ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​ចាប់ខ្លួន​មនុស្ស​៤០០​នាក់

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ មនុស្ស​ជាង​១០០០​នាក់​ កាលពី​ថ្ងៃ​ទី​១២​មិថុនា បាន​ប្រមូលផ្ដុំ​គ្នា​នា​កណ្ដាល​ក្រុង​មូ​ស្គូ ក្នុង​​ក្រប​ខណ្ឌ​នៃ​បាតុកម្ម​គ្មាន​ការ​អនុញ្ញាត​មួយ ប្រឆាំង​ការ​រំលោភ​បំពាន​របស់​ពួក​ប៉ូលិស ​និង​ដើម្បី​សម្ដែង​ការ​គាំទ្រ ចំពោះ​អ្នកកាសែត​លោក​អុី​វ៉ា​ន​ហ្គោ​លូ​ណូ​វ ដែល​ទទួល​ការ​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌​ពី​បទ​រត់ពន្ធ​គ្រឿងញៀន…

ប្រទេស​រុ​ស្ស៊ី ៖ មនុស្ស​ជាង​១០០០​នាក់​ កាលពី​ថ្ងៃ​ទី​១២​មិថុនា បាន​ប្រមូលផ្ដុំ​គ្នា​នា​កណ្ដាល​ក្រុង​មូ​ស្គូ ក្នុង​​ក្រប​ខណ្ឌ​នៃ​បាតុកម្ម​គ្មាន​ការ​អនុញ្ញាត​មួយ ប្រឆាំង​ការ​រំលោភ​បំពាន​របស់​ពួក​ប៉ូលិស ​និង​ដើម្បី​សម្ដែង​ការ​គាំទ្រ ចំពោះ​អ្នកកាសែត​លោក​អុី​វ៉ា​ន​ហ្គោ​លូ​ណូ​វ ដែល​ទទួល​ការ​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌​ពី​បទ​រត់ពន្ធ​គ្រឿងញៀន ប៉ុន្តែ​ទីបំផុត​ការ​ចោទប្រកាន់​នោះ​ត្រូវ​លុប​ចោល​វិញ​ហើយ​រូប​លោក​ត្រូវ​បាន​ដោះ​លែង​។

១២​ម៉ោង​ក្រោយ​ការ​ដោះ​លែង​អ្នកកាសែត​រូប​នេះ កងកម្លាំង​សន្តិសុខ​រុ​ស្ស៊ីបាន​ចាប់ខ្លួន​មនុស្ស​ច្រើន​រយ​នាក់ នៅ​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ទី​១២​មិថុនា នា​ឱកាស​នៃ​បាតុកម្ម​មួយ​គាំទ្រ​អ្នកកាសែត​លោក​អុីវ៉ា​ន​ហ្គោ​លូ​ណូ​វ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាលាក្រុង​មូ​ស្គូ​។

ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់ខ្លួន​មាន​អ្នកកាសែត​រុ​ស្ស៊ី ​និង​បរទេស​ជា​ច្រើន​សិប​នាក់​។ យោង​តាម​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ថា មនុស្ស​ដល់​ទៅ​៤០០​នាក់​ត្រូវ​ចាប់ខ្លួន ក្នុង​ចំណុច​ជា​ច្រើន​នៃ​រដ្ឋធានី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ