រាជធានីភ្នំពេញ ៖សារធារណៈរដ្ឋកូរ៉េនឹងនាំយកបច្ចេកវិទ្យាវិស័យសំណង់មកប្រជែងទី ផ្សារក៏ដូចជា វិនិយោគនៅក្នុងប្រទេសកម្ពុជា ខណៈដែលប្រទេសចិនបាន ជាប់លំដាប់ទី១ លើកការវិនិយោគវិស័យសំណង់នៅកម្ពុជា ។ ការប្រជែងទីផ្សារនេះ បន្ទាប់ពីកម្ពុជា និងកូរ៉េបានធ្វើវេទិការធុរកិច្ចសម្ភារសំណង់កម្ពុជា -កូរ៉េ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាសូងហ្វីទែល ។
អ្នកនាំពាក្យសារព័ត៌មានក្រោមវេទិការលោកឆាន់ សូរ្យផល អគ្គនាយកនៃអគ្គនាយករដ្ឋានសំណង់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់បានលើកឡើងថា ការចូលរួមរបស់ក្រុមហ៊ុនកូរ៉េ និងធ្វើឲ្យមានការប្រកួតប្រជែង ឧបក រណ៍ក៏ដូចជា សម្ភារៈ នៅក្នុងវិស័យសំណង់នៅកម្ពុជា ។ ការប្រកួតប្រជែងនេះនឹងធ្វើឲ្យមាន ភាពទាក់ទាញផ្នែក គុណភាព កាន់តែល្អប្រសើរថែមទៀត ។ លោកបានបញ្ជាក់ថា ៖«ការប្រកួតប្រជែងនឹងធ្វើឲ្យទីផ្សារយើងមានទំនិញកាន់តែច្រើន ហើយមានគុណភាពរបស់សម្ភារសំណង់ទាំងឡាយដែលយើងចង់សាងសង់នៅពេលអនាគត» ។
ជាមួយគ្នានោះដែរលោក ឆាន់ សូរ្យផល ក៏បានឲ្យដឹងថា ក្នុងរយៈពេល៥ ខែដើមឆ្នាំ ២០១៩ វិស័យសំណង់មានការកើនឡើងចំនួនជាង៦០% បើធៀបដូចគ្នានៅក្នុងឆ្នាំ ២០១៨ កន្លងមក ។ លោកបន្ថែមថា កម្ពុជាបានកំពុងតែខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីទាក់ទាញអ្នកវិនិយោគ ។ ព្រោះថា កម្ពុជាទទួលបានសុខសន្តិភាពក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះ តាម រយៈគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ។
សម្រាប់នាំចូលនាំចូលសម្ភារសំណង់ពីប្រទេសកូរ៉េនេះដែរត្រូវបានលោក ឆាន់ សូរ្យផលអះអាងថា កម្ពុជាមិនផ្តោតសំខាន់អ្វីនោះទេ ប៉ុន្តែគឺ អាស្រ័យលើកតម្រូវការទីផ្សារ ពិសេសតម្រូវការប្រជាពលរដ្ឋដែលខិតខំធ្វើការជាប្រចាំថ្ងៃ ដើម្បីសាងសង់សំណង់ទុក ជាកេរ្តិ៍មរតកឲ្យកូនចៅជំនាន់ក្រោយ ។ លោកបញ្ជាក់ថា ៖ «ជាធម្មតាគាត់តែងតែស្វែងរកអ្វីដែលល្អ មានរចនាបទ និងសម្ភារ » ។ លោកក៏បានឲ្យដឹងថា នៅកម្ពុជាមានការវិនិយោគច្រើនចំពោះវិស័យសំណង់ពីក្រុមហ៊ុន បរទេស ប៉ុន្តែចិនបាននាំមុខគេក្នុងការវិនិយោគលើវិស័យសំណង់ ។
លោកបន្ថែមថា ការនាំចូលសម្ភារសំណង់ពីប្រទេសកូរ៉េ ក៏បានចូលរួមជំរុញឲ្យ មានកំ ណើនសេដ្ឋកិច្ចជាតិផងដែរ ។ នៅឆ្នាំ២០១៩នេះវិស័យសំណង់ត្រូវបានគេរំពឹងថា នឹងកើនឡើងជាងឆ្នាំ២០១៨ ចំនួនច្រើនផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ