ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣០​បទ​ក្រោម​សិទ្ធិ​គ្រប់គ្រងដោយ​លោ​ក​ឯល ប៊ុ​ន​ណា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ត្រៀម​ប្រគល់​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​ចំនួន​៣០​បទ ជូន​លោ​កឯល ប៊ុ​ន​ណា តាម​សំណើ​របស់​លោក​កាលពី​ពេល ថ្មី​ៗ កន្លង​មក ។…

រាជធានី​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ត្រៀម​ប្រគល់​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​ចំនួន​៣០​បទ ជូន​លោ​កឯល ប៊ុ​ន​ណា តាម​សំណើ​របស់​លោក​កាលពី​ពេល ថ្មី​ៗ កន្លង​មក ។

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ បញ្ជាក់​ថា ក្នុង​ពេល​កន្លង​ទៅ​នេះ ក្រសួង​បាន​ទទួល​សំណើសុំ​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​ពី​អ្នកនិពន្ធ​លោក ឯ​ល ប៊ុ​ន​ណា ។ ឆ្លង​តាម​ការ​ស្រាវជ្រាវ ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា បទ​ចម្រៀង​ចំនួន​២៨​បទ ដែល​ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដោយ​លោ​កឯល ប៊ុ​ន​ណា និង​២​បទ​ទៀត​ជា​ស្នាដៃ​សហ​អ្នកនិពន្ធ សហ​ការ​ជាមួយ​អ្នកនិពន្ធ​ទំនុកច្រៀង ហើយ​បាន​ផ្ទេរសិទ្ធិ​ជូន​រូប​លោក​ជា​តំណាង ។

សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌​បាន​បើកផ្លូវ​នូវ​រាល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​មាន​បំណង​ចង់​ប្តឹង​ជំទាស់​នឹង​ការ​ស្នើ​សុំ​សិទ្ធិ​គ្រប់គ្រង​បទ​ចម្រៀង​ទាំងនោះ គឺ​អាច​ដាក់​ពាក្យបណ្តឹង​ទៅ​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រយៈពេល​១​ខែ​គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។

ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិ​ទិ្ធ​ប្រហាក់ប្រហែល​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក​ស៊ឹ​ម សត្តា បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា បទ​ចម្រៀង​ទាំង​៣០​បទ​នោះ​លោក ឯ​ល ប៊ុ​ន​ណា មិន​បាន​សុំ​សិទ្ធិ​ចុះបញ្ជី​កម្មសិទ្ធិបញ្ញា​នោះ​ឡើយ ពោល​គឺ​លោក​សុំ​សិទ្ធិ​គ្រប់គ្រង​ស្នាដៃ​របស់​លោក​ពី​ក្រសួង​ប៉ុណ្ណោះ។

លោក​ស៊ឹម សត្តា បញ្ជាក់​ថា «​បើ​ទោះបីជា​លោ​កឯល ប៊ុ​ន​ណា នៅ​រស់រាន​មានជីវិត​មែន ប៉ុន្តែ​យើង​នៅ​មិន​ទាន់​ច្បាស់​ថា បទ​ចម្រៀង​ទាំង​អស់នោះ​គឺ​ពិតជា​ស្នាដៃ​និពន្ធ​ដោយ​រូប​លោក​ផ្ទាល់ ឬ​យ៉ាងណា​នោះ​ទេ ។ គ្រប់​ស្នាដៃ​ទាំងអស់​គឺ​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ដោយ​ស្វ័យប្រវត្តិ​តាម​ច្បាប់​កម្មសិទ្ធិបញ្ញា​ទាំង​ការ​និពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង »​។

ប្រភព​ដដែល​បន្ថែម​ថា តាម​រយៈ​សេចក្តី ជូនដំណឹង​នោះ​គឺ​ក្រសួង​មាន​គោលបំណង​ឲ្យ​មានការ​ប្តឹង​ជំទាស់​​ពី​ភាគី​ណាមួយ ក្នុង​រយៈពេល​មួយ​ខែ ប្រ​សិន​ក្នុង​ករណី​ដែល​មិន​មានការ​ប្តឹង​ទាស់​ទេ នោះ​នឹង​ប្រគល់​បទ​ទាំង​៣០​បទ​ទៅ​ឲ្យ​លោ​កឯល ប៊ុ​ន​ណា គ្រប់គ្រង​ជា​ផ្លូវការ​។

លោក​ស៊ឹ​ម សឹ​ត្តា បាន​បញ្ជាក់ នៅ​ពេល​ក្រសួង​ចេញ​សេចក្តីសម្រេច​ជា​ផ្លូវការ​ហើយ​នោះ រាល់​ផលិតកម្ម​ណាមួយ​មាន​បំណង​យក​បទ​ចម្រៀង​ទាំងនោះ​ទៅ​ផលិត​ថ្មី ឬ​ដាក់​នៅ​ក្នុង​ផ្នែក​សោត​ទស្សន៍​ណាមួយ​នោះ គឺ​ត្រូវ​សុំ​សិទ្ធិ​លោ​កឯល ប៊ុ​ន​ណា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ