ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ធ្វើ​រដ្ឋបាល​ក្នុង​ហាង​ខារ៉ាអូខេ ឃាត់ខ្លួន​​ច្រើន​នាក់

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ មិថុនា ២០១៩ ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ម្ចាស់​ទីតាំង​ខារ៉ាអូខេ យីហោ ឆែក​សោ​ន ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ទី​២…

ខេត្តកំពង់ចាម ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ មិថុនា ២០១៩ ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ម្ចាស់​ទីតាំង​ខារ៉ាអូខេ យីហោ ឆែក​សោ​ន ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម រួច​មក សមត្ថកិច្ច​ជំនាញ​ខេត្ត សហការ​ជាមួយ​ជំនាញ​ក្រុង​កំពង់ចាម ចុះ​ធ្វើ​រដ្ឋបាល និង​បង្ក្រាប​បាន​ករណី​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ផង​ដែរ ។

ជន​រង​គ្រោះ​ទាំង​៦​នាក់​ខាងលើ រួម​មាន ១-​ឈ្មោះ ទូច ដា​លី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ជី​រោ​ទិ៍​កណ្តាល ឃុំ​ជី​រោ​ទិ៍ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ២-​ឈ្មោះ ខា សុ​ខាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​អណ្តូង​ជា ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ៣-​ឈ្មោះ មុំ ភារ​: ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ជី​រោ​ទិ៍​២ ឃុំ​ជី​រោ​ទិ៍ ស្រុក​ត្បូងឃ្មុំ ៤-​ឈ្មោះ យន់ សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ជួរ​កណ្តាល ឃុំ​ជី​រោ​ទិ៍ ស្រុក​ត្បូងឃ្មុំ ៥-​ឈ្មោះ កេង សុខ​គង់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ពន្លៃ​ផ្សារ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ និង​៦-​ឈ្មោះ មុំ ជិត ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ដំណាក់​ចារ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ​។

ចំណែក​វត្ថុ​តាង​ដែល​រឹបអូស​បាន​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​១​កញ្ចប់​តូច ទូ​ស័ព្ទ​ដៃ​ចំនួន​៦​គ្រឿង និង​ម៉ូតូ​៣​គ្រឿង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (​កែ​សម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ