ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​សចាក់ខ្សែ​ហើយ​តើ អា​មេ​រិ​ក​ស្នើ​ឱ្យ​តុលាការច្រានចោល​បណ្តឹង​របស់ Huawei

4 ឆ្នាំ មុន

ក្រុង​ញ៉ូ​យ៉​ក ៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ដាក់​សំណើ​មួយ​កាលពី​ថ្ងៃ​ពុធ​ស្នើ​សុំ​ឱ្យ​ច្រានចោល​បណ្តឹង​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​ចិន​គឺ​ក្រុមហ៊ុន Huawei Technologies Co Ltd ដែល​អះអាង​ថា សហរដ្ឋអាមេរិក​បាន​ធ្វើ​ខុសច្បាប់ នៅ​ពេល​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​សម្រេច​ដាក់​បញ្ចូល​ផលិតផល​របស់​ក្រុមហ៊ុន…

ក្រុង​ញ៉ូ​យ៉​ក ៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ដាក់​សំណើ​មួយ​កាលពី​ថ្ងៃ​ពុធ​ស្នើ​សុំ​ឱ្យ​ច្រានចោល​បណ្តឹង​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​ចិន​គឺ​ក្រុមហ៊ុន Huawei Technologies Co Ltd ដែល​អះអាង​ថា សហរដ្ឋអាមេរិក​បាន​ធ្វើ​ខុសច្បាប់ នៅ​ពេល​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​សម្រេច​ដាក់​បញ្ចូល​ផលិតផល​របស់​ក្រុមហ៊ុន Huawei ទៅ​ក្នុង​បញ្ជីខ្មៅ​នោះ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ Reuters ចុះ​ថ្ងៃ​ទី​៥ កក្កដា នេះ ។

ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei បាន​ប្តឹង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នៅ​ដើមខែ​មីនា​ក្នុងបណ្តឹង​មួយ​ដែល​បាន​ដាក់​នៅ​ក្នុង​តុលាការ​សហព័ន្ធ​រដ្ឋ​តិច​សាស់ ដោយ​បាន​និយាយ​ថា​ច្បាប់​ដែល​កំណត់​អាជីវកម្ម​អា​មេ​រិ​ក​របស់​ខ្លួន គឺ​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ​។

​ក្រុមហ៊ុន​ប​ចេ្ច​ក​វិទ្យា​ចិន​មួយ​នេះ គឺជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​តែ​បន្ត​កើត​មាន​ឡើង​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន ដែល​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ភាព​ច្រ​ពិ​ចស្រពិល ដោយ​ថ្មី​ៗ​នេះ​លោក​ប្រធានាធិបតី Donald Trump បាន​យល់ព្រម​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​លើ​ក្រុមហ៊ុន Huawei បន្ទាប់​ពី​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជី​ន​ភីង នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស G20 ដែល​បាន​រៀបចំ​ឡើង​នៅ​ប្រទេស​ជប៉ុន ។

​យោង​តាម​មន្ត្រី​រដ្ឋបាល Trump បានឱ្យ​ដឹង​ថា​តំណាង​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​រៀបចំ​ដើម្បី​ឲ្យ​មានការ​ចរចា​ពាណិជ្ជកម្ម​ឡើង​វិញ​នៅ​ស​ប្តា​ហ៍​ក្រោយ​។​

​កាលពី​ថ្ងៃ​ពុធ​រដ្ឋាភិបាល​អា​មេ​រិ​កបាន​និយាយ​ថា​ដោយសារ​តែ​ក្រុមហ៊ុន​នៅ​តែ​ស្ថិត​ក្នុង​បញ្ជីខ្មៅ ដូច្នេះ​សំណើ​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​កំពុង​ស្វះ​ស្វែងរក​ការ​នាំ​ចូល​ផលិតផល​ទៅ​កាន់​ក្រុមហ៊ុន Huawei ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ក្រោម​ការ​ត្រួតពិនិត្យ​ជាតិ​សន្តិសុខ​ខ្ពស់​បំផុត​។

សំណើរ​របស់​រដ្ឋាភិបាល (Motion) ត្រូវ​បាន​ដាក់​ទៅ​តុលាការអន្តរជាតិ​របស់​សហរដ្ឋអា​មេ​រិ​ក​សម្រាប់​រដ្ឋ​ភាគ​ខាងកើត​នៃ​រដ្ឋ Texas ដែល​ជា​តុលាការ​តែ​មួយ​ដែល​ពាក្យបណ្តឹង​ដើម​របស់​ក្រុមហ៊ុន​ចិន ត្រូវ​បាន​ដាក់​។ ក្រុមហ៊ុន Huawei មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ ចំពោះ​សំណើសុំ​ព័ត៌មាន​នោះ​ទេ​។ ក្រុមហ៊ុន Huawei Technologies USA, Inc. និង Huawei Technologies Co., Ltd. v សហរដ្ឋអាមេរិក​, លេខ 4: 19-cv-00159-ALM ៕

ប្រភព ៖ reuters , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ