ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ជា​មូល​ហេតុ​ដែល​ទឹករំអិល​ចេញពី​តំបន់​​ពិសេស​​មាន​លក្ខណៈ​ស្អិត​ៗ

4 ឆ្នាំ មុន

ការ​ហូរ​ទឹករំអិល​ពី​ក្នុង​ទ្វារមាស​ជា​ធម្មតា គឺជា​ការ​លាយ​ចូល​គ្នា​នៃ​ទឹករំអិល និង​សារធាតុ​រាវ​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការណ៍​ធម្មតា​របស់​ទ្វារមាស​ដើម្បី​រក្សា​ជាលិកា​របស់​សរីរាង្គ​មួយ​នេះ​ឲ្យ​មាន​សុខភាព​ល្អ និង​មាន​សំណើម ព្រមទាំង​ការពារ​ការ​រលាក និង​ការ​បង្ក​រោគ​ផង​។​ខណៈ​ពេល​ដែល​ការ​ហូរ​ទឹករំអិល​ធម្មតា​មាន​លក្ខណៈ​ចាប់ពី​ស្អិត​ៗ និង​ពណ៌​ស​ដូច​ទឹកដោះគោ​រហូត​ដល់​ដូច​ទឹក​បែប​ថ្លា តែ​ទឹករំអិល​មិនធម្មតា​ច្រើន​តែ​មាន​លក្ខណៈ​ខុសធម្មតា ជា​ពិសេស​មាន​ក្លិនស្អុយ ព្រមទាំង​រមាស់…

ការ​ហូរ​ទឹករំអិល​ពី​ក្នុង​ទ្វារមាស​ជា​ធម្មតា គឺជា​ការ​លាយ​ចូល​គ្នា​នៃ​ទឹករំអិល និង​សារធាតុ​រាវ​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការណ៍​ធម្មតា​របស់​ទ្វារមាស​ដើម្បី​រក្សា​ជាលិកា​របស់​សរីរាង្គ​មួយ​នេះ​ឲ្យ​មាន​សុខភាព​ល្អ និង​មាន​សំណើម ព្រមទាំង​ការពារ​ការ​រលាក និង​ការ​បង្ក​រោគ​ផង​។​ខណៈ​ពេល​ដែល​ការ​ហូរ​ទឹករំអិល​ធម្មតា​មាន​លក្ខណៈ​ចាប់ពី​ស្អិត​ៗ និង​ពណ៌​ស​ដូច​ទឹកដោះគោ​រហូត​ដល់​ដូច​ទឹក​បែប​ថ្លា តែ​ទឹករំអិល​មិនធម្មតា​ច្រើន​តែ​មាន​លក្ខណៈ​ខុសធម្មតា ជា​ពិសេស​មាន​ក្លិនស្អុយ ព្រមទាំង​រមាស់ ឬ​មិន​មាន​ផាសុកភាព​។ មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ហូរ​ទឹករំអិល​ចេញពី​ទ្វារមាស​ខុសធម្មតា​នោះ​មាន​ដូច​ជា​៖

១-ការ​កាច់​សម្បុក​របស់​កូន​ក្នុង​ផ្ទៃ ៖ ការ​កាច់​សម្បុក​របស់​កូន​ក្នុង​ផ្ទៃ​ជា​ធម្មតា​កើតឡើង​ក្នុង​រយៈពេល ១០​ថ្ងៃ​ទៅ ២​ស​ប្តា​ហ៍​ក្រោយ​ពី​រួម​ភេទ​រួច​។ រឿង​នេះ​អាច​ភ្ញោ​ច​ឲ្យ​មានការ​ហូរ​ទឹករំអិល​ពណ៌​ទឹកក្រូច ឬ​ផ្កាឈូក​តាម​ទ្វារមាស​បាន​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ពេទ្យ​ជំនាញ​រោគ​ស្ត្រី​បើសិនជា​អ្នកមាន​អាកា​រៈ​ហូរ​ទឹករំអិល​រឹម​ៗ​ពណ៌​ទាំង​ពីរ​នេះ​។

២-ការ​មក​រដូវ ៖ នៅ​ពេល​អ្នក​ជិត​ដល់​ថ្ងៃ​មក​រដូវ អ្នក​ទំនងជា​មាន​ទឹករំអិល​កាន់តែ​ច្រើន​ដែល​អាច​មាន​លក្ខណៈ​ជា​ពណ៌​លឿង​។ ពណ៌​បែប​នេះ​អាច​ជា​ចំនួន​តិចតួច​មួយ​នៃ​ការ​លាយ​ឈាមរដូវ ជាមួយនឹង​ការ​ហូរ​ទឹករំអិល​ធម្មតា​។ បើសិនជា​ពណ៌​នេះ​ខុសធម្មតា ឬ​មាន​ក្លិនស្អុយ ឬ​លក្ខណៈ​មិនធម្មតា​ទេ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​។

៣-ការ​បង្ក​រោគ ៖ បើសិនជា​ការ​ហូរ​ទឹករំអិល​តាម​ទ្វារមាស​មាន​ក្លិន​ខុសធម្មតា ឬ​ក្លិនស្អុយ​ចម្លែក វា​អាច​ជា​អាកា​រៈ​មួយ​នៃ​ការ​បង្ក​រោគ​ហើយ​ដូច​ជា​៖

– ការ​បង្ក​រោគ​ដោយ​មេរោគ​ផ្សិត​នៅ​ទ្វារមាស​៖​ភាគច្រើន​ទឹករំអិល​គឺ​ខាប់ ពណ៌​ស និង​មាន​ក្លិនស្អុយ ព្រមទាំង​ហើម ក្រហម និង​មាន​អារម្មណ៍​ក្រហាយ​ៗ​នៅ​បរបេ​ទ្វារមាស​ទៀត​។
– ការ​បង្ក​រោគ​ដោយ​បាក់តេរី​នៅ​ទ្វារមាស​៖ ទឹករំអិល​មាន​ពណ៌​ស ប្រផេះ ឬ​បៃតង និង​មាន​ក្លិនឆ្អាប​ដូច​ត្រី និង​រមាស់​ទ្វារមាស

– ជំងឺ Trichomoniasis៖ ទឹករំអិល​មាន​ពណ៌​លឿង បៃតង ប្រផេះ ឬ​ស និង​មាន​ក្លិនស្អុយ​ដូច​ឆ្អាប​ត្រី
– ជំងឺ​ប្រមេះ​ទឹកថ្លា​៖ ជា​ទឹករំអិល​ដែល​មាន​ពណ៌​លឿង និង​មាន​លក្ខណៈ​ដូច​ខ្ទុះ បូក​រួម​នឹង​ការ​ឈឺចាប់​ខ្លាំង​ពេល​នោម​ម្តង​ៗ
– ជំងឺ​ប្រមេះទឹកបាយ​៖ ស្ត្រី​ភាគច្រើន​មិន​ងាយ​មាន​អាកា​រៈ​ជំងឺ​នេះ​ឡើយ តែ​អាកា​រៈ​ជំងឺ​នេះ​តែង​មានការ​ហូរ​ទឹករំអិល​ច្រើន​ៗ មិន​ស្រួល​ក្នុង​ពោះ ធ្លាក់ឈាម​តាម​ទ្វារមាស​ក្រោយ​រួម​ភេទ​រួច​។

ការ​ដែល​មានការ​ហូរ​ទឹករំអិល​ពី​ទ្វារមាស​ខុសធម្មតា អាច​ជា​រឿង​នាំ​ឲ្យ​ពិបាកចិត្ត​។ (​អាន​:​ថ្នាំ​ងងុយគេង ពេល​អ្នក​គួរ​ប្រើ​)​បើសិនជា​ទឹករំអិល​ដែល​ចេញ​មកនេះ​កើន​ចំនួន​កាន់តែ​ច្រើន លក្ខណៈ​របស់​វា​មានការ​ប្រែប្រួល ឬ​មាន​ពណ៌ ឬ​ក្លិន​ខុសធម្មតា វា​អាច​ជា​រឿង​ដែល​អ្នក​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ