ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ទាល់តែ​ឃើញ​…​ចោរប្លន់​នៅ​មុខ​ផ្ទះ​អ្នក​ស្រុក​បាណ​ន់​ម្នាក់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​បន្ទាប់​ពី​ការ​ប្រឹងប្រែង​ស៊ើបអង្កេត​អស់​រយៈ​ប៉ុន្មាន​ថ្ងៃ កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នង ការ​ខេត្ត បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៧ ​មិថុនា នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង​ ​ក្នុងភូមិ​បបុះ…

ខេត្តបាត់ដំបង ៖ ​បន្ទាប់​ពី​ការ​ប្រឹងប្រែង​ស៊ើបអង្កេត​អស់​រយៈ​ប៉ុន្មាន​ថ្ងៃ កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នង ការ​ខេត្ត បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៧ ​មិថុនា នៅ​ចំណុច​វាលស្រែ​មួយ​កន្លែង​ ​ក្នុងភូមិ​បបុះ ឃុំ​ឈើទាល ស្រុក​បាណ​ន់ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​«​ប្លន់​» កាលពី​ចុងខែ​ឧសភា​កន្លង​ទៅ​នេះ ជាមួយនិង​បក្សពួក​ម្នាក់​ទៀត ​ដែល​កំពុង​សំងំ​លាក់ខ្លួន ​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ដែល​បាន​ចុះ​ប្រតិបត្តិការ​ផ្ទាល់បាន​ប្រាប់​ថា បក្សពួក​ក្រុម​ចោរប្លន់​ម្នាក់​ ដែល​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នោះ ​ឈ្មោះ​ម៉ាង ឃុន​ឆាង ហៅ​ចិន អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​ ។ លោក​ថា ជន​នេះ​និង​បក្ស​ម្នាក់​ទៀត​ដែល​កំពុង​គេចខ្លួន បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ភ្ជង់​«​ប្លន់​»​យក​ខ្សែ​.​ក​ពី​ស្ត្រី​ម្នាក់ កាលពី​ចុងខែ​ឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ក្នុងស្រុក​បាណ​ន់ ​។ ប៉ុន្តែ​ក្រោយ​កើតហេតុ លោកស្នងការ​ ក៏​បាន​ចេញ​បទបញ្ជា​ឲ្យ​​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ធ្វើ ការ​ស្រាវជ្រាវ​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ទើប​កំណត់​មុខសញ្ញា និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ម្នាក់ ខណៈ​បក្សពួក​ម្នាក់​ទៀត​កំពុង​រត់គេច​ខ្លួន​។

សូម​រំ​លឹក​ថា នារី​ម្នាក់​ឈ្មោះ​នឿ​ន សុខា អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ថ្កូវ ឃុំ​ឈើទាល ស្រុក​បាណ​ន់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ចំនួន​២​នាក់ ​ជិះ​ម៉ូតូ​ទៅ​ភ្ជង់​.​ក​ដល់​ខាង​មុខ​ផ្ទះ​នាង​ដោយ​កាំបិត​ចុង​ស្រូ​ច ហើយ​បាន​«​ប្លន់​» យក​ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ​ទម្ងន់​៥​ជី រួច​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​មិន​រំខាន​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ កាលពី​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​៣០​ ឧសភា​ កន្លង​ទៅ​នេះ ខណៈ​នាង​និង​ម្ដាយ​កំពុង​ចាក់សោបើកទ្វា​ចូល​ផ្ទះ ​។

នៅ​ក្នុង​ព្រឹត្តិការ​នេះ ម្ដាយ​នារី​រង​គ្រោះ​បាន​និយាយ​ថា ពេល​នោះ​គាត់​និង​កូនស្រី​បាន​ស្រែក​ឆោឡោ​ផ្អើល​ពេញ​ភូមិ លើក​លេង​តែ​សមត្ថកិច្ច​ទេ ដែល​មិន​ផ្អើល​បើ​ទោះជា​មាន​អ្នក​ជិតខាង​ម្នាក់​បាន​ព្យាយាម​ទូរស័ព្ទ​ហៅ​លោក​ប៉ូលិស​ឲ្យ​មក​ជួយ ​ក៏​គេ​មិន​អើពើ​ដែរ​។ មិនតែប៉ុណ្ណោះ បើ​តាម​ជន​រង​គ្រោះ​ដដែល​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ប្លន់​នៅ​ពេល​យប់ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ឧសភា ស្វាមី​គាត់​បាន​ជិះ​ម៉ូតូ​ប្ដឹង​នៅ​ប៉ុ​ស្ដិ៍រដ្ឋបាល​ឈើទាល តែ​មន្ត្រី​នៅ​ទីនោះ ​បដិសេធ​មិន​ទ​ទូល​បណ្ដឹង​ទេ ហើយ​ជំរុញ​ឲ្យ​ទៅ​ប្ដឹង​នៅ​អធិការ​នគរបាល​ស្រុក​បាណ​ន់​វិញ ហើយ​ស្វាមី​គាត់​ក៏​ទៅ​តាម​ការ​ចង្អុលបង្ហាញ​នេះ​ទៀត​ ។

ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃ​ប្ដឹង​នោះ​ រហូត​ដល់​ត្រិ​ម​ថ្ងៃ​ទី​៤​ មិថុនា គាត់​មិន​ដែល​ឃើញ​មន្ត្រី​ណា​ម្នាក់​បាន​ចុះ​ផ្ទះ​គាត់​ដើម្បី​សួរនាំ ឬហៅ​កូនស្រី​គាត់ ​ដែល​ជា​ជន​រង​គ្រោះ​ផ្ទាល់​ទៅ​សាកសួរ​ពី​ដំណើរ​ឡើយ គឺ​ស្ងាត់ជ្រៀប​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​គ្រួសារ​គាត់ និង​អ្នក​ភូមិ​កាន់តែ​បារម្ភ​អំពី​បញ្ហា​អ​សន្តិភាព និង​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ពេល​យប់​។ ពាក់ព័ន្ធ​នឹង​អំពើ​«​ប្លន់​»​នេះ បើ​តាម​មន្ត្រី​ម្នាក់​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ពិតមែនតែ​អធិការ​ស្រុក​បាណ​ន់ បាន​ទ​ទូល​បណ្ដឹង​ពី​ជន​រង​គ្រោះ តែ​ទំនង​ត្រូវ​គេ​ព្យាយាម​លាក់បាំង​មិន​រាយ​ការ​ណ៍ជូន​ការិយាល័យ​ជំនាញ ឬជួន​លោកស្នងការ​ឲ្យ​បាន​ជ្រាប​ទេ ដោយសារ​តែ​មួយ​រយៈ​នោះ នៅ​ក្នុងស្រុក​បាណ​ន់ បទល្មើស​ឧក្រិដ្ឋ​បាន​កើតឡើង​ផ្ទូ​ន​ៗ​គ្នា​ពេក ​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ដោយសារ​តែ​ខាង​អធិការ​ព្យាយាម​បិទបាំង​បទល្មើស សំងំ​ស្ងៀម​មិនឃើញ​កំរើក​បែប​នេះ​ហើយ ទើប​ពលរដ្ឋ​ទម្លាយ​រឿង​ឧក្រិដ្ឋ​នេះ​ដល់​កោះសន្តិភាព​ផ្សព្វផ្សាយ​ជា​សាធារណៈ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ព្រះ​ឥន្ទ និង​ចេញ​បញ្ជា​ដល់​មន្ត្រី​ការិយាល័យ​ជំនាញ​ខ្វែងដៃខ្វែងជើង ឲ្យ​ចុះ​ដឹកនាំ​កម្លាំង​អធិការ​ស្រុក​បាណ​ន់ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បក្សពួក​ចោរ​បាន​ម្នាក់ ខណៈ​ម្នាក់​ទៀត​កំពុង​សម្ងំ​លាក់ខ្លួន​។

ទោះ​យ៉ាងណា ជុំវិញ​ការ​ចាប់ខ្លួន​ចោរប្លន់​ម្នាក់​ខាងលើ​នេះ លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសា​ស​ន៍ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ក៏​បាន​ដកហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ដែល​ស៊ីសង្វាក់​ទៅ​នឹង​ភិនភាគ​ដែល​ជន​រង​គ្រោះ​បាន​ស្គាល់​និង​បានឃើញ​ពេល​កំពុង​ធ្វើ​សកម្មភាព​។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា ជនសង្ស័យ​បាន​សារភាព​ទ​ទូល​ស្គាល់​នូវ​ទ​ង្វើ​របស់​ខ្លួន​ហើយ ពេល​នេះ​មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​បន្ត​និ​តិ​វិធី ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ