វិធី​ធម្មជាតិ​ជួយ​ឲ្យ​ស្បែក​តឹង​ណែន​​​វិញ​ ក្រោយ​ពី​សម្រាលកូន​រួច


សុំ​ចូលរួម​អបអរ​ផង​ដែល​អ្នក​បាន​ក្លាយទៅជា​ម្តាយ​គេ​ហើយ​! អ្នក​ប្រហែល​វា​បាន​នាំ​កូន​មក​ផ្ទះ​វិញ ដើម្បី​ថ្នាក់ថ្នម​ផ្ទាល់​ដៃ​ហើយ​។ ពិត​ណាស់ អ្នក​កំពុង​តែ​ស្វែងរក​ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​ចាប់តាំងពី​អ្នក​បានដឹង​ថា ​អ្វី​ៗ​នឹង​ប្រែប្រួល​ក្រោយ​ពី​សម្រាលកូន​រួច​។​រឿង​មួយ​ដែល​អ្នក​ចង់​ផ្លាស់​ប្តូរ​បំផុត​នោះ​គឺ​ចង់​ឲ្យ​ក្បាលពោះ​អ្នក​វិវដ្ត​ន៍​ទៅ​រក​សភាព​តឹង​ណែន​ដូច​ធម្មតា​វិញ​មែន​ទេ? បើសិនជា​អុីចឹង​មែន យក​ល្អ​គួរតែ​ប្រើ​វិធី​ធម្មជាតិ​ដូច​ខាងក្រោម​នេះ​ដើម្បី​ជួយ​ខ្លួនឯង​ទៅ​៖

១-ចាប់ផ្តើម​ហាត់ប្រាណ ៖ បើសិនជា​អ្នក​ចង់​ក្បាលពោះ​ដែល​យារ​ធ្លាក់ ក្លាយទៅជា​តឹង​ហាប់​ណែន​វិញ​លឿន ចូរ​ចាប់ផ្តើម​ធ្វើ​លំ​ហាត់ប្រាណ​ឡើង​វិញ​នៅ​ពេល​គ្រូពេទ្យ​អនុញ្ញាតិ​ឲ្យ​ហាត់​ហើយ​។ អ្នក​មិន​គួរ​ណា​បង្ខំ​ខ្លួនឯង​ខ្លាំង​ពេក​ឡើយ​ក្នុង​ពេល​ចាប់ផ្តើម​ដំបូង​ៗ​។ ចូរ​ចាប់ផ្តើម​ហាត់​យូ​ហ្គា​ក្រោយ​សម្រាលកូន​រួច ឬ​ដើរ​ឲ្យ​បាន​ច្រើន​។ នៅ​ពេល​មាន​អារម្មណ៍​ថា​ត្រៀមខ្លួន​រួច​ហើយ ចាំ​ចាប់ផ្តើម​លំ​ហាត់ប្រាណ​ខ្លាំង​ជាង​នេះ​។

២-ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ៖ មធ្យោបាយ​មួយ​ផ្សេង​ទៀត​ដើម្បី​បន្តឹង​ស្បែក​ក្រោយ​សម្រាលកូន​រួច គឺ​ការ​ញ៉ាំ​ទឹក​ច្រើន​ៗ​។ ទឹក​មិន​ត្រឹមតែ​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ទេ ថែម​ទាំង​ជួយ​ផ្តល់​ភាពយឺត​ដល់​ស្បែក​ថែម​ទៀត​។ យ៉ាងណាមិញ ទឹកនឹង​ជួយ​បង្ការ​ការ​ចាល​ជាតិ​ទឹក​ក្នុង​ពោះ​បាន​យ៉ាង​ល្អ​។

៣-ជម្រុះ​កោសិកា​ងាប់​ៗ​ចោល ៖ ការ​ជម្រុះ​កោសិកា​ស្បែក​ងាប់​ៗ​នៅ​ក្បាលពោះ​ចោល គឺជា​មធ្យោបាយ​មួយ​ផ្សេង​ទៀត​ក្នុង​ការ​បន្តឹង​ស្បែក​ក្បាលពោះ​។ ហេតុផល​នៅ​ពីក្រោយ​រឿង​នេះ​គឺថា វា​នឹង​ជួយ​បង្កើន​របត់​ឈាមរ​ត់ទៅ​រាង​កាយ ដែល​ពង្រឹង​ដល់​លក្ខណៈ​របស់​ស្បែក​។ រឿង​នេះ​មិន​ត្រឹមតែ​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ទេ តែ​ក៏​ជួយ​ជំរុញ​កោសិកា​ស្បែក​ថ្មី​ដុះ​ឡើង​វិញ​ផង​។

៤-ជ្រើសរើស​ប្រូតេអ៊ីន និង​ខ្លាញ់​ផ្តល់​សុខភាព ៖ តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ញ៉ាំ​ខ្លាញ់ និង​ប្រូតេអ៊ីន​អាច​ជួយ​បង្កើត​សាច់ដុំ​កាន់តែ​ច្រើន​ទេ? ប្រូតេអ៊ីន​ក៏​មាន​កូ​ឡា​ជែ​ន​ដែល​សំខាន់​សម្រាប់​ជួយ​បន្តឹង​ដល់​ស្បែក​ដែរ​។ ចំនួន​ប្រូតេអ៊ីន​ដែល​អ្នក​គួរតែ​ញ៉ាំ​នោះ​អាស្រ័យ​ទៅ​តាម​តម្រូវការ​ហាត់ប្រាណ​របស់​អ្នក​ក្នុង​មួយ​ថ្ងៃ កម្ពស់ ព្រមទាំង​ទម្ងន់​ដែរ​។ ប្រូតេអ៊ីន​សំខាន់​ថែម​ទៀត​បើសិនជា​អ្នក​កំពុង​តែ​បំបៅ​ដោះ​កូន​។

៥-បំបៅ​ដោះ​កូន ៖ ក្រៅពី​ផ្តល់​ប្រភព​ជីវជាតិ​ដ៏​ល្អ​បំផុត​សម្រាប់​កូន ការ​បំបៅ​ដោះ​កូន​ក៏​មាន​ប្រយោជន៍​មួយ​ចំនួន​សម្រាប់​អ្នក​ដែរ​។ នេះ​ដោយសារ​តែ​ការ​ពិត​មួយ​ត្រង់​ថា កាឡូរី​ក្នុង​រាង​កាយ​ត្រូវ​បាន​បំ​លែង​ទៅ​ជា​ទឹកដោះគោ មាន​ន័យ​ថា វា​ក៏​អាច​ជំរុញ​ដល់​ការ​ស្រក​ទម្ងន់ និង​ជួយ​បន្តឹង​ស្បែក​បាន​ដែរ​។ បើ​យើង​ប្រៀបធៀប​វិញ​គឺថា ស្ត្រី​ដែល​បំបៅ​ដោះ​កូន​អាច​ទទួល​បាន​ទម្ងន់​ធម្មតា​វិញ​លឿន​ជាង​ស្ត្រី​ដែល​មិន​បាន​បំបៅ​ដោះ​កូន (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ