ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក​ម៉ូតូ​មុខផ្ទះ​១០​នាទី ចេញ​មក​វិញ​ចោរលួច​បាត់​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​រងគ្រោះ​បាន​អះអាង​ថា ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង ដោយ​​គ្រាន់តែ​ទុក​នៅមុខផ្ទះ​មួយ​ភ្លែច​ ពោល​គឺ​​ប្រមាណ​១០​នាទី​ប៉ុណ្ណោះ ស្រាប់តែ​ចេញ​មក​បំណង​យក​ម៉ូតូ​ចូល​ទៅ​ផ្ទះ​វិញនោះ ក៏ស្រាប់​តែ​ម៉ូតូត្រូវបាន​ចោរ​កាច់​សោ.ក​យក​ទៅ​បាត់​ភ្លាមៗ​តែ​ម្តង។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​៦និង​១០​នាទី​ល្ងាច ថ្ងៃទី​៤ មករា ២០១៤ ស្ថិត​នៅ​ក្រោយ​ផ្សារ​ទឹកថ្លា ក្នុង​

រាជធានីភ្នំពេញ ៖ ជន​រងគ្រោះ​បាន​អះអាង​ថា ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង ដោយ​​គ្រាន់តែ​ទុក​នៅមុខផ្ទះ​មួយ​ភ្លែច​ ពោល​គឺ​​ប្រមាណ​១០​នាទី​ប៉ុណ្ណោះ ស្រាប់តែ​ចេញ​មក​បំណង​យក​ម៉ូតូ​ចូល​ទៅ​ផ្ទះ​វិញនោះ ក៏ស្រាប់​តែ​ម៉ូតូត្រូវបាន​ចោរ​កាច់​សោ.ក​យក​ទៅ​បាត់​ភ្លាមៗ​តែ​ម្តង។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​៦និង​១០​នាទី​ល្ងាច ថ្ងៃទី​៤ មករា ២០១៤ ស្ថិត​នៅ​ក្រោយ​ផ្សារ​ទឹកថ្លា ក្នុង​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌសែន​សុខ រាជធានី​ភ្នំពេញ ។

ជន​រងគ្រោះ​ឈ្មោះ​ហួរ តៃហាក់ ភេទ​ប្រុស អាយុ​២៣​​ឆ្នាំ​ មាន​ទី​លំនៅចំណុច​កើត​ហេតុ​ខាងលើ​បាន​ត្រឹម​តែ​គ្រវី​ក្បាល​ហួស​ចិត្ត និង​នឹក​ស្មាន​មិន​ដល់​ថា ចោរ​ថ្លើម​ធំនៅ​ចំណោម​មនុស្ស​អ៊ូរអរ​សោះ ហ៊ាន​លួច​យក​ម៉ូតូ ។

ជន​រង​គ្រោះ​បាន​និយាយថា មុន​ពេល​កើត​ហេតុ គាត់​បាន​ជិះម៉ូតូ​ម៉ាក​ហ្វីណូ​ ពណ៌​ផ្កា​ឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1T-2582 ត្រឡប់​ពី​ធ្វើការ​ និង​បាន​ចត​នៅ​មុខផ្ទះ រួច​ហើយ​បាន​ចូល​ទៅខាង​ក្រោយ​ផ្ទះ​តែ​១​ភ្លែត​​តែ​ប៉ុណ្ណោះ ប៉ុន្តែ​​ពេល​ចេញ​មក​វិញ បម្រុង​​យក​ម៉ូតូ​ចូល​ទៅ​ក្នុង​ផ្ទះវិញ ស្រាប់តែ​ចោរ​កាត់​សោ.ក​លួច​យក​ទៅ​បាត់​តែ​ម្តង ។ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ក្រោយ​ម៉ូតូ​ត្រូវ​ចោរ​លួច​ទៅ​បាត់ គាត់​បាន​ត្រឹម​តែ​ទៅដាក់​​ពាក្យ​បណ្តឹង​នៅការិយា​ល័យ​ប៉ូលិស​​ប៉ុស្តិ៍​ទឹកថ្លា​តែ​ប៉ុណ្ណោះ ដោយ​គ្មាន​សង្ឃឹម​នោះ​ទេ ។

អ្នក​ភូមិ​នៅចំណុច​បាត់​ម៉ូតូខាង​លើ បាន​ឱ្យ​ដឹង​ថា ទាំង​យប់​ទាំង​ថ្ងៃ​នៅខាង​ក្រោយ​ផ្សារ​ទឹកថ្លា​នេះ​កើត​ចោរ​ហារយ​ខ្លាំង​ណាស់ ពួក​​គេ​បាន​ស្តី​បន្ទោស​ទៅ​មេ​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លាថា អសមត្ថ​ភាព​ក្នុង​ការ​​ការ​ពារ​សន្តិ​សុខ​ និង​សុវត្ថិ​ភាព​ជូន​អ្នក​ភូមិ ។