ឈ្មួញ​នៅ​តែ​គគ្លើន…ដឹក​សាច់​ជ្រូក​ពីវៀត​ណាម​មក​លក់​​ដដែល​


ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​ការិយាល័យ​ពេទ្យសត្វ​ស្រុក​ច​ន្ទ្រា ​បាន​ចុះ​ល្បាត​និង​ចាប់​សាច់​ជ្រូក​ចំនួន​២​គីឡូក្រាម​ ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ យក​ទៅ​ដុត​បំផ្លាញ​ចោល ​។ ទោះបីជា​លោក​អភិ បាលខេត្ត​បាន​ចេញ​សារា​ចរណ៍​ណែនាំ ​និង​ដាក់​បញ្ជា​រឹត​បន្តឹង​ឲ្យ​បញ្ឈប់​ការ​នាំ​ជ្រូក​រស់​សាច់​ជ្រូក ​និង​ផលិត ផល​ដើម​កំណើត​ពី​សាច់​ជ្រូក​ ថែម​ទាំង​សារព័ត៌មាន​ចុះ​ផ្សព្វផ្សាយ​នូវ​ការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក៏​ដោយ នៅ​តែ​មាន​ឈ្មួញ​លួច​ដឹក​សាច់​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​ដដែល ។

ជាក់ស្តែង ​ដូច​ជា​មិន​រាងចាល​ ដោយ​សមត្ថកិច្ច​ចាប់​បានហើយ ត្រឹមតែ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​រួចខ្លួន​ ។​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ កក្កដា​ ​លោក​ថន ថា​វុ​ទ្ធា អភិបាលស្រុក​ច​ន្ទ្រា​ បាន​ចូលរួម​ដុត​បំផ្លាញ​ចោល​នូវ​សាច់​ជ្រូក​ចំនួន​៨២​គីឡូក្រាម ​ដែល​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​បាន​ចុះ​ល្បាត​ចាប់​បាន​ពី​ឈ្មួញ​ដឹក​ពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​ និង​បាន​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​បទល្មើស​តទៅ​ទៀត​។​

ការ​ដុត​បំផ្លាញ​ចោល​នេះ ក៏​មានការ​ចូលរួម​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក លោក​មេ​បញ្ជាការ​រង​ផ្នែក​រង​ស្រុក លោកនាយក​រដ្ឋបាល​សាលាស្រុក និង​មន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ផង​ដែរ​៕​ (សម្រួល ដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ