សំណាង​ណាស់​! ប្រាក់​១០០​លាន​រៀល​ពី​តែ​បៃតង អុី​ឈី​តាន់ បាន​ទៅ​លើ​អ្នក​នេសាទ​​ម្នាក់​នៅ​ស្រុក​ស្រី​សន្ធរ


ទឹកប្រាក់​រង្វាន់ ១០០​លាន​រៀល ពី​តែ​បៃតង អុី​ឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់​ដៃ​បុរស​ម្នាក់​ទៀត​ហើយ ដែល​មានមុខរ​បរជា​អ្នកនេសាទ​ត្រី​មានឈ្មោះ តឹក គឹ​ម​លី អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ដំបូក​ក្រោម ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ លោក តឹក គឹ​ម​លី បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ស្ទើរតែ​រាល់ថ្ងៃ ជា​ទម្លាប់​លោក​តែង​ទិញ​តែ​បៃតង អុី​ឈី​តាន់ ទទួលទាន​ជា​ប្រចាំ ជា​ពិសេស​ក្រោយ​ពេល​សម្រាក​ពី​ការ​នេសាទ​ត្រី​។

លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ មុន​ពេល​ចេញ​ទៅ​នេសាទ លោក​បាន​ទៅ​ទិញ​តែ​បៃតង អុី​ឈី​តាន់ រសជាតិ​ក្រូចឆ្មារ​ទឹកឃ្មុំ​ចំនួន​មួយ​ដប​ពី​អ្នកលក់​ដែល​ស្ថិត​នៅ​ខាង​មុខ​ផ្ទះ ដើម្បី​ទុក​ទទួលទាន​នៅ​ពេល​ចេញ​ទៅ​នេសាទ​ដូច​សព្វដង​។ លុះ​ពេល​ស្រេកទឹក នឹង​អស់កម្លាំង លោក​ក៏​យក​តែ​បៃតង អុី​ឈី​តាន់ ​មក​ទទួលទាន ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល នៅ​ក្នុង​គម្រប​ដប​តែ​ម្ដង។ ភ្លាម​នោះ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏​បាន​ស្រែក​ប្រាប់​អ្នក​ដែល​នៅ​ក្បែរ​ឱ្យ​ដឹង និង​មក​ចោមរោម​មើល​ទាំងអស់​គ្នា ហើយ​ក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។

លោក​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​លុយ​រង្វាន់​ធំ ១០០ លាន​រៀល​នេះ លោក​នឹង​យក​មួយ​ចំនួន​ទៅ​សង់ផ្ទះ ហើយ​ទុក​មួយ​ចំណែក​ទៀត​សម្រាប់​បង្កើត​មុខរបរ​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​3 ឆ្នាំ​2019 នេះ ក្រុមហ៊ុន តែ​បៃតង អុី​ឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ 100​លាន​រៀល រហូត​ដល់ 70​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​70​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន​70​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង អុី​ឈី​តាន់ រាប់​លាន​រង្វាន់​ទៀត​។ រួស​រាន់​ឡើង អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ