ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខៗ​ដើម​តា​សេកបាក់មែកកាត់​ទទឹង​ផ្លូវ​ ​ផ្អើលម្តុំ​​សាលា​វត្ត​កោះ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម​តា​សេក​មួយ​ដើម​បាន​​បាក់មែកកាត់​ទទឹងផ្លូវ បណ្តាល​ឱ្យ​សង្កត់​លើខ្សែភ្លើង បង្កការ​ភ្ញាក់​​ផ្អើលដល់​ប្រជា​ពលរដ្ឋ និង​​សមត្ថកិច្ច​មូលដ្ឋាន​ ព្រមទាំង​​គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៧​និង៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែ​ក​ក្កដា ឆ្នាំ​២០១៩…

រាជធានីភ្នំពេញ ៖ ដើម​តា​សេក​មួយ​ដើម​បាន​​បាក់មែកកាត់​ទទឹងផ្លូវ បណ្តាល​ឱ្យ​សង្កត់​លើខ្សែភ្លើង បង្កការ​ភ្ញាក់​​ផ្អើលដល់​ប្រជា​ពលរដ្ឋ និង​​សមត្ថកិច្ច​មូលដ្ឋាន​ ព្រមទាំង​​គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ចុះ​មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៧​និង៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែ​ក​ក្កដា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​១៥៨ ​នៅ​ចំណុច​ជាប់​នឹង​របង​សាលា​វត្ត​កោះ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។​

តាម​ប្រភពពីសាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា នៅវេលាម៉ោង​កើតហេតុ​ខាងលើ​​ ស្រាប់តែ​គេ​​ឃើញ​ដើមតា​សេកមួយដើម​​ដែល​មានមែក​ពុក​ផុយ​បាន​បាក់កាត់ទទឹងផ្លូវ ​បណ្តាល​ឱ្យ​សង្កត់​លើ​ខ្សែភ្លើង​ តែ​មិន​បាន​ដាច់​ខ្សែភ្លើង​នោះទេ ​ហើយក៏​​មិន​បង្ក​​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​​គ្រោះថ្នាក់នោះដែរ​ ។

តាម​ប្រភពដដែលបានបន្ត​ថា ភ្លាមៗនោះដែរ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​រាំង​រួម​នឹង​គ​ណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ចុះ​មក​អន្តរាគមន៍​ ដោយ​​កាត់​អូស​មែកឈើ​ចូល​ខាង ដើម្បី​​កុំអោយ​មានការ​កកស្ទះ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​សាធារណៈ ៕ (កែសម្រួលដោយ ៖ ធីតា​)

https://www.facebook.com/KohSantepheapFireBuzz/videos/658787007931415/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ