ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អន្តោប្រវេសន៍​​ប្រមាណ​ជា​៦០ម៉ឺន​នាក់​ក្លាយ​ជា​​ចំណាប់ខ្មាំង​នៃ​សង្គ្រាម​​

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី់ ៖ ពួក​អន្តោប្រវេសន៍​ប្រមាណ​ជា​៦០០.០០០​នាក់​ដែល​ជាប់​នៅ​លី​ប៊ី បាន​ក្លាយជា​ចំណាប់​ខ្មាំង​នៃ​សង្គ្រាម​នៅ​លី​ប៊ី ព្រមទាំង​ជា​កម្មវត្ថុ​នៃ​ការ​ចាប់បង្ខំ​របស់​ពួក​អ្នក​ច្បាំង​គ្នា​នៅ​ទីនោះ និង​បណ្ដា​សម្ព័ន្ធមិត្ត​របស់​ពួក​គេ​។ ការ​ទម្លាក់​គ្រាប់បែក​កាលពី​យប់​ថ្ងៃ​ទី​២​ទៅ​ទី​៣​កក្កដា លើ​មជ្ឈមណ្ឌល​ឃុំ​ទុក​ពួក​អន្តោប្រវេសន៍​នៅ​ក្រុង​TAJOURAH ចម្ងាយ​ប្រមាណ​ជា​១៥​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ទ្រី​ប៉ូ​លី បង្ហាញ​ពី​គ្រោះថ្នាក់​ប្រកបដោយ​សោកនាដកម្ម​របស់​ពួក​អន្តោប្រវេសន៍​ទាំងនេះ​។…

ប្រទេស​លី​ប៊ី់ ៖ ពួក​អន្តោប្រវេសន៍​ប្រមាណ​ជា​៦០០.០០០​នាក់​ដែល​ជាប់​នៅ​លី​ប៊ី បាន​ក្លាយជា​ចំណាប់​ខ្មាំង​នៃ​សង្គ្រាម​នៅ​លី​ប៊ី ព្រមទាំង​ជា​កម្មវត្ថុ​នៃ​ការ​ចាប់បង្ខំ​របស់​ពួក​អ្នក​ច្បាំង​គ្នា​នៅ​ទីនោះ និង​បណ្ដា​សម្ព័ន្ធមិត្ត​របស់​ពួក​គេ​។

ការ​ទម្លាក់​គ្រាប់បែក​កាលពី​យប់​ថ្ងៃ​ទី​២​ទៅ​ទី​៣​កក្កដា លើ​មជ្ឈមណ្ឌល​ឃុំ​ទុក​ពួក​អន្តោប្រវេសន៍​នៅ​ក្រុង​TAJOURAH ចម្ងាយ​ប្រមាណ​ជា​១៥​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ទ្រី​ប៉ូ​លី បង្ហាញ​ពី​គ្រោះថ្នាក់​ប្រកបដោយ​សោកនាដកម្ម​របស់​ពួក​អន្តោប្រវេសន៍​ទាំងនេះ​។ គ្រាប់បែក​បាន​ទម្លាក់​ចំហ​ង់់​ហ្គា​ជា​ជម្រក​សំខាន់ របស់​ពួក​អន្តោប្រវេសន៍​អេ​រី​ត្រេ​និង​ស៊ូ​ដង់​។ តុល្យការ​ពិតជា​ធ្ងន់ធ្ងរ​បំផុត​ដោយ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជាង​៦០​នាក់ ហើយ​មនុស្ស​យ៉ាងតិច​៨០​នាក់​រង​របួស​។

ស្នងការ​ជាន់ខ្ពស់​អ​.​ស​.​ប​ខាង​ជនភៀសខ្លួន​និង​បណ្ដា​អង្គការក្រៅរដ្ឋាភិបាល ជួប​ប្រទះ​នឹង​គ្រោះ​មហន្តរាយ​មនុស្សធម៌​មួយ ប៉ះពាល់​ដល់​ពួក​អន្តោប្រវេសន៍​ច្រើន​ពាន់​នាក់ ដែល​ជាប់ផុង​ដោយ​សង្គ្រាម​នៅ​លី​ប៊ី ព្រមទាំង​របាំង​ដែល​ដាក់​ដោយ​ពួក​អឺរ៉ុប​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ ពួក​អន្តោប្រវេសន៍​ភាគច្រើន​ត្រូវ​ឃាត់​ក្នុង​សមុទ្រ​ដោយ​ពួក​ឆ្មាំ​ឆ្នេរសមុទ្រ​លី​ប៊ី ក្រោម​អាជ្ញាធរ​ក្រុង​ទ្រី​ប៉ូ​លី​។

ប្រសិនបើ​ពួក​អន្តោប្រវេសន៍​អាច​នៅ​រស់រាន​មានជីវិត នោះ​ពួក​គេ​ត្រូវ​បាន​គេ​វាស់ដី​ឲ្យ​ដើរ ហើយ​ជួនកាល​ត្រូវ​គេ​ចាប់បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ ដូច​ជា​សេចក្ដីរាយការណ៍​របស់​ទូរទស្សន៍​អា​មេ​រិ​ក​CNN បង្ហាញ​កាលពី​ឆ្នាំ​២០១៧​ដូច្នោះ​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ