តើ​អ្នក​ចង់​​ទប់ស្កាត់​ភាព​ចាស់ដែរទេ? នេះ​ហើយ​វិធីសាស្ត្រ


នៅ​ពេល​យើង​អាយុ​កាន់តែ​ច្រើន ស្បែក​ក៏​ចាស់​ទៅ​តាម​គ្នា​ផង​ដែរ​។ រឿង​នេះ​វា​នឹង​កើតឡើង​ជាមួយ​គ្នា​នឹង​ស្នាម​អ៊ុ​ច​ៗ​លើ​ស្បែក និង​ស្បែក​ជ្រីវជ្រួញ​។​ខណៈ​ពេល​ដែល​ក្រែ​ម​ទប់ស្កាត់​ភាព​ជ្រីវជ្រួញ សេរ៉ូម​បន្តក់​ភ្នែក និង​ផលិតផល​ផ្សេង​ៗ​ទៀត​អាច​ជួយ​បន្ថយ​អាកា​រៈ​នៃ​ភាព​ចាស់​មែន​ក៏​ដោយ តែ​គម្រោង​ទប់ស្កាត់​ភាព​ចាស់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នោះ​គឺ​ចាប់ផ្តើម​ជាមួយនឹង​ទម្លាប់​ថែរក្សា​ស្បែក​ប្រកបដោយ​សុខភាព​ល្អ​ដែរ​។ ខាងក្រោម​នេះ​គឺជា​ដំបូន្មាន​ខ្លះ​ៗ​អំពី​ការ​រៀប​គម្រោង​ទប់ស្កាត់​ភាព​ចាស់​៖

១-ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​តាម​រយៈ​ការ​ពាក់​ខោអាវ​ជិត​ៗ និង​លាប​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​រាល់ថ្ងៃ
២- មិន​ត្រូវ​គេង​អាំង​ថ្ងៃ​ឡើយ
៣- ចូរ​លាប​ក្រែ​ម​ផ្តល់​សំណើម​ជា​រៀងរាល់ថ្ងៃ

៤- ចូរ​លាង​សម្ងាត​មុខ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ជាមួយនឹង​ផលិតផល​មាន​ជាតិ​កាត់​តិចតួច និង​ទឹក​ក្តៅ​ឧណ្ហ​ៗ
៥- ឈប់​ជក់បារី
៦- ចូរ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ល្អ​ជាង​មុន
៧-ចូរ​គេង​ឲ្យ​បាន​ច្រើន (ប្រភព​ពី​៖ Health.com.kh)​៕ (កែសម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ