ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសេស​ពី លី ហួរ លី​ស៊ី​ង ! ទិញ​រថយន្ត​មួយ​ទឹក មានឱកាស​បាន​ដើរ​លេង​ក្រៅ​ប្រទេស​​ជាមួយ​ដៃគូ​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​យានយន្ត​ចេះ​តែ​មានការ​កើន​ឡើងជា​លំដាប់ ដូច្នេះ​ហើយ​អ្នក​ប្រើប្រាស់​តែងតែ​ទិញ ឬ​បង់​រំលស់​យានយន្ត​គ្រប់​ប្រភេទ​យក​មក​ប្រើប្រាស់​ដើម្បី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​។ ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ជា​ការ​ផ្តល់​ជូន​ពិសេស​ដល់​អតិថិជន​របស់​ខ្លូ​ន ក្រុមហ៊ុន លី ហួរ…

រាជធានី​ភ្នំពេញ ៖ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​យានយន្ត​ចេះ​តែ​មានការ​កើន​ឡើងជា​លំដាប់ ដូច្នេះ​ហើយ​អ្នក​ប្រើប្រាស់​តែងតែ​ទិញ ឬ​បង់​រំលស់​យានយន្ត​គ្រប់​ប្រភេទ​យក​មក​ប្រើប្រាស់​ដើម្បី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃ​។ ជាមួយ​គ្នា​នេះ​ដែរ ដើម្បី​ជា​ការ​ផ្តល់​ជូន​ពិសេស​ដល់​អតិថិជន​របស់​ខ្លូ​ន ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​កម្ពុជា​ក្នុង​ការ​លក់ និង​បង់​រំលស់​រថយន្ត ម៉ូតូ ទូ​ទាំង ២៥ ខេត្ត​-​ក្រុង បាន​ផ្តល់​ជូន​នូវ​កម្មវិធី​ពិសេស​មួយ​ដែល​មានឈ្មោះ​ថា «​ទិញ​ឡាន​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​សិង្ហ​បុរី​-​ម៉ា​ឡេ​ស៊ី​» ។

គោលបំណង​នៃ​ការ​ផ្តល់​ជូន​នេះ គឺ​រាល់​អតិថិជន​ដែល​ទិញ​រថយន្ត​នៅ​ក្រុមហ៊ុន​ដោយ​ផ្ទាល់ ឬ​ទិញ​នៅ​ហាង​លក់​រថយន្ត​ផ្សេង​ទៀត​ដោយ​គ្រាន់តែ​ប្រើប្រាស់​សេវា​រំលស់​របស់​ក្រុមហ៊ុន ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩ នឹង​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​សិង្ហ​បុរី​-​ម៉ា​ឡេ​ស៊ី ចំនួន ៣ យប់ ៤ ថ្ងៃ ដែល​រង្វាន់​ផ្តល់​ជូន​សរុប​មាន​រហូត​ដល់ ២០ នាក់ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ដៃគូ​ម្នាក់​ដែល​អតិថិជន​អាច​នាំ​ទៅ​ជាមួយ​បាន​ផង​ដែរ ។

អ្នកស្រី សាន សោ​ម៉ា​នី នាយិកា​ប្រតិបត្តិ​ស្តីទី​របស់​ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង បានឱ្យ​ដឹង​ថា ការ​ផ្តល់​ជូន​នូវ​កម្មវិធី​ពិសេស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ឆ្លើយ​តប​ទៅ​នឹង​ភាព​រីក​ចម្រើន​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន ក៏​ដូច​ជា​ផ្តល់​ជូន​នូវ​អត្ថប្រយោជន៍​បន្ថែម​កាន់តែ​ច្រើន​ទៅ​កាន់​អតិថិជន​ទាំងអស់​ដែល​តែង​ជឿជាក់ និង​គាំទ្រ​ហើយ​ប្រើប្រាស់​សេវា​របស់​ក្រុមហ៊ុន​។

អ្នកស្រី​បន្ថែម​ថា បើ​ទោះបី​អតិថិជន​សម្រេចចិត្ត​មក​ប្រើប្រាស់​សេវា​របស់​ក្រុមហ៊ុន​ជា​ច្រើន​តាម​រយៈ​ការ​ពេញចិត្ត​នូវ​គុណភាព​របស់​ផលិតផល​រួម​ជាមួយនឹង​តម្លៃ​សមរម្យ ក៏​ដូច​ជា​តម្លាភាព​ក្នុង​ការ​ផ្តល់​ជូន​សេវា​យ៉ាងណា​ក៏​ដោយ លោកស្រី​យល់​ថា ការ​ផ្តល់​ជូន​កម្មវិធី​ពិសេស​នេះ នឹង​ធ្វើ​ឱ្យ​អតិថិជន​មានការ​ចង​ចាំ​ល្អ​ៗ​បន្ថែម​ទៀត​អំពី​ក្រុមហ៊ុន ក៏​ដូច​ជា​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្លាំង​របស់​ក្រុមហ៊ុន​ចំពោះ​គ្រប់​អតិថិជន និង​ចាត់​ទុក​អតិថិជន​ជា​ដៃគូ​អាជីវកម្ម​រយៈពេល​វែង​របស់​ខ្លួន ។

គួរ​បញ្ជាក់​ថា លី ហួរ លី​ស៊ី​ង គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន លី ហួរ គ្រុប ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ភតិសន្យា​ហិរញ្ញវត្ថុ​ជា​ផ្លូវការ​ពី​ធនាគារជាតិ នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី ០៨ ខែមេសា ឆ្នាំ ២០១៦ ៕

ទំនាក់ទំនង​ក្រុមហ៊ុន​៖
ទូរស័ព្ទ​៖ 023 900 779 / 061 558 989 / 081 558 989
គេហទំព័រ​៖ www.lyhourleasing.com
Facebook: www.facebook.com/lyhourleasing
Youtube: www.youtube.com/watch​?​v=xCzTPnor_E0 ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ