ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ម្តាយ​មិន​កែទម្លាប់​អាក្រក់ទាំង​នេះ​នឹង​ឆ្លង​​ដល់​កូន​​ក្នុង​ផ្ទៃ​

4 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​អាក្រក់​ដែល​អាច​ឆ្លង​ដល់​កូន​ក្នុង​ផ្ទៃ​នៅ​ពេល​ដែល​អ្នក​ម្តាយ​មិន​កែ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ? ១-ប្រសិនជា​អ្នកមាន​ចរិត​ឆាប់​មួល​ម៉ៅ អ្នក​គួរតែ​រៀន​រក្សា​ចិត្ត​ឲ្យ​ស្ងប់ ដោយ​មិន​គួរ​ឆេវឆាវ​ទៀត​ទេ ព្រោះ​បើ​ចិត្ត​អ្នក​តែង​ឡើង​ចុះ​មិន​ទៀង នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​យ៉ាង​លឿន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ក្លាយជា​ក្មេង​ចិត្ត​ក្តៅ​ក្រោយ​សម្រាល​ចេញ​មក​។…

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ទម្លាប់​អាក្រក់​ដែល​អាច​ឆ្លង​ដល់​កូន​ក្នុង​ផ្ទៃ​នៅ​ពេល​ដែល​អ្នក​ម្តាយ​មិន​កែ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ប្រសិនជា​អ្នកមាន​ចរិត​ឆាប់​មួល​ម៉ៅ អ្នក​គួរតែ​រៀន​រក្សា​ចិត្ត​ឲ្យ​ស្ងប់ ដោយ​មិន​គួរ​ឆេវឆាវ​ទៀត​ទេ ព្រោះ​បើ​ចិត្ត​អ្នក​តែង​ឡើង​ចុះ​មិន​ទៀង នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​យ៉ាង​លឿន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ក្លាយជា​ក្មេង​ចិត្ត​ក្តៅ​ក្រោយ​សម្រាល​ចេញ​មក​។

២-បើ​អ្នកមាន​ទម្លាប់​មិន​បរិភោគ​គ្រប់មុខ ដោយ​មិន​ព្រម​ញ៉ាំ​អាហារ​នេះ ឬ​អាហារ​នោះ នឹង​អាច​ឆ្លង​ដល់​កូន​ក្នុង​ផ្ទៃ​យ៉ាង​ងាយ​។ នៅ​ពេល​ដែល​កូន​ចេញ​មក កូន​នឹង​ឆ្លង​ចរិត​នេះ​តាម​អ្នក ដោយ​ពិបាក​ពិសា​របាយ​ខ្លាំង​ណាស់​។ ជា​ពិសេស បើ​អ្នក​ញ៉ាំ​មិន​គ្រប់ អ្នក​នឹង​មិន​អាច​ផ្តល់​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដល់​កូន​ទេ ដោយ​ធ្វើ​ឲ្យ​គេ​លូតលាស់​មិន​គ្រប់​ជ្រុងជ្រោយ​ឡើយ​។

៣-អ្នក​ម្តាយ​ដែល​ចូល​ចិត្ត​ចូល​គេង​យប់​ជ្រៅ គួរតែ​ផ្លាស់​ប្តូរ​មក​គេង​ឲ្យ​ទៀងពេល​ក្នុង​ពេល​មាន​ផ្ទៃពោះ ព្រោះ​បើ​អ្នក​នៅ​តែ​ចូល​គេង​យប់​ជ្រៅ កូន​នឹង​មាន​ទម្លាប់​នេះ​ដូច​អ្នក​។ ជា​ពិសេស ក៏​អាច​ប៉ះពាល់​ដល់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​សុខភាព​គេ​មិន​រឹង​មាំ​ឡើយ​បើ​អ្នក​តែង​ចូល​គេង​យប់​ជ្រៅ​។

៤-ទោះជា​ក្នុង​កំឡុង​ពេល​ពរ​ពោះ ក៏​អ្នក​មិន​គួរ​ខ្ជិល មិន​ធ្វើ​ការងារ​អ្វី​ដែរ ព្រោះ​ទម្លាប់​ខ្ជិល​នេះ អាច​ឆ្លង​ដល់​​ទារក​ក្នុង​ផ្ទៃ​បាន​។ ដូចនេះ អ្នក​គួរតែ​ធ្វើ​ការងារ​ស្រាល​ៗ​ខ្លះ ដើម្បី​ជា​ការ​ហាត់ប្រាណ និង​បង្រៀន​កូន​ក្នុង​​ផ្ទៃ​ឲ្យ​មាន​ទម្លាប់​ឧស្សាហ៍​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ