ថៃ៖ ដោយសារតែជំនាញសម្ដែងដ៏អស្ចារ្យរបស់ពួកគេ ក្មេងៗទាំង៣រូបនេះ គឺកំពុងមានឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈថៃនាពេលបច្ចុប្បន្ន ហើយពួកគេបាន និងកំពុងសម្ដែងនូវរឿងភាគទូរទស្សន៍មួយចំនួនផងដែរ ។
1. Nong Mac Nattapat

Nong Mac មានវ័យ១១ឆ្នាំប៉ុណ្ណោះ តែរូបគេមានភាពល្បីល្បាញខាងការសម្ដែងរឿងជាច្រើន ហើយរឿងភាគមួយធ្វើឱ្យទស្សនិកជនបានស្គាល់រូបគេនោះ គឺរឿង «Thong Nuea Kao» (ឬ មាសទឹកប្រាំបួន) ដែលសម្ដែងជាមួយ Nune Woranuch និង Poh Nattawut ។ ឆ្នាំនេះ Mac បានសម្ដែងក្នុងរឿងមួយចំនួនដូចជា «Touchdown Kiss , Nee Ruk Nai Krung Fai, Aruna 2019, Sleepless Society: Bedtime Wishe , He’s Coming to Me, និងHuajai Sila» ។
2. Nong Unda

Nong Unda មានវ័យ១៣ឆ្នាំ ។ បច្ចុប្បន្ននាងកំពុងត្រូវបានបង្ហាញស្នាដៃសម្ដែងរបស់នាងនៅក្នុងរឿងភាគដែលកំពុងល្បីខ្លាំងនៅប៉ុស្តិ៍លេខ៣ថៃ គឺរឿង Klin Kasalong។
3. Nong Inter Rungrada

Nong Inter ទើបមានវ័យ៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងទទួលបានការគាំទ្រ និងល្បីតាមរយៈការសម្ដែងរឿងជាច្រើនដែលបច្ចុប្បន្នរឿងដែលនាងបានសម្ដែងរួមមាន «See Mai Karn, Payakorn Sorn Ruk, Laila Thida Yuk, Aruna 2019, Lhong Ngao Jun , Ban Saran Land: Suparburoot Sut Soi (ឬ សុភាពបុរសសុទ្ធសាធ វគ្គ 2» ៕ កែសម្រួលដោយ ៖ សុឃាក់


ចែករំលែកព័តមាននេះ