ស្រា​បៀរ​កម្ពុជា​ប្រគល់​រង្វាន់​ជូន​គូ​ស្វាមី​ភរិយា​​ថ្មី ៤៤០ គូ ជា​លើក​ទី ៤


រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា មកនេះ ស្រា​បៀរ​កម្ពុជា បាន​ធ្វើ​ពិធី​ប្រគល់​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ទៅ​ឱ្យ​គូ​ស្វាមី​-​ភរិយា​ថ្មី​ចំនួន ៤៤០ គូ​មក​ពី​បណ្តា​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​មក​ពី​ខេត្តក្រចេះ ១៤ គូ​, កំពង់ចាម ៧ គូ​, ព្រៃវែង ១៣ គូ​, សៀមរាប ៣១ គូ​, កំពង់ឆ្នាំង ៨១ គូ​, កំពង់ធំ ៤៧ គូ​, កំពង់ស្ពឺ ១០ គូ​, ត្បូងឃ្មុំ ១៦ គូ​, បន្ទាយ​មាន​ជ័យ ៤ គូ​, ពោធិ៍​សាត់ ៦៣ គូ​, ស្វាយ​រៀង ៤២ គូ និង​ខេត្ត​ផ្សេង​ៗ​ទៀត ។

ក្នុង​នោះ​ដែរ គូស្នេហ៍​ឈ្នះ​រង្វាន់​ទឹកប្រាក់ ៥០០០ ដុល្លារ មាន​ចំនួន ៩ រង្វាន់​, ១០០០ ដុល្លារ ៣៤ គូ​, ម៉ាស៊ីន​បោកគក់ ៨២ រង្វាន់​, ម៉ាស៊ីនត្រជាក់ ១៦៣ រង្វាន់ និង ទូរទស្សន៍​ចំនួន ១៥២​រង្វាន់ បន្ទាប់​ពី​លទ្ធផល​នៃ​ការ​ចាប់​រង្វាន់​លើក​ទី ៤ បាន​ប្រកាស​ជា​ផ្លូវការ​កាលពីដើម​ស​ប្តា​ហ៍​មុន ។

លោក ម៉ៃ​ឃើ​ល សុវណ្ណ (Michael Sovann) តំណាង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រិ​ជិ​ស បាន​ចូលរួម​អបអរ​សាទរ​ដល់​គូ​ស្វាមី​-​ភរិយា​ទាំង ៤៤០ គូ ដែល​មានសំណាង​ឈ្នះ​រង្វាន់​ទាំង​អស់នេះ ហើយ​លោក​ក៏​សូម​ថ្លែងអំណរគុណ​ដល់​គូស្នេហ៍​ភរិយា​ថ្មី​ទាំងអស់​ដែល​បាន​គាំទ្រ​ទិញ​ស្រា​បៀរ​កម្ពុជា ទឹកក្រូច​អាយ​ស៍ ទឹក​ផ្លែ​ឈើ​ជូ​ប និង ភេសជ្ជៈ​ផ្សេង​ទៀត​សម្រាប់​ផ្គត់ផ្គង់​ជូន​ភ្ញៀវ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​កន្លង​ផង​ដែរ ។

សូម​បញ្ជាក់​ថា កម្មវិធី​ចាប់​រង្វាន់​អាពាហ៍ពិពាហ៍​នេះ នឹង​ធ្វើ​ឡើង​ម្តងទៀត​ជា​លើក​ចុង​ក្រោយ​សម្រាប់​រដូវ​កាល​ឆ្នាំ ២០១៩ នៅ​ខែសីហា ថ្ងៃ​ទី ១៥ ខាង​មុខ​នេះ ហើយ​ចំនួន​រង្វាន់​នីមួយ​ៗ គឺ​ដូច​ទៅ​នឹង​ចំនួន​រង្វាន់​ខាងលើ​នេះ​ដែរ ។

ដើម្បី​ចូលរួម​មានឱកាស​ឈ្នះ​រង្វាន់​ទាំង​ធំ​ទាំង​តូច​ទាំង​អស់នេះ លោក​អ្នក​គ្រាន់តែ​ជាវ ស្រា​បៀរ​កម្ពុជា ចំនួន ២៥ កេស លោក​អ្នក​នឹង​ទទួល​បាន ៣ កេស បន្ថែម និង សន្លឹក​ឆ្នោត ១​សន្លឹក ដើម្បី​ចូលរួម​ផ្សងសំណាង​ឈ្នះ​រង្វាន់​ណាមួយ​ខាងលើ​នេះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ