ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ជាប់រវល់សែ​ល​ហ្វី​ពេក…ចោរលួច​ម៉ូតូ​នាង​​បាត់​

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ ​នារី​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​លេង​តំបន់​ទេសចរណ៍​អាង​កំពីងពួយ ហើយ​ត្រូវ​ចោរលួច​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៣​ មិថុនា ស្ិតនៅ​លើ​សំណង់​អាង​កំពីងពួយ ​ក្នុងភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខណ​:​ដែល​នារី​ទាំង​២​នាក់​កំពុង​ថតរូប​សែ​ល​ហ្វី​លេង​ជាមួយ​​ទិដ្ឋភាព…

​ខេត្តបាត់ដំបង​៖ ​នារី​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​លេង​តំបន់​ទេសចរណ៍​អាង​កំពីងពួយ ហើយ​ត្រូវ​ចោរលួច​យក​ម៉ូតូ​ជិះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៣​ មិថុនា ស្ិតនៅ​លើ​សំណង់​អាង​កំពីងពួយ ​ក្នុងភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខណ​:​ដែល​នារី​ទាំង​២​នាក់​កំពុង​ថតរូប​សែ​ល​ហ្វី​លេង​ជាមួយ​​ទិដ្ឋភាព ​នា​ពេល​ថ្ងៃ​លិច ​។​

​ប្រភព​ពី​ប្រជាប​ល​រដ្ឋ​បាន​​ថា ម៉ូតូ​ដែល​ត្រូវ​ចោរលួច​នោះ ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ព​ណ៌ខ្មៅ ​ពាក់​ស្លាក​លេខបាត់ដំបង 1X-8528 ដែល​ម្ចាស់​ឈ្មោះ​វិត កុសល ​​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ញា ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ​។

ប្រភព​ដដែល​​ថា នារី​គ្រោះ​និង​មិត្តភក្ដិ​ស្រី​របស់​នាង​ម្នាក់​ទៀត​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​លេង​តំបន់​ទេសចរណ៍​អាង​កំពីងពួយ តែ​ពេល​ពួក​នាង​កំពុង​ថតរូប​លេង​នៅ​មាត់ទឹក​ភ្លេច​មើល​ម៉ូតូ ស្រាប់តែ​ងាក​មក​វិញ​បាត់​ម៉ូតូ​ទើប​ភ្ញាក់ផ្អើល​តែ​ម្ដង ​។​

តាម​ម្ដាយ​នារី​រង​គ្រោះ​​​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា នេះ​ថា កូនស្រី​គាត់​​​ជិះ​ម៉ូតូ​ចេញ​ទៅ​លេង​អាង​កំពីងពួយ បន្ទាប់​ពី​នាង​ចេញពី​សាលារៀន​ពេល​ល្ងាច ​។ គាត់​និយាយ​ថា នាង​និង​មិត្ត ភក្ដិ​ បាន​ជិះ​ទៅ​ឈប់​លើ​សំណង់​ទី​២នៃ​អាង​កំពីងពួយ ហើយ​ពេល​ពួក​នាង​កំពុង​ថត​លេង ​​ត្រូវ​ចោរលួច​យក​ម៉ូតូ​បាត់​ ។ បើ​តាម​ព័ត៌មាន​ថា ពេល​ត្រូវ​ចោរលួច​យក​ម៉ូតូ​ភ្លាម នា​ពេល​នោះ​ នាង​បានរ​ត់ទៅ​ប្ដឹង​សមត្ថកិច្ច​ដែល​យាម​ប្រចាំការ​នៅ​លើ​អាង​កំពីងពួយ​នោះ​ភ្លាម​ៗ​ដែរ​តែ​មិន​ជួប ហើយក៏​ត្រឡប់​មក​ផ្ទះ​វិញ​តែ​ម្ដង​។​

​សូម​បញ្ជាក់​ថា ក្នុង​រយ​:​ពេល​កន្លះ​ខែ​កន្លង​ទៅ​នេះ បទល្មើស​ហាក់​បាន​កើតឡើង​ផ្ទូ​ន​ៗ​គ្នា​ជា​បន្តបន្ទាប់​នៅ​ក្នុងភូមិ​សាស្ត្រ ស្រុក​បាណ​ន់ ដែល​ភាគច្រើន​ជា​បទល្មើស​ឧក្រិដ្ឋ​។ ដោយសារ​តែ​បទល្មើស​បាន​កើតឡើង​ស្អេកស្កះ​ស្ទើរ​វិលក្បុង​ដូច្នេះ​ហើយ ទើប​បទល្មើស​ខ្លះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​នេះ ព្យាយាម​បិត​បាំង​មិន​រាយ​ការណ៍​ជូន​ថ្នាក់លើ​។

ជាក់ស្ដែង ​បទល្មើស​ប្លន់​កាលពី​យប់​ថ្ងៃ​ទី​៣០​ ឧសភា កន្លង​ទៅ​នេះ នៅ​ភូមិ​ថ្កូវ ឃុំ​ឈើ​ទាល ដែល​លោក​អធិការ​ស្រុក​បាណ​ន់ ទ​ទូល​បណ្ដឹង​ហើយ​មិន​ចាត់ការ ហើយ​ថែម​ទាំង​ព្យាយាម​បិទសំណុំ​រឿង​នេះ ​មិន​រាយ​ការណ៍​ឱ្យស្នងការ​ដឹង​ទៀត​ផង​ ។​

​ទោះជា​យ៉ាងណា ពាក់ព័ន្ធ​នឹង​ករណី​កាច់​សោ​​.​ក​លួច​ម៉ូតូ​នៅ​តំបន់​ទេសចរណ៍​អាង​កំពីងពួយ​ខាងលើ​នេះ លោក​​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ថា លោក​បាន​ទ​ទូល​ព័ត៌មាន​នេះ ក្រោយ​ពេល​កើតហេតុ ហើយ​ពេល​នេះ​ កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ