ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ​ប្រគេន​​ទៀន​ព្រះ​វស្សា​ដល់​វត្ត​ចំនួន​៤៥​ក្នុង​ស្រុក​ស​ន្ទុ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

ស​ន្ទុ​ក​= លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ធំ​ រួម​នឹង​ក្រុមការងារ​ស្ត្រី​នៅ​ថ្ងៃ​ទី​២៧ ​មិថុនា…

ស​ន្ទុ​ក​= លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា
ខេត្ត​កំពង់ធំ​ រួម​នឹង​ក្រុមការងារ​ស្ត្រី​នៅ​ថ្ងៃ​ទី​២៧ ​មិថុនា ​ឆ្នាំ​២០១៩ បាន​នាំ​យក​ទៀន​ព្រះ​វស្សា គ្រឿង​បរិក្ខារ ព្រមទាំង​បច្ច័យ​មួយ​ចំនួន​ទៀត​ទៅ​វេ​ប្រគេន​ព្រះ​សង្ឃ​ដែល​នឹង​ខិតចូល​មក​នៅ​ថ្ងៃ​១​ រោច​ខែ​អាសាឍ ​ឆ្នាំកុរ​ឯកស័ក​ ពុទ្ធសករាជ ​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ​ខែកក្កដា ​ឆ្នាំ​២០១៩ ខាង​មុខ​ដល់​វត្ត​ចំនួន ៤៥ ស្ថិត​ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ​ទៅ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា​។

នៅ​ក្នុង​ឱកាស​ដែល​លោក​ជំទាវ​នាំ​ទៀន​ព្រះ​វស្សា គ្រឿង​បរិក្ខារ ​និង​បច្ច័យ​ទៅ​ប្រគេន​ដល់​វត្ត​ចំនួន​៤៥​ក្នុងស្រុក​ស​ន្ទុ​ក ខេត្ត​កំពង់ធំ​នោះ ​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ​ បាន​មាន​ប្រសាសន៍​បាន​គូសបញ្ជាក់​ថា​÷​មនុស្ស​គ្រប់​រូប​ៗ​ត្រូវការ​ជា​ចាំបាច់​នូវ​សេចក្ដី​សុខ​ទាំង​ផ្លូវ​កាយ និង​ ផ្លូវចិត្ត ​ដោយ​មិន​អាច​អត់​សេចក្ដីសុខ​មួយ​ណា​បាន​ឡើយ​។

លោក​ជំទាវ​បាន​បន្ត​ទៀត​ថា​÷​ការ​ស្វែងរក​សេចក្ដីសុខ​សម្រាប់​មនុស្ស​ម្នាក់​ៗ ​គឺ​មានការ​លំបាក​ណាស់​ហើយ​ប្រ​សិន​ណា​យើង​មិន​មានការ​ជឿជាក់​ និងមាន​សេចក្ដី​ស្ងប់​ក្នុង​ចិត្ត​ និង​ស្គាល់​ពី​តម្លៃពិត​នៃ​សេច​ក្ដី​សុខ​​ទេ​ ក៏​មិន​ទទួល​បាន​សេចក្ដីសុខ​មក​ជាក់​ខ្លួន​យើង​បាន​ដែរ​។ យ៉ាងណា​ម៉ិ​ញ​ក្នុង​សង្គម​គ្រួសារ​មួយ​បើ​យើង​មិន​សន្សំ​និង​ព្យាយាម​ប្រឹងប្រែង​ស្វែងរក​ដោយ​ខ្លួន​យើង​ទេ​ គ្រួរ​សារ​យើង​ក៏​មិន​អាច​ទទួល​បាន​នូវ​សេចក្ដី​សុខ​ និង​មាន​សុភមង្គល​ដែរ​។ ​ដូចនេះ​យើង​ម្នាក់​ៗ​ត្រូវ​ធ្វើអំពើ​ដែល​ជា​កុសល ​និង​ស្គាល់​គុណ​ទោស​ ​កុំ​លុះ​តាម​ឧបាយ​ផ្សេង​ៗ​ដែល​បំផ្លាញ​នូវ​សេចក្ដីសុខ​ដែល​បាន​ខិតខំ​សន្សំ​នោះ​ជា​ដាច់​ខាត​។​

ហើយ​អ្វី​ដែល​យើង​ត្រូវការ​ទៀត​នោះ ​គឺ​សុខ​សន្តិភាព​ដែល​ប្រទេស​ជាតិ​ទទួល​បាន​ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ដែល​កើត​ចេញពី​នយោបាយ​ឈ្នះ ​ឈ្នះ សម្ដេច​តេ​ជោ ហ៊ុន សែន​ សព្វ​ថ្ងៃនេះ​គឺ​មាន​តម្លៃ​ធំធេង​ណាស់​ដែល​បង្ក​ឱកាស​គ្រប់​បែប​យ៉ាង​សម្រាប់​ការ​រស់នៅ ​ការ​រក​ទទួលទាន​ចិញ្ចឹមជីវិត ​គឺ​សុទ្ធ
តែ​នាំ​ឲ្យ​យើង​មាន​សេចក្ដីសុខ ផ្លូវចិត្ត​ព្រោះ​រយៈ​នេះ​បាន​បង្ក​ឲ្យ​យើង​បាន​ធ្វើបុណ្យ​ទាន​តាម​ការ ប៉ង​ប្រាថ្នា​សម្រាប់​ក្នុង​ផ្លូវលោក ​និង​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា​។

លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ​ នូវ​បាន​លើក​ឡើង​ទៀត​ថា​÷ ដោយ​មើលឃើញ​អំពី​តម្លៃ​ និង​តួនាទី​របស់​វិស័យ​ព្រះពុទ្ធ​សាសនា​នោះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​ចាត់​ទុក​ព្រះពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ ដែល​ក្នុង​នោះ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង ៩៥ ភាគរយ​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​។ ម្យ៉ាងវិញទៀត​ កាលណា​វិស័យ​អាណាចក្រ​មានការ​រីក
ចម្រើន វិស័យ​ពុទ្ធចក្រ​ក៏​មានការ​រីក​ចម្រើន​ជឿ​លឿន​ដូច​គ្នា​ដែរ ។ ​ដូចនេះ​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សាសនា ​និង​សុខ​សន្តិភាព​ដែល​កម្ពុជា​មាន​ដ៏​លំបាក​នេះ​ឲ្យ​បាន​គង់វង្ស​ជា​និច្ច​និរន្ត​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ៗ​បន្តបន្ទាប់​ទៀត​បាន​គោរព​ប្រតិបត្តិ​។

ទៀន​ព្រះ​វស្សា គ្រឿង​ឧបភោគ បរិភោគ បរិក្ខារ និង​បច្ច័យ​ដែល​បាន​វេរ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​​អស់​កាល​ត្រីមាស​សម្រាប់​វត្ត​ទាំង​៤៥​ក្នុងស្រុក​ស​ន្ទុ​ក​នា​ពេល​នោះ​ក្នុង​មួយ​វត្ត​ៗ ទទួល​បាន​៖​ទៀន​ព្រះ​​វស្សា​១​គូរ អង្ករ មី ត្រីខ ទឹកដោះគោ ទឹក​សុទ្ធ ទឹកក្រូច​ទឹកត្រី ទឹកស៊ីអុីវ អំបិល ប៊ី​ចេ​ង តែ កាហ្វេ និង បច្ច័យ​មួយ​ចំនួន​ផង​ដែរ​ ក្នុង​នោះ​ក៏​បាន​ផ្ដល់​ទាន​ជា​ថវិកា​ក្រណាត់​ស​ជូន​ដល់ លោកតា​អាចារ្យ​តាម​វត្ត និង​បាន​ជូន​ថវិកា​សម្រាប់​ដឹក​ជញ្ជូន​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ