ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១​ខែ​ស្ត្រី​មាន​ផ្ទៃពោះ​ជិត​២​ម៉ឺន​នាក់​ទទួល​បាន​អត្ថប្រយោជន៍​ពី​គោលនយោបាយ​គាំពារ​សង្គម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​នៃ​គោលនយោបាយ​គាំពារ​សង្គម ក្នុង​រយៈពេល​១​ខែ​កន្លង​មកនេះ​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ពិនិត្យ​ផ្ទៃពោះ ហើយ​ទទួល​បាន​ថវិកា​វិញ​មាន​ចំនួន​ជិត​២​ម៉ឺន​នាក់ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​នៃ​គោលនយោបាយ​គាំពារ​សង្គម ក្នុង​រយៈពេល​១​ខែ​កន្លង​មកនេះ​ស្ត្រី​មាន​ផ្ទៃពោះ​ទៅ​ពិនិត្យ​ផ្ទៃពោះ ហើយ​ទទួល​បាន​ថវិកា​វិញ​មាន​ចំនួន​ជិត​២​ម៉ឺន​នាក់ ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ផ្ទេរ​ការ​គ្រប់គ្រង​សាលា​ពិការ គ ថ្លង់​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​វិញ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា​នេះ ថា កម្មវិធី​គោល​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល​ទៅ​លើ​បញ្ហា​ស្ត្រី​មាន​ផ្ទៃពោះ​បាន​នឹង កំពុង​អនុវត្ត​ហើយ ក្នុង​រយៈពេល​១​ខែ​មកនេះ ។ សម្តេច​ថា សម្តេច​បញ្ជា​ឲ្យ​លោក អ៊ិ​ត សំ​ហេង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ផ្ញើ​របាយការណ៍​មក​សម្តេច​ផ្ទាល់​អស់​រយៈពេល​មួយ​ឆ្នាំ​ហើយ ។ តែ​រយៈពេល​មួយ​ខែ​គិត​ពី​ម្សិលមិញ ថ្ងៃ​ទី​៣០ ខែមិថុនា មាន​ស្ត្រី​ដែល​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឆ្លងទន្លេ និង​អ្នក​ដែល​មានកូន​ក្រោម​អាយុ​២​ឆ្នាំ មាន​ចំនួន​១៨៧២៥​ករណី ។

សម្តេច​បន្ថែម​ថា ស្ត្រី​ផ្ទៃពោះ​ដែល​ត្រូវ​ទទួល​បាន​ថវិកា​តាម​គោលនយោបាយ​គាំពារ​សង្គម​មាន​បី​ផ្នែក​គឺ​ទី​១-​អ្នកមាន​ផ្ទៃពោះ​ភ្លាម​ត្រូវ​ពិនិត្យ​៤​ដង ។ ពិនិត្យ​ម្តង​ទទួល​បាន​ប្រាក់​ដែល​ខុស​ពី​មុន ទៅ​ពិនិត្យ​គេ​ទា​លុយ​ឥឡូវ​ទៅ​ពិនិត្យ​គេ​ឲ្យ​លុយ​មក​ផ្ទះ ។ ការ​ពិនិត្យ​ផ្ទៃ​នេះ ដើម្បី​ធានា​ថា​សុខភាព​កុមារ​នោះ​ជា​ផ្នែក​មួយ​នៃ​អាហា​រូប​ប​ត្ថ​ម្ភ​មុន​ពេល​សម្រាល ។ ទី​២-​ដល់​ថ្ងៃ​សម្រាល​ឧត្ត​ម្ភ​ម្តងទៀត ។ ទី​៣ -​បន្ទាប់​ពី​សម្រាល ហើយ​ត្រូវ​ឧបត្ថម្ភ​៨​ដង​។

សម្តេច​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​ខ្ញុំ​គិត​ថា ចំនួន​អ្នក​ដែល​បាន​កើតឡើង​ហើយ​មាន​បញ្ញា​ស្មារតី​ទន់ខ្សោយ ឬ​ក៏​មានការ​យ​សម្បទា​ទន់ខ្សោយ និង​កាត់​បន្ថយ​តាម​គោលនយោបាយ​ការពារ​សង្គម នេះ ។ មិនមែន​ជា​ការ​ចៃដន្យ​មក​អនុវត្ត​នោះ ប៉ុន្តែ​យើង​ចង់​ពលរដ្ឋ​មាន​សុខភាព​ល្អ ។ នេះ​ជា​រឿង​ដែល​យើង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ពលរដ្ឋ​របស់​យើង​» ។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ក្រសួង​សេដ្ឋកិច្ច និង​ហេ​រញ្ញ​វត្ថុ រួម​ទាំង​ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា​អំពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កូន​អាយុ​ក្រោម​២​ឆ្នាំ នៃ​គ្រួសារ​ដែល​មាន​ប័ណ្ណ​សមធម៌ ឬ​ប័ណ្ណ​អាទិភាព​សំដៅ​លើកកម្ពស់​សុខមាលភាព​មាតា និង​ទារក ព្រមទាំង​រួមចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ ក្នុង​គ្រួសារ​ក្រីក្រ​ចាប់តាំងពី​កូន ក្នុង​ផ្ទៃ​រហូត​ដល់​អាយុ​២​ឆ្នាំ ដើម្បី​ជំរុញ​ការ​លូតលាស់​ទាំង​កាយសម្បទា និង​បញ្ញា​ស្មារតី ។

ប្រាក់​ឧបត្ថម្ភ​ត្រូវ​បាន​ផ្តល់​ជូន​នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​មក​ទទួល​សេវា​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ជា​ដំណាក់កាល​ដូច​ខាងក្រោម ៖ ១-​ដំណាក់កាល​ទី​មួយ ផ្តល់​ការ​ឧបត្ថម្ភ​ចំនួន ៤០ ០០០​រៀល​សម្រាប់​ការ​មក​ទទួល​សេវា​ពិនិត្យ​ផ្ទៃពោះ​ម្តង​ៗ​ដែល​ផ្តល់​ជូន​ជា​អតិបរមា​ចំនួន ៤​ដង មុន​ពេល​សម្រាលកូន ។ ២-​ដំណាក់កាល​ពីរ ៖ ផ្តល់​ការ​ឧបត្ថម្ភ​ចំនួន​២០០ ០០០​រៀល​តែ​ម្តង​គត់​នៅ​ពេល​សម្រាលកូន ។ ៣ – ដំណាក់កាល​បី ផ្តល់​ការ​ឧបត្ថម្ភ​ចំនួន​៤០០០០​រៀល ក្នុង​១​ដង ដែល​ផ្តល់​ជា​អតិបរមា​ន​ចំនួន​១០​ដង ដែល​ក្នុង​នោះ​៣​ដង​សម្រាប់​ពេល​មក​ពិនិត្យ​សុខភាព ក្រោយ​ពេល​សម្រាលកូន និង​៧​ដង​សម្រាប់​ពេល​យក​កូន​មក​ចាក់​ថ្នាំ​បង្ការ​រហូត​ដល់​២ ឆ្នាំ ។

ការ​ឧបត្ថម្ភ​ប្រាក់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​មុន និង​ក្រោយ​សម្រាល​នេះ​នឹង​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩ កន្លង​មក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ