ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្យាន​អង្គរ​មាន​ដើមឈើ​អាយុ​រាប់រយ​ឆ្នាំ​តែងតែ​រង​ការ​បំផ្លាញ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ក្រៅពី​ប្រាង្គ​ប្រាសាទបុរាណ​ជា​ច្រើន រមណីយដ្ឋាន​អង្គរ​ក៏​មាន​ព្រៃឈើ​ធម្មជាតិ​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ ។ ម្យ៉ាងទៀត​ព្រៃឈើ​ទាំងនោះ ផ្តល់​ជា​ម្លប់ ជា​ជម្រក​សត្វព្រៃ និង​ផ្តល់​ជា​អនុ​ផល​ព្រៃឈើ​យ៉ាងច្រើន​ដល់​សហគមន៍​រស់នៅ​ជុំវិញ​រៀងរាល់ថ្ងៃ ។ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌…

ខេត្តសៀមរាប​៖ ក្រៅពី​ប្រាង្គ​ប្រាសាទបុរាណ​ជា​ច្រើន រមណីយដ្ឋាន​អង្គរ​ក៏​មាន​ព្រៃឈើ​ធម្មជាតិ​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ ។ ម្យ៉ាងទៀត​ព្រៃឈើ​ទាំងនោះ ផ្តល់​ជា​ម្លប់ ជា​ជម្រក​សត្វព្រៃ និង​ផ្តល់​ជា​អនុ​ផល​ព្រៃឈើ​យ៉ាងច្រើន​ដល់​សហគមន៍​រស់នៅ​ជុំវិញ​រៀងរាល់ថ្ងៃ ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា ជា​ភ័ព្វសំណាង​ដែល​ប្រជាជន​បាន​រស់នៅ​ក្បែរ​ដើមឈើ​ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ តែ​ផ្ទុយ​ទៅ​វិញ​សព្វថ្ងៃ​ព្រៃឈើ​ជា​ច្រើន​កន្លែង​ផ្សេង​គ្នា​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​ពី​ជនខិលខូច​មួយ​ចំនួន​ដែល​មិន​បាន​យល់​ពី​តម្លៃ និង​មាន​តួនាទី​សំខាន់​សម្រាប់​បរិស្ថាន ហើយ​ហេតុការណ៍​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ព្យាយាម​ទប់ស្កាត់​នូវ​សកម្មភាព​នានា​ដែល គំរាម​កំហែង​ដល់​ព្រៃឈើ ។

ជាក់ស្តែង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក ឃុន រ៉ើ​ន ប្រជាជន​រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ខេត្តសៀមរាប បាន​កាប់​លះ​មែក​អម្ពិល​មួយ​ដើម​ដែល​មាន​អាយុកាល​ជាង​រយ​ឆ្នាំ​មក​ហើយ ។ បន្ទាប់​ពី​បាន​ទទួល​បាន​ព័ត៌មាន​នេះ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ទៅ​ហាមឃាត់ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​ហាម​ប៉ះពាល់​ដើម​អម្ពិល​ជា​បន្ត​ទៀត ។ រាល់​ការ​កាប់​លះ​មែកឈើ​ក្នុង​តំបន់​អង្គរ ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​មុន ។

អាជ្ញាធរ​ជាតិ​អប្សរា​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អប់រំ​ប្រជាជន និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​កុំឱ្យ​មាន​ករណី​នេះ​កើត​មាន​ជា​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ