ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ទេព​កោសល្យ​ខ្ញុំ​» កម្មវិធី​ប្រកួតប្រជែង​វីដេ​អូ​គំនូរ ឱកាស​បញ្ចេញ​ទេព​កោសល្យ​និង​​ឈ្នះ​រង្វាន់​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ គ្រប់​គ្នា​សុទ្ធតែ​មាន​សមត្ថភាព និង​ទេព​កោសល្យ​រៀង​ៗ​ខ្លួន ហើយ​តែងតែ​ចង់​បង្ហាញ​សមត្ថ​ភាព​នោះ​ទៅ​ឲ្យ​អ្នក​ដទៃ​ឃើញ ក៏​ដូច​ជា​ចង់បាន​ការ​ទទួលស្គាល់​ពី​មនុស្ស​ជុំវិញ​ខ្លួន ហើយ​ការ​ប្រកួត​ប្រជែង​ជា​វិធី​មួយ​ដែល​អាច​ឲ្យ​យើង​អាច​វាស់​នូវ​សមត្ថភាព​របស់​ខ្លួន​។ ដើម្បី​ផ្តល់​ឱកាស​ដល់​កូន​ខ្មែរ​ដែល​មាន​ទេព​កោសល្យ​ខាង​គំនូរ បញ្ចេញ​នូវ​ទេព​កោសល្យ ក៏​ដូច​ជា​សមត្ថភាព​របស់​ខ្លួន​ទៅ​កាន់​សារ​ធារ​ណជន…

រាជធានី​ភ្នំពេញ ​៖ គ្រប់​គ្នា​សុទ្ធតែ​មាន​សមត្ថភាព និង​ទេព​កោសល្យ​រៀង​ៗ​ខ្លួន ហើយ​តែងតែ​ចង់​បង្ហាញ​សមត្ថ​ភាព​នោះ​ទៅ​ឲ្យ​អ្នក​ដទៃ​ឃើញ ក៏​ដូច​ជា​ចង់បាន​ការ​ទទួលស្គាល់​ពី​មនុស្ស​ជុំវិញ​ខ្លួន ហើយ​ការ​ប្រកួត​ប្រជែង​ជា​វិធី​មួយ​ដែល​អាច​ឲ្យ​យើង​អាច​វាស់​នូវ​សមត្ថភាព​របស់​ខ្លួន​។

ដើម្បី​ផ្តល់​ឱកាស​ដល់​កូន​ខ្មែរ​ដែល​មាន​ទេព​កោសល្យ​ខាង​គំនូរ បញ្ចេញ​នូវ​ទេព​កោសល្យ ក៏​ដូច​ជា​សមត្ថភាព​របស់​ខ្លួន​ទៅ​កាន់​សារ​ធារ​ណជន ជាតិ ក៏​ដូច​ជា​អន្តរជាតិ ផ្ទះ​មេគង្គ​បាន​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​គំនូរ ក្រោម​ប្រធានបទ «​ទេព​កោសល្យ​ខ្ញុំ​»​។

អ្នក​នឹង​ទទួល​បានការ​ទទួលស្គាល់ អត្ថប្រយោជន៍ និង​បទ​ពិសោធន៍​យ៉ាងច្រើន​ពី​ការ​ប្រកួតប្រជែង​នេះ ជា​​ពិសេស​ ៖

  • ជ័យ​លា​ភី​លេខ​១ នឹង​ទទួល​បាន​ទឹកប្រាក់ 1,500,000 រៀល
  • ជ័យ​លា​ភី​លេខ​២ នឹង​ទទួល​បាន​ទឹកប្រាក់ 1,000,000 រៀល
  • ជ័យ​លា​ភី​លេខ​៣ នឹង​ទទួល​បាន​ទឹកប្រាក់ 500,000 រៀល​។

សម្រាប់​លក្ខខណ្ឌ​នានា​នៃ​ការ​ប្រកួត​សូម​ចូល​ទៅ​កាន់ 👉https://bit.ly/2N1rKGi
ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​សូម​ចូល​ទៅ​កាន់
👉 https://bit.ly/2FmtKTa ឬ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទះ​មេគង្គ
ចាប់​ផ្តើម​ចុះ​ឈ្មោះ​ពី​ពេល​នេះ​ទៅ រហូត​ដល់​ថ្ងៃ​ទី ៨ កក្កដា ឆ្នាំ ២០១៩​។
☎️ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​លេខ ៖ 086 777 526 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ