ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​កម្ពុជា​៣​រូប​ទៀត​បាន​ព្យាបាល​ជំងឺ​បេះដូង​ចំហ​ដោយ​ជោគជ័យ ខណៈ​៣​នាក់​ទៀត​កំពុង​ព្យាបាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុមារ​កម្ពុជា​ចំនួន​៣​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​ប្រ ទេស​ចិន​ជួយ​ព្យាបាល​ជំងឺ​បេះដូង​ចំហ​ទទួល​បាន​ជោគជ័យ ខណៈ​កុមារ​៣​នាក់​ទៀត​កំពុង​ព្យា បាល​ក្នុង​ស​ប្តា​ហ៍​នេះ ។ លោក ម៉ា…

រាជធានី​ភ្នំពេញ ៖ កុមារ​កម្ពុជា​ចំនួន​៣​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​ប្រ ទេស​ចិន​ជួយ​ព្យាបាល​ជំងឺ​បេះដូង​ចំហ​ទទួល​បាន​ជោគជ័យ ខណៈ​កុមារ​៣​នាក់​ទៀត​កំពុង​ព្យា បាល​ក្នុង​ស​ប្តា​ហ៍​នេះ ។

លោក ម៉ា លី​ន​ឃុន (MA LINKUN) អនុប្រធាន​មន្ទីរពេទ្យ​បេះដូង FUWAI ខេត្ត​យូ​ណា ប្រទេស​ចិន​បានដឹង​ថា កាលពី​ថ្ងៃ​ទី​២២ កក្កដា ក្រុម​គ្រូពេទ្យ​ជំនា ញ​របស់​ចិន​បាន​វះកាត់​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​បេះដូង​ចំហ​ចំនួន​៣​នាក់ ទទួល​ជោគជ័យ ហើយ​កុមារ​៣​នាក់​ទៀត​នឹង​ព្យាបាល​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ។ លោក​ក៏​បាន​អប​សាទរ​នឹង​លទ្ធផល​ថ្មី​នៃ​ការ​ជួយ​ដល់​កុមារ​កម្ពុជា ហើយ​បាន​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ក្នុង​នោះ​រួម​មាន​លោក​បណ្ឌិត ជា មុនី​ឫទ្ធិ ប្រធាន​សមាគម អ្នក​ស្រាវជ្រាវ​វឌ្ឍនភាព​កម្ពុជា​-​ចិន ដែល​បាន​ជួយ​សម្របសម្រួល​ដល់​ការងារ​នេះ ហើយ​លោក​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម​គ្រួសារ​របស់​កុមារ​កម្ពុជា​ដែល​បាន​ទុកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ជំនាញ​ប្រកបដោយ​វិជ្ជាជីវៈ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​របស់​មន្ទីរពេទ្យ​ក្នុង​ការ​វះកាត់ និង​ព្យាបាល​ជំងឺ​បេះដូង​ចំហ​ជូន​ដល់​កុមារ​កម្ពុជា​ផង​ដែរ ។

សូម​ជម្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ អង្គការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឥរិយាបថ និង​សុខភាព​សិក្សា YUNDI បាន​នាំ​យក​សម្ភារៈ​សិក្សា និង​វត្ថុ​អនុ​ស្សាវ រី​យ៍​មួយ​ចំនួន​ជូន​ដល់​កុមារ​កម្ពុជា​ចំនួន​៣​រូប ដែល​ទើប​ជា​សះស្បើយ​ពី​ការ​វះកាត់ និង​ព្យាបាល​ជំងឺ​បេះដូង​ចំហ​នៅ​មន្ទីរពេទ្យ​បេះដូង FUWAI ខេត្ត​យូ​ណា​ន ។

លោក ផ​ន សៀម ដែល​ត្រូវជា​ឪពុក​របស់​កុមារី សៀម ស៊ា​វ​ថង ដែល​រស់នៅ​ក្នុងស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ កុមារ​ចំនួន​៦​រូប ដែល​ក្នុង​នោះ​មានកូន​របស់​លោក​មួយ​រូប​ផង​ដែរ បាន​មក​ដល់​មន្ទីរពេទ្យ​បេះដូង FUWAI ខេត្ត​យូ​ណា​ន​ដើម្បី​វះកាត់ និង​ព្យាបាល​ជំងឺ​បេះដូង​ចំហ ។ ហើយ​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ កូន​របស់​លោក​រួម​ជាមួយ​កុមារ​ចំនួន​២​ទៀត ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ​វះកាត់ និង​ព្យាបាល​ជំងឺ​បេះដូង​ចំហ បាន​ដោយ​ជោគជ័យ ហើយ​កូន​របស់​លោក និង​កុមារ​ទាំង​២​រូប​ទៀត​នឹង​វិល​ត្រឡប់​មក​កាន់​មាតុភូមិ​វិញ នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ។

ដោយឡែក​កុមារ​ចំនួន​៣​រូប​ទៀត​នឹង​ត្រូវ​វះកាត់ និង​ព្យាបាល​នៅ​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​នេះ ។ លោក​បាន​ថ្លែងអំណរគុណ​ដល់​លោក ឡ ជឺ (LUO ZHI) ប្រធាន YUNDI ដែល​បាន​នាំ​យក​នូវ​សម្ភារៈ​សិក្សា និង​វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​ជូន​ដល់​កូន​របស់​លោក និង​កុមារ​២​រូប​ផ្សេង​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ​លោក LUO ZHI បាន​បញ្ជាក់​ថា លោក​លើកទឹកចិត្ត​ដល់​អ ង្គ​ការ​សង្គម​ស៊ី​វិល មន្ទីរពេទ្យ​មណ្ឌល​សុខភាព​នានា​ក្នុង​ប្រទេស​កម្ពុជា​ចូលរួម​សហការ​ជាមួយ អង្គការ​ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​ជួយ​ដល់​កុមារ​កម្ពុជា ដែល​មាន​ជំងឺ​បេះដូង​ចំហ​ពី​កំណើត​នេះ ។

គួរ​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​អង្គការ​នេះ​បាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៩ បាន​បំពេញ បេសកកម្ម​យ៉ាង​សកម្ម​នៅ​កម្ពុជា ដើម្បី​ចូលរួម​កាត់​បន្ថយ​បរិមាណ​កុមារ​កម្ពុជា​ដែល​មាន​ជំងឺ​បេះដូង​ចំហ កុមារ​៣​រូប​នេះ​ជា​កុមារ​ទី​៣២​ដល់​៣៤​ក្នុង​ចំណោម​កុមារ​ទាំង​៦​រូប ដែល​អង្គការ​YUNDI បាន​ជួយ​ដល់​កុមារ​ទាំង​មុន ទាំង​ក្នុង​ពេល និង​ទាំង​ក្រោយ​ពេល​វះកាត់ និង​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​នៅ​ប្រទេស​ចិន ៕ កែសម្រួល​ដោយ​៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ