ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ទទួល​លិខិត​មួយ​ពី​លោក​គី​ម​ ជុង​​អ៊ុ​ន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំំ​ប្រកាស​កាលពី​ថ្ងៃ​ទី​១១ ​មិថុនា​ថា លោក​បាន​ទទួល​សារលិខិត​ដ៏​ល្អ​មួយ​ច្បាប់​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​។ មុន​ពេល​ចេញដំណើរ​ទៅ​កាន់​រដ្ឋ​អៃ​យ៉ូ​វ៉ា លោក​ត្រាំ​អះអាង​ទៅ​កាន់​សារព័ត៌មាន​ថា លោក​បាន​ទទួល​លិខិត​​ដ៏​កក់​កក្តៅ និង​ល្អ​បំផុត​នោះ…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំំ​ប្រកាស​កាលពី​ថ្ងៃ​ទី​១១ ​មិថុនា​ថា លោក​បាន​ទទួល​សារលិខិត​ដ៏​ល្អ​មួយ​ច្បាប់​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​។

មុន​ពេល​ចេញដំណើរ​ទៅ​កាន់​រដ្ឋ​អៃ​យ៉ូ​វ៉ា លោក​ត្រាំ​អះអាង​ទៅ​កាន់​សារព័ត៌មាន​ថា លោក​បាន​ទទួល​លិខិត​​ដ៏​កក់​កក្តៅ និង​ល្អ​បំផុត​នោះ កាលពី​ថ្ងៃ​ទី​១០​មិថុនា​តែ​លោក​ពុំ​បាន​ផ្ដល់​ភាព​លម្អិត​ពី​រឿង​នេះ​ឡើយ​។ លោក​ត្រាំ​ក៏​អះអាង​ជា​ថ្មី​ដែរ ពី​ទំំ​នាក់​ទំនង​ល្អ​របស់​លោក ជាមួយ​លោក​គី​ម​ជុង​អ៊ុ​ន ព្រមទាំង​ពី​សក្ដានុពល​ដ៏​មហិមា​របស់​កូរ៉េ​ខាងជើង​។

លោក​ត្រាំ​និង​លោក​MIKE POMPEO រដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក ត្រូវ​មក​កាន់​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង នា​ដំណាច់ខែ​មិថុនា​ដើម្បី​ពិភាក្សា​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២ ជា​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក​។ នេះ​ជា​ការ​អះអាង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក លោក​MORGAN ORTAGUS​។ អ្នកនាំពាក្យ​រូប​នោះ​អះអាង​ទៀត​ថា ក្រុង​វ៉ា​សិ​ុ​ន​តោន​នឹង​នៅ​តែ​បើកចំហ សម្រាប់​ការ​ចរចា​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង​តែ​គូសបញ្ជាក់​ថា បណ្ដា​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​កូរ៉េ​ខាងជើង​នឹង​មិន​ដក​ចេញ​ឡើយ​។

ការ​ចរចា​ស្ដី​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងជើង ធ្លាក់​ក្នុង​ភាព​ទ័លច្រក ចាប់​តាំង​ពី​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ របស់​មេដឹកនាំ​ប្រទេស​ទាំង​២ នៅ​ក្រុង​ហាណូយ​ទទួល​បរាជ័យ​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ