ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​ចាស់ ប៉ះ​ខ្មៅ​ខ្ចី ក្រោយ​បែកធ្លាយ​រូប​នាង​កំពុង​នៅ​ក្នុង​អាង​ទឹក

4 ឆ្នាំ មុន

ថៃ​៖ Khem Rujira ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​សង្ស័យ​ពី​ទំនាក់ទំនង​របស់​នាង​ពេល​ដែល​តារា​ប្រុស​ជំនាន់​ក្រោយ Poom Rungsrithananon ដែល​ល្បី​តាម​រយៈ​រឿង O-Negative របស់​ប៉ុស្តិ៍ GMM25…

ថៃ​៖ Khem Rujira ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​សង្ស័យ​ពី​ទំនាក់ទំនង​របស់​នាង​ពេល​ដែល​តារា​ប្រុស​ជំនាន់​ក្រោយ Poom Rungsrithananon ដែល​ល្បី​តាម​រយៈ​រឿង O-Negative របស់​ប៉ុស្តិ៍ GMM25 បាន​ផុស​រូប​តារា​សម្ដែង​រៀមច្បង Khem Rujira ដែល​នាង​កំពុង​នៅ​ក្នុង​អាង​ទឹក ។

នៅ​ពេល​ចូល​ទៅ​មើល​នៅ​អ៊ិ​ន​ស្តា​ក្រាម​របស់ Khem Rujira ឃើញ​ថា​បាន check-in នៅ​រី​សត​នា​កោះ​យ៉ាវ​យ៉ៃ ខេត្ត​ផ័ង​ង៉ា និង​មាន​រូប​ស្លៀក​ឈុត​ហែល​ទឹក​នៅ​ឆ្នេរ​ទៀង​ផង​។

សម្រាប់​តារា​ប្រុស Poom Rungsrithananon ពេល​នេះ​អាយុ ២៥ ឆ្នាំ ខណៈ​តារា​រៀមច្បង Khem Rujira អាយុ ៣៧ ឆ្នាំ គឺ​ពួក​គេ​មាន​អាយុ​ខុស​គ្នា ១២​ឆ្នាំ ទើប​ធ្វើ​ឱ្យ​មាន​អ្នក​សង្ស័យ​ពី​ទំនាក់ទំនង​រវាង​ពួក​គេ​។ តើ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ជា​យ៉ាងណា មាន​តែ​រង់ចាំ​ស្ដាប់​ពី​ពួក​គេ​ទាំង​ពីរ​ហ្នឹងឯង​៕

ប្រភព ៖ khaosod , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ