ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្តឹង​អ្នក​បង្ហោះ​សារ​ជេរ​ប្រមាថ


រាជធានីភ្នំពេញ ៖ ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ​ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ធ្វើការ​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ក្រសួងមហាផ្ទៃ ដោយ​ប្តឹង​ទៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ ​ដែល​បាន​បង្ហោះ​សារ​ជេរ​ប្រមាថ​មក​លើ​រូប​នាង​យ៉ាងធ្ងន់ធ្ងរ ​។

បើ​ទោះបីជា​នៅ​មិន​ទាន់​ដឹង​ច្បាស់ និង​កំណត់​អត្តសញ្ញាណ​ពី​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ ដែល​ធ្វើការ​ជេរ​ប្រមាថ​មក​លើ​រូប​នាង​ថា ​ជា​អ្នក​ណា​ក៏​ដោយ ប៉ុន្តែ​ដំណើរ​នៃ​ការ​ប្តឹង​បាន​កំពុង​ធ្វើ ដែល​មាន​លោក ហេង ឡុ​ង ជា​អ្នកចាត់ការ​។

នារី​ម្នាក់​ ដែល​បាន​ប្រើប្រាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា Mey Mey បាន​ធ្វើការ​បង្ហោះ​រូបភាព​របស់​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ដោយ​បាន​ភ្ជាប់​សារ​ជាមួយនឹង​ការ​មើលងាយ និង​ការ​ជេរ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​តារា​រូប​នេះ​។

អ្វី​ដែល​សំខាន់​នោះ ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ​ក៏​បាន​ចោទប្រកាន់​មក​លើ​រូប​នាង​ថា ជា​មនុស្ស​ដែល​ចូល​ចិត្ត​ដណ្តើម​ប្តី​គេ​ផង​ដែរ ​។

គួ​រ​បញ្ជាក់​ថា ការ​ជេរ​ប្រមាថ​ពីលើ​តារា​សម្តែង​អ្នក​នាង ច​ន​ចន្ទល​ក្ខិ​ណា នា​ពេល​នេះ ​មិនមែន​ជា​លើ​ទី​មួយ​ទេ ពោល​គឺ​វា​បាន​កើត​មាន​ជា​បន្តបន្ទាប់​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ។ យ៉ាងណា​ជា​រឿយ​ៗ​ គេ​សង្កេត​ឃើញ​អ្នក​នាងតែងតែ​ចេញ​មុខ​តតាំង​ជា​បន្តបន្ទាប់​ផង​ដែរ មិន​ថា តាម​រយៈ​ផ្នែក​ច្បាប់ ឬ​តាម​រយៈ​សារ​ឆ្លើយ​តប​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ផ្ទាល់ ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និង​តារា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ