ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​២.២០០.០០០​ដុល្លារ​ រក្សា​ទុក​​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជា​ការ​កត់សម្គាល់ មាន​ជនជាតិ​ចិនដីគោក​២​នាក់បាន​ព្យាយាម​នាំ​លុយ​ដុល្លារ​ជា​សាច់ ប្រាក់សុទ្ធ​២​លើក​ហើយ ចូល​មក​កម្ពុជា​ពី​ក្រុង​ហុងកុង​ដូច​គ្នា​នេះ។ ជាក់ស្តែង នគរបាល​អន្តោប្រវេសន៍ ប្រចាំ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប កាលពី​ថ្ងៃ​ទី​៧​…

ខេត្តសៀមរាប ៖ ជា​ការ​កត់សម្គាល់ មាន​ជនជាតិ​ចិនដីគោក​២​នាក់បាន​ព្យាយាម​នាំ​លុយ​ដុល្លារ​ជា​សាច់ ប្រាក់សុទ្ធ​២​លើក​ហើយ ចូល​មក​កម្ពុជា​ពី​ក្រុង​ហុងកុង​ដូច​គ្នា​នេះ។ ជាក់ស្តែង នគរបាល​អន្តោប្រវេសន៍ ប្រចាំ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប កាលពី​ថ្ងៃ​ទី​៧​ កក្កដា ​កន្លង​មក បាន​ឃាត់ខ្លួនបុរស​ជន
ជាតិ​កូរ៉េ​ខាងត្បូង​២​នាក់ ដោយ​រឹបអូស​ប្រាក់​ដុល្លារ​បាន​ជាង​២​លាន​ដុល្លារ​​ ជា​សាច់ប្រាក់​សុទ្ធ​។ ​ហើយ​បច្ចុប្បន្ន កំពុង​រក្សា​ទុកជាបណ្តោះអាសន្ន​នៅ​ការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំការ​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប ដើម្បី​បន្ត​នីតិវិធី ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនជាតិ​កូរ៉េ​ខាងត្បូង​២​នាក់ ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​លេខ UO-706 (HKG-REP) មក​ពី​ក្រុង​ហុងកុង ប្រទេស​ចិន ។ ពេល​មក​ដល់​ព្រ​លាន​យន្តហោះ អន្តរជាតិ​សៀមរាប កម្លាំង​នគរបាល​អន្តោ​ប្រវេស​ន៍ សហការ​ជាមួយ​កម្លាំង​ការិ យាល័យ​គយ និង​រដ្ឋាករ​ប្រចាំ​អាកាសយានដ្ឋាន ក៏​បាន​ឃាត់ខ្លួន​បុរស​កូរ៉េ​ខាងត្បូង​ទាំង​២​នាក់ បន្ទាប់​ពី​ឆែកឆេរ​ឃើញ​នាំ​ប្រាក់​ដុល្លារ​ជា​សាច់ប្រាក់​សុទ្ធ​ចំនួន២.២០០.០០០​ដុល្លារ​ចូល​ប្រទេស​កម្ពុជា ​ដោយ
ខុស​ច្បាប់ ដោយ​ការ​នាំ​ចូល​មិន​បាន​ប្រកាស​ឱ្យដឹង​មុន និង​គ្មាន​ប្រភព​ច្បាស់លាស់ នាំ​មក​ពី​ទី​ក្រុង​ហុងកុង ប្រទេស​ចិន ។ ប្រាក់​ទាំង​២,២លាន​ដុល្លារ​នេះ​មាន ក្រដាសប្រាក់​ប្រភេទ​១០០ ដុល្លារ​ចំនួន​២១.៩០០​សន្លឹក និង​ប្រភេទ​៥០ដុល្លារ​ចំនួន​២០០​សន្លឹក ។

បុរស​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោYoon Wongi អាយុ​ជាង​៣០​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Song Hyunhoo អាយុ​ជាង​៤០​ឆ្នាំ ។ យោង​តាម​បញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ អគ្​នាយក​អន្តោ​ប្រវេសន៍​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ខាងលើ ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​ប្រតិបត្តិការ​ទី​១ (​សៀមរាប​) នាយក ដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ចាត់ការ​តាម​ច្បាប់ ។ (សម្រួលដោយ៖ស្រីណា​)

អត្ថបទសរសេរ ដោយ