ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នឹង​ដាក់​ឱ្យ​មាន​កំណត់​ត្រា​សុខ​ភាព​អេ​ឡិច​ត្រូ​និក​ទូ​ទាំង​ប្រទេស​​

4 ឆ្នាំ មុន

ហាណូយ​៖ យោង​តាម​ក្រសួងសុខាភិបាល​វៀតណាម​បានឱ្យ​ដឹង​ថា កំណត់​ត្រា​សុខភាព​អេ​ឡិច​ត្រូ​និក​សម្រាប់​ពលរដ្ឋ​វៀតណាម​ទាំងអស់ ​នឹង​ត្រូវ​បាន​អនុម័ត​នៅ​ទូ​ទាំង​ប្រទេស​នៅ​ខែ​ក្រោយ​។ ថ្លែង​នៅ​ឯ​សិក្ខា​សាលា​មួយ​ស្តី​ពី​កំណត់​ត្រា​វេជ្ជសាស្ត្រ​អេ​ឡិច​ត្រូ​និក​ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា​នៅ​ទីក្រុង​ហូ​ជី​មិ​ញ លោក Tran Quy Tuong…

ហាណូយ​៖ យោង​តាម​ក្រសួងសុខាភិបាល​វៀតណាម​បានឱ្យ​ដឹង​ថា កំណត់​ត្រា​សុខភាព​អេ​ឡិច​ត្រូ​និក​សម្រាប់​ពលរដ្ឋ​វៀតណាម​ទាំងអស់ ​នឹង​ត្រូវ​បាន​អនុម័ត​នៅ​ទូ​ទាំង​ប្រទេស​នៅ​ខែ​ក្រោយ​។ ថ្លែង​នៅ​ឯ​សិក្ខា​សាលា​មួយ​ស្តី​ពី​កំណត់​ត្រា​វេជ្ជសាស្ត្រ​អេ​ឡិច​ត្រូ​និក​ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា​នៅ​ទីក្រុង​ហូ​ជី​មិ​ញ លោក Tran Quy Tuong នាយក​នាយកដ្ឋាន​បច្ចេកវិទ្យា​ព​ត៌​មាន​របស់​ក្រសួង បាន​និយាយ​ថា នាយកដ្ឋាន​នេះ​ត្រូវ​បាន​ចាត់តាំង​ឱ្យ​បង្កើត​កម្មវិធី​វេជ្ជសាស្ត្រ​អេ​ឡិច​ត្រូ​និ​ច​នៅ​ចុងឆ្នាំ​មុន​។

កម្មវិធី​នេះ​ ប្រើប្រាស់​ទិន្នន័យ​ស្តី​ពី​គ្រួសារ​ដែល​ចូលរួម​ក្នុង​ប្រព័ន្ធ​ធានា​រ៉ាប់រង​សុខភាព​ជាតិ ជាមួយនឹង​ទិន្នន័យ​ដែល​ផ្តល់​ដោយ​សន្ដិសុខ​សង្គម​វៀតណាម​។ រហូត​មក​ដល់​ពេល​នេះ​កម្មវិធី​ដែល​រួម​បញ្ចូល​ព័ត៌មាន​អំពី​ប្រវត្តិ​សុខភាព​របស់​អ្នកជំងឺ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​នៅ​តាម​មណ្ឌល​សុខភាព​ក្នុង​ខេត្ត​ក្រុង​ចំនួន​៣១​។

លោក​បាន​និយាយ​ថា​កំណត់​ត្រា​វេជ្ជសាស្ត្រ​ផ្ទាល់ខ្លួន​នឹង​ត្រូវ​បាន​ធានា​ដោយ​មន្ទីរ​សុខាភិបាល​និង​សហ​គ្រាស​​ព័ត៌មានវិទ្យា​ដែល​ផ្តល់​និង​គ្រប់គ្រង​កម្មវិធី​។ នាយកដ្ឋាន​កំពុងធ្វើការ​ជាមួយ​សហគ្រាស​សង្គមកិច្ច​វៀតណាម ដើម្បី​បង្កើត​ច្បាប់​និង​បទបញ្ជា​ក៏​ដូច​ជា​គណនី​អ្នក​ប្រើប្រាស់​។

បច្ចុប្បន្ន​នេះ​ មាន​សហគ្រាស​ខាង​បច្ចេកវិទ្យា​ជា​ច្រើន​ផ្តល់ កម្មវិធី​កត់ត្រា​វេជ្ជសាស្ត្រ​អេ​ឡិច​ត្រូ​និ​ច ប៉ុន្តែ​គ្មាន​កា​រត​ភ្ជាប់​រវាង​កម្មវិធី​ផ្សេង​ៗ​ទេ​។ បទបញ្ញត្តិ​ស្តី​ពី​ការ​ប្រើ​និង​ការ​ធ្វើ​បច្ចុប្បន្នភាព​កំណត់​ត្រា​វេជ្ជសាស្ត្រ​អេ​ឡិច​ត្រូ​និ​ច​ស្ថិ ត​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​។

លោក​ង្វៀ​ន​ហ៊ុន​សឺ​ន អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​និយាយ​ថា​ការ​អនុម័ត​កំណត់​ត្រា​វេជ្ជសាស្ត្រ​អេ​ឡិច​ត្រូ​និ​ច​បាន​ជួយ​បង្កើន​ការ​គ្រប់គ្រង​សុខភាព​ប្រជាជន​។ លោក​បាន​និយាយ​បន្ត​ថា​ប្រជាពលរដ្ឋ​គ្រប់​រូប​នឹង​មាន​កំណត់​ត្រា​សុខភាព​មួយ​ជីវិត ដែល​អាច​ប្រើ​ដោយ​វេជ្ជបណ្ឌិត ដើម្បី​ជួយ​ធ្វើ​ឱ្យទាន់​ពេលវេលា​និង​សម​ស្រប​តាម​ការ​ណែនាំ​អំពី​ការ​ថែទាំ​អ្នកជំងឺ​។

វិស័យ​សុខាភិបាល​វៀតណាម​កំពុង​បង្កើត​ប្រព័ន្ធ​ថែរក្សា​សុខភាព​ទំនើប​ដោយ​ផ្អែក​លើ​បី​ប្រភេទ​គឺ​ការ​គ្រប់គ្រង​ឆ្លាត​វៃ មន្ទីរពេទ្យ​ឆ្លាត​វៃ និង​ការ​គ្រប់គ្រង​ទិន្នន័យ​វេជ្ជសាស្ត្រ​ដ៏​ឆ្លាត​វៃ​។ ក្រសួង​នេះ​កំណត់​គោលដៅ​គ្របដណ្តប់​លើ​កំណត់​ត្រា​វេជ្ជសាស្ត្រ​អេ​ឡិច​ត្រូ​និ​ច​ដែល​ឈាន​ដល់​៩០% នៃ​ប្រជាជន​នៅ​ឆ្នាំ​២០២៥​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ