ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​បាន​សក់​ក្បាល​ក្រាស់​មែនទេ តោះ​មក​ដឹង​ពីរូប​មន្ត​ពិសេស​​​ប្រើ​ប្រទាល​កន្ទុយ​ក្រពើ​

4 ឆ្នាំ មុន

សក់​របស់​មនុស្ស​យើង​អាច​ជា​ប្រភព​នៃ​ភាព​រីករាយ ជា​ពិសេស​នៅ​ពេល​វា​កំពុង​តែ​លូតលាស់​យ៉ាង​ក្រាស ស្រស់​ស្អាត និង​មាន​ភាព​រស់​រវើក​ល្អ​។ ប៉ុន្តែ​វា​ក៏​មាន​សក់​ខ្លះ​ដែល​លូតលាស់​មិន​សមប្រកប និង​ការ​ចង់​របស់​យើង​ដែរ ឬ​លូតលាស់​ស្តើង​ៗ​ទៅ​ៗ​ជា​ម្តង​។រ ឿង​នេះ​អាច​ដោយសារ​តែ​របៀប​រស់នៅ​របស់​យើង​ផ្ទាល់​ដូច​ជា ការ​លេង​ស្តាយ​សក់​ច្រើន​ពេក ឬ​ប្រើ​វិធី​អ៊ុតសក់​ដោយ​ប្រើ​កម្តៅ​ខ្លាំង​ៗ…

សក់​របស់​មនុស្ស​យើង​អាច​ជា​ប្រភព​នៃ​ភាព​រីករាយ ជា​ពិសេស​នៅ​ពេល​វា​កំពុង​តែ​លូតលាស់​យ៉ាង​ក្រាស ស្រស់​ស្អាត និង​មាន​ភាព​រស់​រវើក​ល្អ​។ ប៉ុន្តែ​វា​ក៏​មាន​សក់​ខ្លះ​ដែល​លូតលាស់​មិន​សមប្រកប និង​ការ​ចង់​របស់​យើង​ដែរ ឬ​លូតលាស់​ស្តើង​ៗ​ទៅ​ៗ​ជា​ម្តង​។រ

ឿង​នេះ​អាច​ដោយសារ​តែ​របៀប​រស់នៅ​របស់​យើង​ផ្ទាល់​ដូច​ជា ការ​លេង​ស្តាយ​សក់​ច្រើន​ពេក ឬ​ប្រើ​វិធី​អ៊ុតសក់​ដោយ​ប្រើ​កម្តៅ​ខ្លាំង​ៗ ទើប​ធ្វើ​ឲ្យ​សក់​លូតលាស់​កាន់តែ​ស្តើង​ទៅ​ៗ​បែប​នេះ​។ ដូច្នេះ តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ទៅ​ដើម្បី​ជួយ​ឲ្យ​សក់​លូតលាស់​កាន់តែ​ក្រាស់​ជាង​មុន​ទៅ?

ប្រទាល​កន្ទុយក្រពើ​គឺជា​ឱសថ​ព្យាបាល​សក់​ខូច​ឲ្យ​លូតលាស់​កាន់តែ​ក្រាស់​ដ៏​ល្អ​មួយ ដោយសារ​តែ​វា​ផ្ទុក​ទៅ​ដោយ​វីតាមីន​ជា​ច្រើន ព្រមទាំង​ជីវជាតិ​ដែល​ជួយ​ផ្តល់​សំណើម​ដល់​សក់ និង​ផ្តល់​ភាព​រលោង​បែប​ធម្មជាតិ​ទៀត​ផង​។ បើសិនជា​អ្នក​កំពុង​តែ​ប្រើប្រាស់​ប្រទាល​កន​ញ​ទុ​យ​ក្រពើ​មែន អ្នក​ក៏​ត្រូវ​តែ​ប្រើ​ផ្សំគ្នា​ជាមួយ​ប្រេងដូង និង​ទឹកឃ្មុំ​ផង​។

ចូរ​លាយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ ៥​ស្លាបព្រា​បាយ ប្រេងដូង ៣​ស្លាបព្រា​បាយ និង​ទឹកឃ្មុំ ២​ស្លាបព្រា​បាយ​។​ក្រោយ​ពី​លាយ​រួច ចូរ​យក​វា​ទៅ​លាប​លើ​សរសៃសក់ និង​ស្បែក​ក្បាល ហើយ​ម៉ាស្សា​វា​ប្រហែល​ពីរ​ទៅ​បី​នាទី ហើយ​ទុក​ចោល​កន្លះ​ម៉ោង​។ ចូរ​លាង​សម្អាត​សក់​ជាមួយនឹង​ទឹក​ត្រជាក់ និង​សាប៊ូ​កក់សក់​ផង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ