ថៃ ៖ សម្រាប់អ្នកនិយមទស្សនារឿងថៃ តាំងពីសម័យឆ្នាំ៩០ អាចនឹងចាំតួអង្គដែលល្បីៗ និងស្នាដៃសម្ដែងដ៏ប៉ិនប្រសប់របស់ពួកគេ នាសម័យកាលនោះមិនខាន ។ អ្នកខ្លះក៏ទើបត្រឡប់មកសម្ដែងវិញ ឯអ្នកខ្លះក៏បន្តអាជីពសម្ដែងមកជាហូរហែ ដែលពេលនេះ អ្នកខ្លះក៏បានសម្ដែងជាតួអង្គម្ដាយឪពុកគេទៅហើយដែរ ។ តោះ! ទៅមើលថា មានតារាណាខ្លះ…
7/. Patiparn Pataweekarn និង Aom Sunisa
សម្រាប់លោក Patiparn មានវ័យ៤៦ឆ្នាំហើយ Aom វ័យ៤៥ឆ្នាំហើយ ។ ពួកគេធ្លាប់មានស្នាដៃសម្ដែងក្នុង Mos-Aom Friend Story ឆ្នាំ១៩៩៧ ។ ក្រៅពីនេះពួកគេក៏មានបានសម្ដែងក្នុង music video ជាមួយគ្នាផងដែរ គឺអាល់ប៊ុម DOUBLE HIT Mos & Aom ។
6/. Kett Thantup និង Woranut Bhirombhakdi
លោក Kett មានវ័យ៤២ឆ្នាំហើយ Woranut មានវ័យ៣៨ឆ្នាំហើយ ។ ពួកគេធ្លាប់សម្ដែងរឿងជាមួយគ្នាជាច្រើនដូចជា Ruk Tem Roi, Pissawas Onlawang, Ton Ruk, ជាពិសេសនោះគឺរឿង មនារាហ៍ ។ ដោយសារតែភាពស្និទ្ធស្នាលក្នុងវិស័យសិល្បៈ ពួកគេក៏ក្លាយជាគូស្នេហ៍នឹងគ្នាបាន៧ឆ្នាំ ក៏បែកគ្នាវិញទៅ ។
5/. Sornram Teppitak និង Suvanant Kongying
លោក Sornram មានវ័យ៤៥ឆ្នាំ ហើយ Suvanant (ឬនាងផ្កាយព្រឹក ដែលទស្សនិកជនមួយចំនួនធំអាចនៅចាំនាងបាន) មានវ័យ៤០ឆ្នាំហើយ ។ រឿងភាគដែលធ្វើឱ្យពួកគេល្បីខ្លាំង កាលពីសម័យនោះគឺរឿង ផ្កាយព្រះសុក្រ (Dao Pra Sook)។
4/. Somchai Kemglad និង Suttida Kasemsant Na Ayutthaya
លោក Somchai មានវ័យ៤៥ឆ្នាំ ហើយ Suttida មានវ័យ៤២ឆ្នាំហើយ ។ ពួកគេបានសាងឈ្មោះតាមរយៈរឿង Romantic Blue និងរឿង Friendship Breakdown រឿងនេះក៏មានការពេញនិយមធ្វើតាមម៉ូដសក់វែកកណ្ដាលផងដែរ ។
3 /. Saksit Tangtong និង Kathaleeya McIntosh
លោក Saksit មានវ័យ៥២ឆ្នាំ ហើយ Kathaleeya ក៏មានវ័យ៤៦ឆ្នាំហើយ ។ តួឯកមួយគូនេះបានល្បីនៅក្នុងរឿងភាគ Peur Ter ដែលជារឿងដំបូងដែលពួកគេសម្ដែងជាមួយគ្នា ។ គូនេះក៏មានព័ត៌មានថាបានក្លាយជាគូស្នេហ៍នឹងគ្នាបានតែ៧ឆ្នាំ ក៏បានបែកគ្នាវិញ ។
2/. T ouch na Takuathung និង Kullasatree Siripongpreeda
លោក Touch មានវ័យ៥០ឆ្នាំ ចំណែកឯ Kullasatree មានវ័យ៤៥ឆ្នាំហើយ ។ ពួកគេបានសម្ដែងរឿងភាគដំបូងជាមួយគ្នាគឺរឿង Dark Side Romance ហើយរឿងដែលធ្វើឱ្យពួកគេល្បីខ្លាំងនោះ គឺរឿង Poot Pissawas (ឆ្នាំ២០០៤) ។ គូនេះក៏មានទំនាក់ទំនងស្នេហានឹងគ្នាក្រៅសិល្បៈផងដែរ តែបានតែ ៧ឆ្នាំក៏បែកគ្នាវិញដែរ ។
1/ . Santisuk Promsiri និង Chintara Sukapatana
លោក Santisuk មានវ័យ៥៥ឆ្នាំ ចំណែក Chintara មានវ័យ៥៤ឆ្នាំហើយ ។ ពួកគេជាគូតួឯកក្នុងរឿងតាំងពីទស្សវត្សរ៍ឆ្នាំ៨០ម្ល៉េះ ។ បច្ចុប្បន្នពួកគេក៏នៅតែសម្ដែងរឿងដែរ តែភាគច្រើនដើរជាតួអង្គឪពុកម្ដាយតួឯកប្រុស តួឯកស្រី ។ ពួកគេល្បីចាប់តាំងពីរឿង Boonchu និងរឿងជាច្រើនទៀត ។ ពួកគេក៏ធ្លាប់មានព័ត៌មានថា ធ្លាប់ទាក់ទងគ្នាផងដែរ តែក៏ត្រូវចែកផ្លូវគ្នាវិញទើបពេលនេះពួកគេ គឺជាមិត្តល្អនឹងគ្នារហូតមកដល់បច្ចុប្បន្ន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ