សង្គ្រាមពាណិជ្ជកម្មធ្វើឱ្យចិនកាន់តែខ្លាំង
សហរដ្ឋអាមេរិក និងប្រទេសចិនបានឈានដល់ការបញ្ឈប់បាញ់គ្នានៅក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេ។ បន្ទាប់ពីជំនួបរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និង ប្រធានាធិបតីចិន លោក Xi…
សហរដ្ឋអាមេរិក និងប្រទេសចិនបានឈានដល់ការបញ្ឈប់បាញ់គ្នានៅក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេ។ បន្ទាប់ពីជំនួបរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និង ប្រធានាធិបតីចិន លោក Xi…
សហរដ្ឋអាមេរិក និងប្រទេសចិនបានឈានដល់ការបញ្ឈប់បាញ់គ្នានៅក្នុងសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេ។ បន្ទាប់ពីជំនួបរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និង ប្រធានាធិបតីចិន លោក Xi Jinping នៅក្នុងកិច្ចប្រជុំ G20 មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាដើម្បីបន្តកិច្ចពិភាក្សា។
ពន្ធមួយចំនួននៅតែមាន ហើយទំនាក់ទំនងពាណិជ្ជកម្មនៅតែមិនល្អដូចដើមរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ នេះប្រហែលជាមិនមែនជាសង្គ្រាមត្រជាក់ទេ។ ប៉ុន្តែវាគឺជាការប្រកួតប្រជែងអំណាចដ៏អស្ចារ្យ ដែលផ្តោតលើកំពូលបច្ចកវិទ្យា។
សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងធ្លាក់ចុះ ហើយតម្លៃពន្ធថ្មីៗពីសហរដ្ឋអាមេរិកលើការនាំចេញរបស់ខ្លួនមិនបានជួយធ្វើឱ្យល្អនោះទេ។ អត្រាកំណើនរបស់ចិនបានធ្លាក់ចុះពី៦.៦% ក្នុងឆ្នាំ ២០១៨ មកត្រឹម ៦.៤% នៅក្នុងត្រីមាសដំបូងនៃឆ្នាំ២០១៩។ ប៉ុន្តែក្នុងរយៈពេលវែង ការគាបសង្កត់របស់រដ្ឋបាល Trump នឹងឱ្យប្រទេសចិនកាន់តែរឹងមាំ។ វានឹងជួយប្រទេសចិនបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន ដោយផ្តោតលើការច្នៃប្រឌិតថ្មី និងបង្កើនការស្រឡាញ់មោទនភាពជាតិ។
ការរីកចម្រើនផ្នែកបច្ចេកវិទ្យា គឺជាចំណុចស្នូលនៃការស្ថាបនាប្រទេសជាតិ និងការរីកចម្រើននៃអំណាចថ្មីៗ ដោយថាមពលចំហាយទឹក និង បច្ចេកវិទ្យាអេឡិចត្រូនិក បានជម្រុញឱ្យសហរដ្ឋអាមេរិកនិងអង់គ្លេសខ្លាំងមកដល់ថ្ងៃនេះ។ នៅសព្វថ្ងៃនេះ គេបានដើរដល់បដិវត្តន៍ឧស្សាហកម្មទីបួន ដែលផ្តោតសំខាន់លើបច្ចេកវិទ្យាមនុស្សយន្ត និង បច្ចេកវិទ្យាសេវាកម្មអត់ខ្សែ។
បើយើងនិយាយពីបច្ចេកវិទ្យាអត់ខ្សែល្បឿនលឿនបំផុតវិញ បច្ចេកវិទ្យា 5G គឺជាជំនាន់ក្រោយបង្អស់នៃបច្ចេកវិទ្យាអ៊ីនធើណេតទំនើប។ សហរដ្ឋអាមេរិកដើរក្រោយចិន នៅពេលនេះ។ គ្មានក្រុមហ៊ុនអាមេរិកណាមានបច្ចេកវិទ្យានេះ ដូចក្រុមហ៊ុន Huawei ឡើយ។ ដោយសារតែហេតុនេះហើយ វាបានជំរុញឱ្យលោក Trump ធ្វើសង្គ្រាមជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន។ ដំបូងគាត់បានប្រកាសអាសន្នជាតិមួយ ដោយហាមឃាត់ការលក់និងការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ដោយចាត់ទុកថា វាអាចបង្កបញ្ហាដល់សន្តិសុខប្រទេសជាតិ។ ក្រោយមក ក៏ឃាត់ឱ្យសម្ព័ន្ធមិត្តមួយចូលរួមរកស៊ីជាមួយនឹងក្រុមហ៊ុននេះ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានធ្វើតាម។ ទីមួយក្រុមហ៊ុន Google បានដកចេញក្រុមហ៊ុន Huawei ពីសេវាកម្ម Android របស់ខ្លួន បន្ទាប់មកសម្ព័ន្ធវ៉ាយហ្វាយប្ល៊ូធូសនិងអ្នកផ្សេងទៀតបានធ្វើតាម។
សមត្ថភាពរបស់ក្រុមហ៊ុន Huawei 5G និង ការធ្លាក់ចុះពីពួកគេ អាចត្រូវបានគេមើលឃើញថាជាពេលវេលាត្រូវរឹងមាំរបស់ប្រទេសចិន។ ប្រទេសចិនគឺស្ថិតនៅពីមុខប្រទេសដទៃទៀត ក្នុងការអភិវឌ្ឍ 5G សព្វថ្ងៃនេះ។ ប្រទេសចិនយល់ដឹងពីគ្រោះថ្នាក់នៃការពឹងផ្អែកខាងបច្ចេកវិទ្យាបច្ចេកវិទ្យា សេដ្ឋកិច្ច និង វិទ្យាសាស្ត្រលើសហរដ្ឋអាមេរិក។
ប្រទេសចិនឥឡូវនេះជាអ្នកផលិតឯកសារស្រាវជ្រាវវិទ្យាសាស្ត្រធំជាងគេបំផុតនៅលើពិភពលោក និងជាអ្នកខ្លាំងខាងផ្នែកបច្ចេកវិទ្យា AI ផងដែរ។ ដូច្នេះការគាបទៅលើ Huawei និងពន្ធគយលើទំនិញរបស់ចិន នឹងមិនធ្វើឱ្យចិនយឺតយ៉ាវនោះទេ។ ពួកគេនឹងជម្រុញប្រព័ន្ធច្នៃប្រឌិតថ្មីរបស់ខ្លួន និងការស្រាវជ្រាវវិទ្យាសាស្ត្រក្នុងគោលបំណង ដើម្បីមានឯករាជ្យភាពជាងមុន និង ពឹងផ្អែកលើអាមេរិកដូចកាលពីមុនទៀត៕
ប្រភព ៖ theconversation , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ