ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ័រ​រញ្ជួយ​យ៉ាង​ខ្លាំង​​នៅ​ក្នុង​ក្រុង ខូច​ខាត​ជា​ច្រើន (មាន​វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​៦,៤​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​៤ ខែ​​កក្កដា ឆ្នាំ​២០១៩ ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា ស​ហ​រដ្ឋ​អា​មេ​រិ​ក​។ នោះ​ជា​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​ក្នុង​តំបន់​នេះ ​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​។…

សហរដ្ឋអាមេរិក ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​៦,៤​រី​ស្ទ័​រ កើត​មាន​កាលពី​ថ្ងៃ​ទី​៤ ខែ​​កក្កដា ឆ្នាំ​២០១៩ ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា ស​ហ​រដ្ឋ​អា​មេ​រិ​ក​។ នោះ​ជា​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​ក្នុង​តំបន់​នេះ ​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​។

ការ​ញ័រ​រញ្ជួយ​កើត​មាន​នា​វេលា​ម៉ោង​១០​និង​៣៣​នាទី​ម៉ោង​ក្នុងស្រុក ដោយ​ចំណុចកណ្ដាល​របស់​វា មាន​ជម្រៅ​៨,៧​គីឡូម៉ែត្រ ​ស្ថិត​ក្នុង​តំបន់ ​SEARLES VALLEY ចម្ងាយ​ប្រមាណ​២៤០​គីឡូម៉ែត្រ​ភាគ​ឦសាន​ ​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​។ ជិត​ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នេះ ​មាន​ទីក្រុង​តូច​មួយ គឺ​ទីក្រុង​RIDGECREST​ មាន​ប្រជាជន​30.០០០​នាក់ ព្រមទាំង​មូលដ្ឋាន​យោធា​មួយ​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក NAVAL AIR WEAPONS STATION CHINA LAKE​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​មូលដ្ឋាន​នោះ​រៀបរាប់​ពី​ការ​ខូចខាត​សំខាន់​នានា​។ មាន​ភ្លើង​ឆាបឆេះ ការ​ធ្លាយ​ទឹក ​និង​ធ្លាយ​ផលិតផល​មាន​គ្រោះថ្នាក់​នានា​។ មូលដ្ឋាន​យោធា​នោះ​រង​ការ​ខូចខាត ហើយ​មាន​អគ្គិភ័យ​នានា​នៅ​តាម​កន្លែង​ខ្លះ​។

ពួក​អ្នក​ពន្លត់ភ្លើង​នៃ​តំបន់​ KERN​ ដែល​មាន​ទីក្រុង ​RIDGECREST​ គូសបញ្ជាក់​តាម ​TWITTER​ ថា ទទួល​ការ​ហៅ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ចំនួន​២០​លើក ហើយ​មាន​ភ្លើង​ឆេះ​អគារ​នានា​ក្នុង​ និង​ជុំវិញ​ទីក្រុង​នោះ តែ​ពុំ​បាន​និយាយ​ពី​ជន​រង​គ្រោះ​ឡើយ​ក្នុង​ដំណាក់កាល​នេះ​។ ចំណែក​ពួក​អ្នក​ពន្លត់ភ្លើង​នៃ​ទីក្រុង​SAN BERNADINO ​ជិតខាង គូសបញ្ជាក់​ពី​ការ​ខូចខាត​ផ្លូវថ្នល់​មួយ​ចំនួន ​និង​ការ​ប្រេះ​អគារ​នានា​។ បំពង់​បង្ហូរទឹក​ស្អាត​ត្រូវ​ដាច់​ហើយ​ខ្សែ​អគ្គិសនី​ក៏​រង​ការ​ខូចខាត​ដែរ និង​មានការ​ធ្លាក់​ថ្ម​លើ​ផ្លូវថ្នល់​មួយ​ចំនួន​តែ​ពុំ​មាន​អ្នក​រង​របួស​ឡើយ​។

ការ​រញ្ជួយ​ដី​នេះ​មាន​រយៈពេល​ច្រើន​វិនាទី ហើយ​ញ័រ​រង្គើរ​ដល់ទី​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​។ ២​ម៉ោង​ក្រោយ​ការ​​រញ្ជួយ​ដី​នោះ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​ថា លោក​ត្រូវ​បាន​គេ​រាយការណ៍​ពី​ការ​រញ្ជួយ​ដី​នោះ​នៅ​ភាគ​ខាង​ខាងត្បូង​កាលី​ហ្វ័​រ​នី​ញ៉ា​។ អ្វី​ៗ​ហាក់ដូចជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ gervais côté)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ