រាជធានីភ្នំពេញ៖ ការបាត់មុខពីកញ្ចក់ទូរទស្សន៍របស់អតីតតារាសម្តែងកែវ ពេជ្រពិសី អស់ពេលជាយូរមកហើយ នាំឲ្យអ្នកគាំទ្រគិតថានាងបោះបង់សិល្បៈទាំងស្រុងហើយ ។ ទោះជាយ៉ាងណាក្តីស្រាប់តែកន្លងមក ថ្មីៗនេះនាងបានបង្ហាញមុខក្នុងពិភពសិល្បៈជាថ្មី តែមុខមាត់របស់នាងខុសដាច់ឆ្ងាយពីមុន ស្ទើរមើលលែងស្គាល់ទៅហើយ ។
កែវ ពេជ្រពិសី បានបាត់ទីផ្សារសម្តែងជាច្រើនឆ្នាំក្រោយពេលរកក្រោយកើតឡើងច្រើន ។ នាងបានងាកទៅកាន់ការងារជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន តែអាជីពថ្មីនេះហាក់មិនសូវរីកចម្រើនទេ ។ ទន្ទឹមនោះនាងគ្រប់គ្រងរបរផ្នែកសំអាងការដែលជាចន្ទល់ផ្នែកជីវភាព ។
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោក យូ ឌីស្កូ បង្ហោះរូបថតរួមការងារថ្មីជាមួយអ្នកនាងកែវ ពេជ្រពិសី កាលពីពេល ថ្មីៗកន្លងមកនេះ ។ លោកយូ ឌីស្កូ បានសរសេររៀបរាប់ដោយភ្ជាប់ជាមួយរូបថតដ៏ស្រស់ស្អាតមួយសន្លឹកថា៖«ថ្ងៃនេះបានមកច្រៀងក្នុងកម្មវិធីតន្ដ្រីស្រុកស្រែ អ្វីដែលសប្បាយចិត្តខ្លាំងបំផុតបានចាប់ដៃគូចាស់ដែលបានបែកគ្នាកាលពីឆ្នាំ២០០៥ ។ បើគិតមកដល់ឆ្នាំ២០១៩ នេះ១៤ឆ្នាហើយពុកម៉ែបងប្អូនចង់ឲ្យខ្ញុំ និងកែវ ពេជ្រពិសី សម្ដែងរួមគ្នាទៀតអត់»។
ភ្លាមៗនោះអ្នកគាំទ្រជាច្រើននាក់បានចូលទៅ Like , Shares និងខមមិនអបអរសាទរដល់ពួកគេរាប់ពាន់នាក់ឯណោះ ។ អ្នកគាំទ្រចង់ឃើញអ្នកទាំងពីរចាប់ដៃគ្នាថតMVបទចម្រៀង និងខ្សែភាពយន្តជាមួយគ្នាក្នុងពេល ឆាប់ៗនេះទៀតផង ។
បើតាមការឲ្យដឹងពីអ្នកនាងកែវ ពេជ្រពិសីថានាងឡើងគីឡូ សាច់ឈាមធាត់ជាងមុន រហូតមុខប៉ោងពេញមិនមែនដោយសារការចាក់ថ្នាំកែអ្វីនោះទេ អាចថាមកពីហូបបាន គេងបានច្រើន ទើបប្លែក បែបនេះព្រោះសប្បាយចិត្ត ។ម្យ៉ាងទៀតការងាររលូនលើមុខរបរសំអាងការល្អទើបមិនសូវជាពិបាកចិត្ត ហើយ អ្វីៗកាក់កប។
ទាក់ទិនរឿងស្នេហាកែវ ពេជ្រពិសី ថា មិនអត់អ្នកទាក់ទងទេ គឺមានទាំងអ្នកនៅក្នុង និងក្រៅស្រុក តែពួកគេហាក់មិនមានភាពច្បាស់លាស់ ។ ដូច្នេះហើយទើបនាងមិនហ៊ានទទួលយកស្នេហាសាជាថ្មីទេដើម្បីកុំឲ្យខកចិត្តម្តងទៀត ។
ចំពោះអាជីពសិល្បៈកែវ ពេជ្រពិសី និយាយថា«នាងខ្ញុំនៅតែប្រឡូកមិនទាន់ដកថយទេ ។ ការពន្យារពេលចេញមុខក្នុងអាជីពសិល្បៈមកពីរវល់ជាមួយការងាររកសុីខាងក្រៅមើលខុសត្រូវឲ្យល្អសិន» ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ