ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​កម្ពុជា និង​ព្រះសង្ឃ​ស្រី​លង្ការ​ផ្លាស់​​ប្ដូរ​ទស្សនៈ ​និង​បទ​ពិសោធន៍​លើ​ការ​ប្រតិ​បត្តិ​ព្រះពុទ្ធ​សា​នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​គណប្រតិភូ​ព្រះសង្ឃ​ប្រទេស​ស្រី​លង្កា រ​បាន​និមន្ត​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ​ដើម្បី​ស្វែង​យល់​អំពី​កា​រវិ​វ​ត្តិ​រីក​ចម្រើន​ និង​ការ​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​ និង​ដើម្បី​ផ្លាស់​ប្ដូរ​ទស្សនៈ​ក៏​ដូច​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​សំដៅ​រួម​កម្លាំង​ថែរក្សា​ព្រះពុទ្ធ​សាសនា​ឲ្យ​បាន​ស្ថិត​ស្ថេរ​គង់វង្ស​សម្រាប់​ជា​ម្លប់​នៃ​ការ​គោរព​ប្រ​តិ​ប​ត្តិ​របស់​ពុទ្ធសាសនិកជន​គ្រប់​ៗ​រូប​។ គណៈប្រតិភូ​ព្រះសង្ឃ​ប្រទេស​ស្រី​លង្ការ​នេះ ​ដឹកនាំ​ដោយ​ព្រះ​តេជ​គណ​សាស្ត្រាចារ្យ​បណ្ឌិត K.RahuLa…

រាជធានី​ភ្នំពេញ​ ៖ ​គណប្រតិភូ​ព្រះសង្ឃ​ប្រទេស​ស្រី​លង្កា រ​បាន​និមន្ត​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ​ដើម្បី​ស្វែង​យល់​អំពី​កា​រវិ​វ​ត្តិ​រីក​ចម្រើន​ និង​ការ​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​ និង​ដើម្បី​ផ្លាស់​ប្ដូរ​ទស្សនៈ​ក៏​ដូច​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​សំដៅ​រួម​កម្លាំង​ថែរក្សា​ព្រះពុទ្ធ​សាសនា​ឲ្យ​បាន​ស្ថិត​ស្ថេរ​គង់វង្ស​សម្រាប់​ជា​ម្លប់​នៃ​ការ​គោរព​ប្រ​តិ​ប​ត្តិ​របស់​ពុទ្ធសាសនិកជន​គ្រប់​ៗ​រូប​។

គណៈប្រតិភូ​ព្រះសង្ឃ​ប្រទេស​ស្រី​លង្ការ​នេះ ​ដឹកនាំ​ដោយ​ព្រះ​តេជ​គណ​សាស្ត្រាចារ្យ​បណ្ឌិត K.RahuLa រាហុល នាយក​វិទ្យាស្ថាន​ក្រោម​ឧត្ដម​នៃ​ភាសាបាលី​ និង​ពុទ្ធិកសិក្សា​នៃ​សកល​វិទ្យាល័យ​កល្យាណី​យ៍​នៃ​ប្រទេស​ស្រី​លង្ការ បាន​និមន្ត​មក​កម្ពុជា​កាលពី​ថ្ងៃ​ទី​៧​កក្កដា​ឆ្នាំ​២០១៩​។

ដោយឡែក​នៅ​រសៀល​ថ្ងៃ​ទី​៧ កក្កដា​នេះ​ដែរ ​គណៈប្រតិភូ​បាន​និមន្ត​ចូល​ក្រាប​បង្គំ​គាល់​សម្ដេច ព្រម​ហ​​សុមេធាធិបតី​ន​ន្ទ ង៉ែត នៅ​វត្ត​បុ​ទ​វ​ត្តី ​ដើម្បី​បាន​យល់​កាន់តែ​ច្បាស់​អំពី​ការ​រីក​ចម្រើន​ធំធាត់​នៃ​វិស័យ​​​ព្រះ​ពុទ្ធ​សាសនា​នៅ​កម្ពុជា​ រួម​ទាំង​វប្ប​ធ​ម៌​ប្រពៃណី​ដែល​កម្ពុជា​ផង​ដែរ​។

ទាក់ទង​វិស័យ​ព្រះពុទ្ធ​សាសនា​សម្ដេចព្រះ​ម​ហ​សុមេធាធិបតី​ន​ន្ទ ង៉ែត មាន​ព្រះ​បន្ទូល​ថា​ វិស័យ​ព្រះ​សាសនា​នៅ​កម្ពុជា ​ត្រូវ​បាន​បាត់បង់​ទាំងស្រុង​នៅ​ក្នុង​បរប​ខ្មែរក្រហម​។​ ប៉ុន្តែ​ជា​បុណ្យ​កុសល​បាន​រស់រាន​មាន​រូបរាង​ឡើង​វិញ នៅ​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​ឆ្នាំ​១៩៧៩ ​ក្រោម​ការ​គាំពារ​ពីរ​ដ្ឋា​ភិ​បាល​កម្ពុជា ពិសេស​នោះ ​គឺ​ការ​ជឿជាក់​ និង​ការ​រួមចំណែក​យ៉ាង​សកម្ម​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ទូ​ទាំង​ប្រទេស ​ទើប​វិស័យ​​សាសនា​​នៅ​កម្ពុជា ​ទទួល​បានការ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃនេះ​។​ មិន​តែ​ប៉​ណ្ណោះ​ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​​ចាត់ទុកជា​សាសនា​របស់​រដ្ឋ​ថែម​ទៀត​ផង​។ ​ហើយ​បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ជួរ​មន្ត្រី​សង្ឃ​ គឺ​មាន​ព្រះ​សង្ឃ​ដែល​មាន​សមត្ថភាព​ប្រកប​ដោយ​ចំណេះ​ទាំង​ផ្នែក​ព្រះពុទ្ធ​សាសនា ​និង​ចំណេះដឹង​ទូទៅ​ជា​ច្រើន​សម្រាប់​បន្ត​ដឹកនាំ​វិស័យ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​ឲ្យ​កាន់​រីក​ចម្រើន​និង​រឹង​មាំ​ទ្វេ​ថែម​ទៀត​ផង​។

ចំពោះ​ចំណង​នៃ​កិច្ចសហការ​រវាង​ព្រះសង្ឃ​ប្រទេស​កម្ពុជា​ និង​ព្រះសង្ឃ​ស្រី​លង្ការ លើ​វិស័យ​ព្រះពុទ្ធ​សាសនា​នេះ​ព្រះ​តេជ​គុណ យ៉​ន កុស​ល្យ ដែល​កំពុង​សិក្សា​ថ្នាក់​បរិ​ញ្ញ​នៅ​ប្រទេស​ស្រី​លង្ការ​មាន​ពុទ្ធិកា​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​មាន​ព្រះសង្ឃ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​សិក្សា​នៅ​ប្រទេស​ស្រី​លង្ការ​មាន​ជាង​១០០​អង្គ​កំពុង​សិក្សា​លើ​ផ្នែក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សា​នា ,​ភាសាបាលី​ និង​សំ​ស្ត្រឹ​ត​ចាប់ពី​ថ្នាក់បឋមសិក្សា អនុ​វិទ្យាល័យ វិទ្យាល័យ និង ថ្នាក់​បរិ​ញ្ញា​។

ព្រះ​តេជ​គណ​បាន​ឲ្យ​ទៀត​ថា​ ការ​សិក្សា​របស់​ព្រះសង្ឃ​កម្ពុជា ​នៅ​ស្រី​លង្ការ​ទាំងអស់​ គឺ​ទទួល​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​ពី​មន្ត្រី​សង្ឃ​កម្ពុជា​តាម​បណ្ដា​វត្ត​នានា​ដែល​មាន​លទ្ធភាព ប​ញ្ជួ​ន​ទៅ​ក្នុង​នោះ​មួយ​ចំនួន​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​ប្រកបដោយ​សុទ្ធា​ជ្រះថ្លារ​ពី​ឯកឧត្ដម​ជា ចាន់​តូ និង លោក​ជំទាវ ខៀវ​ស៊ី​ណា​ដែល​ជា​ពុទ្ធ​សាសនូបត្ថម្ភ​ដ៏​សំខាន់​មួយ​ដែល​ជា​និច្ចកាល​តែងតែបាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​រួម​ចំណែក​ដល់​ការ​លើកកម្ពស់​វិស័យ​ព្រះពុទ្ធ​សាសនា​និង​ការ​កសាង​សមិទ្ធផល​នានា​តាម​ទី​វត្ត​អារាម​នោះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា​ ​នេះ​ជា​លើក​ទី៤​ហើយ​ដែល​គណៈប្រតិភូ​ព្រះ សង្ឃ​ប្រទេស​ស្រី​លង្ការ​បាន​និមន្ត​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ ហើយ​លើក​នេះ​ក៏​ដូច​លើក​មុន​ៗ​ដែរ​ក្រៅ​ការ​ពី​ធ្វើ​សិក្សា​ស្វែង​យល់​វិស័យ​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​នោះ ​ក៏​បាន​និមន្ត​ទៅ​កាន់​ទឹកដី​ខេត្តសៀមរាប​ ដើម្បី​ស្វែង​យល់​ពី​សម្បត្តិ​វប្ប​ធ​ម៌ និង​ប្រាសាទ​នានា​ ពិសេស​ប្រាសាទ​អង្គរ​កម្ពុជា​ផង​ដែរ​។ ​ចំណែក​សម្រាប់​ប្រតិភូ​មន្ត្រី​សង្ឃ​កម្ពុជា​ក៏​បាន​និមន្ត​ទៅ​បំពេញ​ទស្សន​កិច្ច​សិក្សា​ជា​បន្តបន្ទាប់​ផង​ដែរ ​ដើម្បី​រៀនសូត្រ​លើ​ផ្នែក​ធ៌​ម​វិន័យ​និង​ភាសាបាលី សំស្ក្រឹត​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ