សាកសួរ​នាំ​បន្ត​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ធ្វើតេស្ត​ទឹកនោម​ឃើញ​មាន​សារជាតិ​ញៀន​ក៏​ឃាត់ខ្លួន​តែ​ម្តង ។ ហេតុការណ៍​ឃាត់​ជនសង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១០​និង​៥0​នាទី​យប់ ថ្ងៃ​ទី ២២ កក្កដា នៅ​ផ្លូវ​៧៨ ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ ថា​ន់ សុខ​ចាន់ ភេទ​ប្រុស អាយុ​20​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត​នៅ​ភូមិ​ជើង​ទឹក ភូមិ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។

ប្រភព​ព័ត៌មាន​ពី​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​គឺ​កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់​បាន​ល្បាត​ពួនស្ទាក់​នៅ​ក្នុង​មូលដ្ឋាន​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ល្បាត​មក​ដល់​ចំណុច​កើតហេតុ​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​ដើរ​ចុះ​ដើរ​ឡើង​តែ​ម្នាក់ឯង​នៅ​ទីតាំង​ខាងលើ ហើយ​ពេល​បានឃើញ​សមត្ថកិច្ច​ជនសង្ស័យ​ព្យាយាម​ដើរ​គេច ។

ដោយ​មានការ​សង្ស័យ​ភ្លាម​ៗ​នោះ​កម្លាំង​ល្បាត​ក៏​បាន​ឃាត់ខ្លួន​ត្រួតពិនិត្យ និង​នាំ​ទៅ​សាកសួរ​បន្ត នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ។ បន្ទាប់​ពី​សាក​សួរនាំ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នៅ​ក្នុង​ទឹកនោម​ជនសង្ស័យ​ខាងលើ លទ្ធផល​វិជ្ជមាន​(​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)​ក៏​ឃាត់ខ្លួន​តែ​ម្តង ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ