ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​រ៉​ង់​បង្ហាញ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ីល​ថ្មី​របស់​ខ្លួន

4 ឆ្នាំ មុន

ប្រទេស​អុី​រ៉​ង់ ៖ ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​ទី​៩​មិថុនា​នៅ​ក្រុង​តេ​ហេ​រ៉​ង់ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អុី​រ៉​ង់ លោក​AMIR HATAMI​ បាន​បង្ហាញ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ីល​ថ្មី ផលិត​ដោយ​ខ្លួនឯង ឈ្មោះ​HORDAL15​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​អុី​រ៉​ង់​TASNIM​ថា…

ប្រទេស​អុី​រ៉​ង់ ៖ ក្នុង​ពិធី​មួយ​កាលពី​ថ្ងៃ​ទី​៩​មិថុនា​នៅ​ក្រុង​តេ​ហេ​រ៉​ង់ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អុី​រ៉​ង់ លោក​AMIR HATAMI​ បាន​បង្ហាញ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ីល​ថ្មី ផលិត​ដោយ​ខ្លួនឯង ឈ្មោះ​HORDAL15​។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​អុី​រ៉​ង់​TASNIM​ថា ប្រព័ន្ធ​អាវុធ​នេះ អាច​វាយប្រហារ​គោលដៅ​ជា​ច្រើន​ជាមួយ​មី​ស៊ីលអុី​រ៉​ង់​SAYYAD3​។ ប្រព័ន្ធ​នោះ​អាច​ចាប់​ឃើញ​គោលដៅ​ផ្សេង​ៗ ក្នុង​នោះ​រួម​ទាំង​បណ្ដា​យន្តហោះ​យោធា​និង​ដ្រូ​ន​ក្នុង​រង្វង់​១៥០​គីឡូម៉ែត្រ ហើយ​តាមដាន​គោលដៅ​ទាំងនោះ​ក្នុង​ចម្ងាយ​១២០​គីឡូម៉ែត្រ​។

តាម​លោក​AMIR HATAMI​ថា​ក្រៅពី​នេះ​ប្រព័ន្ធ​ការពារ​ថ្មី ក៏​អាច​ចាប់​បាន​ដែរ​បណ្ដា​គោលដៅ​ពិបាក​មើលឃើញ​ច្បាស់​ក្នុង​រង្វង់​៨៥​គីឡូម៉ែត្រ​។ ប្រព័ន្ធ​នេះ​អាច​ស្ទាក់​កម្ទេច​ដំណាលគ្នា​គោលដៅ​ដល់​ទៅ​៦​។

ភាព​ងាយ​ចល័ត​របស់​ប្រព័ន្ធ​នេះ​អាច​ឲ្យ​កង​យោធា​រៀបចំ​បាន​ល្អ​ការ​វាយប្រហារ​បណ្ដា​គោលដៅ​បាន ដោយ​ប្រើ​ពេល​ខ្លី​មិន​ដល់​៥​នាទី​ផង​។ លោក​បន្ត​ថា​ប្រព័ន្ធ​HORDAL15​បាន​ប្រគល់​ជា​ផ្លូវការ​ដល់​កងទ័ព​អី​ុ​រ៉​ង់​ប្រើប្រាស់​រួច​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ