ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​នេះ​គេ​ដឹង​ហើយ​ថា​…​ជនសង្ស័យ​ជា​មន្ត្រីជាន់ខ្ពស់​ម្នាក់​ប្រព្រឹត្ត​ក្នុងស្រុក​សំឡូត

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យោង​តាម​ប្រភព​​ឱ្យដឹង​ថា ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកាកោះ​អញ្ជើញ​ជន​រង​គ្រោះ​ម្នាក់​ និង​សាក្សី​ម្នាក់​ឱ្យ​ចូល​បំភ្លឺ​ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា នេះ ពាក់​ព័ន្ធ​ពី​ដំណើ​រឿង«គំរាមកំហែង…

ខេត្តបាត់ដំបង ​៖ យោង​តាម​ប្រភព​​ឱ្យដឹង​ថា ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកាកោះ​អញ្ជើញ​ជន​រង​គ្រោះ​ម្នាក់​ និង​សាក្សី​ម្នាក់​ឱ្យ​ចូល​បំភ្លឺ​ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា នេះ ពាក់​ព័ន្ធ​ពី​ដំណើ​រឿង«គំរាមកំហែង និង​កាន់​អាវុធ​គ្មាន​ការ​អនុញ្ញាតិ​» ដែល​ជនសង្ស័យ​ត្រូវ​គេ​ដឹង​ថា ជា​មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ប្រព្រឹត្ត​នៅ​ក្នុងស្រុក​សំឡូត​ ។

យោង​តាម​ដីកា​តុលាការ​ដែល​កោះសន្តិភាព​ទ​ទូល​បាន ជន​រង​គ្រោះ​និង​សាក្សី​ដែល​ត្រូវ​អយ្យការ​អញ្ជើញ​ឲ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​នេះ មានឈ្មោះ​ផុ​ន វីរ​: ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ជា​សាក្សី និង​ឈ្មោះ​ហិន ដា​នី ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ នៅ​ភូមិ-ឃុំ​ជាមួយ​គ្នា​ជាដើម​បណ្ដឹង​ ។ ដីកាកោះ​អញ្ជើញ​ដើមបណ្ដឹង​និង​សាក្សី​នេះ ចុះ​ថ្ងៃ​ទី​២១​ ឧសភា​ ២០១៩ ដោយ​​លោក​គឺ ប៉ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តបាត់ដំបង​ ។

នៅ​ក្នុង​ដីកាកោះ​របស់​លោក​គឺ ប៉ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​រងបានឱ្យដឹង​ថា ដើមបណ្ដឹង​និង​សាក្សី​ខាងលើ​នេះ​នឹង​ចូល​បំភ្លឺ​នៅ​ក្នុង​តុលាការ​អំពី​ដំណើ​រឿង ​«គំរាមកំហែង និង​កាន់​អាវុធ​គ្មាន​ការ​អនុញ្ញាត» តែ​ដីកា​មិន​បាន​​ប្រាប់​ពី​​ព្រឹត្តហេតុ និង​ជន​ប្រព្រឹត្ត​នោះ​ទេ ​។ ប៉ុន្តែ​បើ​តាម​ដំណើ​រឿង​នេះ ​ត្រូវ​គេ​ដឹង​ថា គឺ​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក​សេរី កុសល មន្ត្រីជាន់ខ្ពស់​រាជ​រា​ដ្ឋា​ភិ​បាល​កម្ពុជា និង​ជា​តំណាងរាស្ត្រ​ខេត្តបន្ទាយ មាន​ជ័យ​ទៀត​ផង​។

គួ​រំលឹក​ផង​ដែរ​ថា លោក​សេរី កុសល មន្ត្រីជាន់ខ្ពស់​ខាងលើ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់ នៅ​
ភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូត ក្នុង​នោះ ​មាន​ទាំង​ដើមបណ្ដឹង​ឈ្មោះ​ហ៊ុន ដា​នី ខាងលើ​នេះ​ផង បាន​
ប្ដឹង​ចោទ​ប្រកាន់​ថា បាន​ប្រើប្រាស់​កាំភ្លើង​អាកា​៤៧ បាញ់​គំរាម​សម្លាប់​ពួ​ម​គាត់ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា ២០១៩ ខណ​:​ដែល​ពួក​គាត់​កំពុង​នាំ​គ្នា​រើស​ផ្លែ​សំរង​ភ្នំ នៅ​ចំណុច​ភ្នំ​រទេះសេះ ស្ថិត​ក្នុងភូមិ​ឆក​រកា ឃុំ​សំ
ឡូត​។ ពលរដ្ឋ​បាន​និយាយ​ថា ជាមួយនឹង​ការ​បាញ់​គំរាម​នេះ លោក​សេរី កុសល បាន​ចោទប្រកាន់​ពួក​គាត់​ថា ជា​អ្នកកា​ប់រាន​ដី​ព្រៃ តែ​តាម​ពិត​លោក​សេរី កុសល វិញ​ទេ​ ដែល​ជា​អ្នក​រុករាន​ដី​ព្រៃ​ ។

ជន​រង​គ្រោះ​ទាំង​៤​នាក់​ នោះ​មាន ១-​ឈ្មោះ​ហិន ដា​នី ភេទប្រុស ​អាយុ​៣៧​ឆ្នាំ ២-​ឈ្មោះ​មាស រ៉េ​ន ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ ៣-​ឈ្មោះ​ផុ​ន វីរ​: ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ (​ឪពុក ម្ដាយ កូន​) និង​៤-​ឈ្មោះ​ឡុ​ក ឃឹម ភេទ​ប្រុស​ អាយុ​៦២​ឆ្នាំ​ ។

ពាក់ព័ន្ធ​នឹង​ការ​ចូល​បំភ្លឺ​នៅ​តុលាការ​នា​ព្រឹក​នេះដែរ​ បើ​តាម​លោក​ហិន ដា​នី ដែល​ជាដើម​បណ្ដឹង​បាន​ប្រាប់​កោះសន្តិភាព​នៅ​ខាង​មុខ​តុលាការ​ថា រូប​លោក​និងកូនប្រុស​ ត្រូវ​លោក​ព្រះរាជអាជ្ញា​សាកសួរ​ពី​ដំណើ​រឿង​ពាក់ព័ន្ធ​នឹង​លោក​សេរី កុសល បាញ់​គំរាម ​កាលពី​ខែមេសា និង​រឿង​ដីធ្លី​ ។ ពេល​នេះ ​ការ​សាកសួរ​ត្រូវ​បាន​បញ្ជ​ប់​ហើយ តែ​នៅ​ជន​រង​គ្រោះ​២​នាក់​ទៀត​ ដែល​នឹង​ត្រូវ​ចូល​បំភ្លឺ​នា​ពេល​ខា​មុខ​នេះ​​ជាបន្ត ។ (សម្រួល​ដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ