ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម​ យ៉ុ​ង​ណា​ម ​ជា​ចារបុរស​សម្រាប់ ​CIA

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ កាសែត​អា​មេ​រិ​ក​WALL STREET JOURNAL​រាយការណ៍​កាលពី​ថ្ងៃ​ទី​១០​មិថុនា​ថា លោក​គី​ម​យ៉ុ​ង​ណា​ម​បងប្រុស​ម្ដាយ​ទីទៃ របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ដែល​ត្រូវ​គេ​ធ្វើឃាត​ដោយ​អាថ៌​កំបាំង​នៅ​ម៉ា​ឡេ​ស៊ី ជា​អ្នក​ផ្ដល់​ព័ត៌មាន​ដល់​ភ្នាក់ងារ​ស៊ើប​ការណ៍​អា​មេ​រិ​ក​CIA​។ ដកស្រង់​ប្រភព​ច្បាស់​ការណ៍​មួយ​ក្នុង​ផ្ទៃ​CIA​កាសែត​នោះ​អះអាង​ថា…

ប្រទេស​កូរ៉េ​ខាងជើង ៖ កាសែត​អា​មេ​រិ​ក​WALL STREET JOURNAL​រាយការណ៍​កាលពី​ថ្ងៃ​ទី​១០​មិថុនា​ថា លោក​គី​ម​យ៉ុ​ង​ណា​ម​បងប្រុស​ម្ដាយ​ទីទៃ របស់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន ដែល​ត្រូវ​គេ​ធ្វើឃាត​ដោយ​អាថ៌​កំបាំង​នៅ​ម៉ា​ឡេ​ស៊ី ជា​អ្នក​ផ្ដល់​ព័ត៌មាន​ដល់​ភ្នាក់ងារ​ស៊ើប​ការណ៍​អា​មេ​រិ​ក​CIA​។

ដកស្រង់​ប្រភព​ច្បាស់​ការណ៍​មួយ​ក្នុង​ផ្ទៃ​CIA​កាសែត​នោះ​អះអាង​ថា លោក​គី​ម​យ៉ុ​ង​ណា​ម​មាន​ទំនាក់​ទំនង​ជាមួយ​ភ្នាក់ងារ​ស៊ើប​ការណ៍​អា​មេ​រិ​ក​នោះ​។ ទោះបី​ភាព​លម្អិត​នៅ​មិន​ច្បាស់ តែ​លោក​គី​ម​យ៉ុ​ង​ណា​ម​បាន​ជួប​ជា​ច្រើន​លើក​ជាមួយ​បណ្ដា​សមាជិក​CIA​។

ចំណែក​អតីត​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ជា​ច្រើន​រូប​និយាយ​ថា បងប្រុស​លោក​គី​ម​ជុង​អ៊ុ​ន​ដែល​រស់នៅ​ក្រៅ​ស្រុក​រយៈពេល​ច្រើន​ឆ្នាំ ហើយ​ពុំ​មាន​មូលដ្ឋាន​ណាមួយ​ដែល​គេ​ដឹង​នៅ​ក្រុង​ព្យុ​ង​យ៉ាង ប្រហែលជា​ពុំ​មាន​លទ្ធភាព​គ្រប់គ្រាន់ ផ្ដល់​ភាព​លម្អិត​នានា​ស្ដី​ពី​កិច្ច​ដំណើរការ​ផ្ទៃក្នុង​របស់​ប្រទេស​លោក​ឡើយ​។

ម្យ៉ាងវិញទៀត​លោក​គី​ម​យ៉ុ​ង​ណា​ម​ដែល​រស់នៅ​និរទេស ពិត​ណាស់​មាន​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​របស់​ប្រទេស​ឯទៀត​ៗ​ពិសេស​ចិន​។ ជនសង្ស័យ​២​នាក់​លើ​ការ​ធ្វើឃាត​លោក​គី​ម​យ៉ុ​ង​ណា​ម​ត្រូវ​បាន​ម៉ា​ឡេ​ស៊ី​ដោះ​​លែង​អស់ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ